ដាំរុក្ខជាតិ៤យ៉ាងនេះក្នុងបន្ទប់ ធានាថាគេងលក់ស្រួលមិនខាន
Loading...
ធុញណាស់មែនទេ នៅពេលដែលអ្នកមានអារម្មណ៍ថា ទើបតែចូលគេងមួយភ្លែតសោះស្រាប់តែនាឡិកាចាប់ផ្ដើមរោទ៍បាត់ទៅហើយ? នេះគឺព្រោះតែអ្នកគេងពុំលក់បានស្កប់ស្កល់។ កន្លងមក បណ្ណាល័យខ្មែរ បានផ្ដល់ជូននូវអត្ថបទជាច្រើនទាក់ទងនឹងការគេងនិងវិធីសាស្ត្រផ្សេងៗ តែក្នុងថ្ងៃនេះយើងនឹងបង្ហាញអ្នកនូវល្បិចងាយៗ ដោយគ្រាន់តែដាំរុក្ខជាតិទាំងនេះក្នុងបន្ទប់ធានាថាអ្នកគេងលក់យ៉ាងស្រួលមិនខាន។

១. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើក៏មានសម្ថភាពពិសេសក្នុងការជំនួយទៅដល់ខ្យល់ដែលមាននៅក្នុងបន្ទប់ផងដែរដែលអាចជួយអោយអ្នកគេងលង់លកយ៉ាងស្កប់ស្កល់ រុក្ខជាតិមួយប្រភេទនេះ គឺពិតជាងាយស្រួលក្នុងការថែទាំខ្លាំងណាស់ ហើយជាតិជែលនៅក្នុងសន្លឹករបស់វាក៏អាចយកមកប្រើប្រាស់បានច្រើនយ៉ាងមិនថា រលាកភ្លើង ឬ ស្បែកស្ងួតក៏ដោយ។
២. ផ្កាឡ៉ាវែនដឺ

ផ្កាឡ៉ាវែនដឺនេះពិបាករកនៅក្នុងប្រទេសយើងបន្តិច តែទោះជាយ៉ាងណា វាក៏មានគុណប្រយោជន៍ច្រើនមិនចាញ់ផ្កាម្លិះនោះទេ ក្នុងការកំចាត់អារម្មណ៍តប់ប្រមល់ ឬ ការគេងពុំលក់ ហើយវាថែមទាំងអាចអោយអ្នកគេងដោយមានអារម្មណ៍ថាស្ងប់ស្ងាត់ក្នុងធម្មជាតិ ជាពិសេសទៀតនោះវាក៏អាចជួយឲសម្ពាធឈាមធ្លាក់ចុះ និងកាត់បន្ថយស្ត្រេសបានថែមទៀតផង។
៣. ផ្កាម្លិះ

ការស្រាវជ្រាវបានបង្ហាញថា រុក្ខជាតិប្រភេទនេះមានប្រសិទ្ធភាពខ្លាំងបំផុតចំពោះ ភាពតប់ប្រមល់ ឬការគេងពុំលក់ ព្រោះតែក្លិនរបស់វាអាចធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួលយ៉ាងស្កប់ស្កល់។
១. ដើមឬស្សីតូចៗ

ដើមឬស្សីគឺជាអ្នកបន្សុទ្ធខ្យល់យ៉ាងអស្ចារ្យមួយ អាចជួយអោយអ្នកលែងមានបញ្ហាជាមួយរឿងក្លិនមិនល្អ ដែលមានក្នុងបន្ទប់ដែលតែងតែប៉ះពាល់ដល់ការគេងរបស់អ្នក ម្យ៉ាងវិញទៀតវាក៏ជួយឲ្យអ្នកមានអារម្មណ៍ថា កំពុងតែឋិតនៅក្នុងធម្មជាតិដោយសារតែក្លិនរបស់វានេះតែម្ដង។
អត្ថបទដោយ៖ ជុំ រស្មី

No comments