ព័ត៌មានថ្មីបំផុត

អន្ទាក់ ព្រឹត្តិការណ៍ដើម្បីជំរុញទៅដល់ការការពារសត្វព្រៃ

Loading...

ព្រឹត្តិការណ៏អន្ទាក់គឺជាអ្វី?
ព្រឹត្តិការអន្ទាក់គឺជាការរៀបចំរួមគ្នាដោយអង្គការអភិរក្សអន្តរជាតិ និងសិល្បករក្នុងស្រុកនៃប្រទេសកម្ពុជា។ លោកឌូពុធម៉ូលីតាដែលមានឈ្មោះហៅក្រៅថា អេផលលើវ ដែលជាប្រធាននាយកសិល្បៈបាននិយាយថា “ការផ្តោតសំខាន់នៃព្រឹត្តិការណ៍នេះគឺដើម្បីបង្ហាញដល់ប្រជាជនកម្ពុជា ពីផលវិបាកនៃការបរិភោគសាច់សត្វព្រៃ” ហើយលោកបានបន្ថែមទៀតថា “ប្រជាជនមិនដឹងទេថាសត្វជាច្រើនបានស្លាប់ ឬត្រូវរងរបួសដោយសារអន្ទាក់បានដាក់នៅក្នុងព្រៃរបស់យើង”។



អ្វីទៅគឺជាគោលបំណងនៃព្រឹត្តិការណ៍អន្ទាក់?
គោលបំណងនៃព្រឹត្តិការណ៏អន្ទាក់ នេះគឺដើម្បីបង្កើនការយលល់ដឹងទៅដល់អ្នកដែលចូលចិត្តបរិភោគសាច់សត្វព្រៃនៅកម្ពុជាអោយ បានយល់ពីផលប៉ះពាល់នៃការទិញ និងការបរិភោគសាច់សត្វព្រៃនេះ។ ផលប៉ះពាល់អាក្រក់នៅលើដីដែលបង្កឡើងដោយអន្ទាក់ផ្សេងៗដែលមាននៅក្នុងព្រៃ ហើយវាមិនត្រូវបានគេទទួលស្គាល់ថាវាប្រសើរនោះទេក្នុងការដាក់អន្ទាក់ទាំងនេះ។ គោលបំណងនៃព្រឹត្តិការណ៏អន្ទាក់គឺដើម្បីបង្កើនការយល់ដឹងទៅដល់អ្នកដែលនិយមចូលចិត្តបរិភោគសាច់សត្វនៅកម្ពុជាអោយយល់ពីផលប៉ះពាល់នៃការបរិភោគសាច់សត្វព្រៃដែលជាជីវៈចំរុះ នេះជំហានដំបូងដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធិភាព និងការកាត់បន្ថយនូវតម្រូវការសាច់សត្វព្រៃ។

ទស្សនៈរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
លោកបណ្ឌិត ថមម៉ាស់ ហ្គ្រេ ដែលជាបណ្ឌិតវិទ្យាសាស្ត្រនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបង្ហាញថាអង្គការរបស់លោកគឺឋិតនៅជួរមុខគេនៃសកម្មភាពអភិរក្ស និងជាមេដឹកនាំពិភពលោកក្នុងកិច្ចការពារព្រៃឈើ និងសត្វព្រៃដោយផ្ទាល់។



អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការសហការជាមួយរាជរដ្ឋាភិបាល និងសហគមន៏ក្នុងតំបន់តាំងពីឆ្នាំ2001មកម៉្លេះ ដើម្បីការការពារជីវៈចំរុះនៅលើផ្ទៃដីជាង 750,000 ហិកតានៃព្រៃជួរភ្នំក្រវាញនៅភាគនិរតីនៃប្រទេសកម្ពុជា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានផ្តល់នូវការគាំទ្រផងដែរទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃបន្ទាន់ ភ្នំតាម៉ៅដែលជាអាណាចក្រកណ្ដាលតែមួយគត់ដែលបានផ្តល់នូវការសង្គ្រោះ និងការផ្តល់នូវជម្រកជាទីកក់ក្តៅសម្រាប់សត្វព្រៃដែលបានរឹបអូសពីការធ្វើពាណិជ្ជកម្មខុសច្បាប់ទាំងឡាយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសង្កេតឃើញថា អន្ទាក់គឺជាផលប៉ះពាល់ដែលបំផ្លិចបំផ្លាញទាំងលើប្រព័ន្ធអេកូឡូស៊ី ហើយនិងសុខុមាលភាពរបស់សត្វ។



អាចនិយាយបានថាកម្មវិធីនេះទាំងមូលត្រូវបានសង្កត់ធ្ងន់ទៅលើការគំរាមកំហែងយ៉ាងខ្លាំងដោយប្រម៉ាញ់សត្វព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍ ចេញពីការប្រើអន្ទាក់របស់មនុស្សដែលបានសម្លាប់ សត្វរាប់លានក្បាលជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៏អន្ទាក់នឹងប្រព្រឹត្តទៅ  នៅថ្ងៃព្រហស្បតិ៍ ទី3 ខែសីហា នៅឯផ្សារទំនើបអ៊ីអនម៉ល ក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាដែលនិងដាក់បង្ហាញរូបថតលក្ខណៈពិសេសរបស់តារាម៉ូឌែល និងតារាល្បីៗកម្ពុជារងរបួសក្លែងក្លាយដែលបានធ្វើអោយស្រដៀងទៅនឹងសត្វដែលបានជាប់អន្ទាក់ពិតៗ។



*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។ *Disclaimer: We don’t own the content. Our purpose is purely to help spread the information.

No comments