ភ្លេចនេះភ្លេចនោះមិនឈប់មែនទេ? ពង្រឹងការចងចាំជាមួយវិធីងាយៗទាំងនេះ
Loading...
ការចងចាំគឺពិតជាលេងសើចជាមួយយើងខ្លាំងណាស់ ព្រោះថាជួនកាលយើងអាចភ្លេចសូម្បីអ្វីមួយដែលយើងតែងតែធ្វើជាប្រចាំ ដែលប្រៀបដូចជាមានអ័ព្ទបានបាំងបិទជិតឈឹងតែម្ដង តែទោះជាយ៉ាងណាសូមកុំបារម្ភ ព្រោះយើងនឹងប្រាប់អ្នកនូវវិធីងាយៗក្នុងការពង្រឹងការចងចាំរបស់អ្នកឲ្យកាន់តែល្អ។

១. កាត់បន្ថយអារម្មណ៍ស្ត្រេស
ស្ត្រេសគឺជាសត្រូវលេខមួយតែម្ដងចំពោះការចងចាំ ព្រោះថាវាមានអាទិភាពខ្ពស់ក្នុងការធ្វើឲ្យអ្នកគិតរឿងអ្វីមួយដែលជាហេតុនាំឲ្យអ្នកមានសមត្ថភាពក្នុងការចងចាំរឿងអ្វីផ្សេង។ ដូច្នេះនៅពេលដែលអ្នកកាត់បន្ថយអារម្មណ៍ស្ត្រេសបាន ការចងចាំរបស់អ្នកក៏កាន់តែប្រសើរឡើងដូចគ្នា។
២. បញ្ឈប់ការធ្វើការច្រើនក្នុងពេលតែមួយ
សូម្បីតែគ្រឿងអេឡិចត្រូនិកក៏អាចគាំងបាន នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ ចុះទំរាំតែខួរក្បាលមនុស្សនោះ ដូចនេះបើសិនជាអាចអ្នកគួរតែកាត់បន្ថយ ឬ បញ្ឈប់ការធ្វើការងារច្រើនក្នុងពេលតែមួយនេះឲ្យបាន ដើម្បីឲ្យការចងចាំរបស់អ្នកប្រសើរឡើង។
៣. កត់ទុកចំណាំ
ដឹងអត់ថាការកត់ទុកនេះ គឺជាមធ្យោបាយដ៏ពិសេសមួយដែលអាចជួយឲ្យអ្នកចងចាំអ្វីមួយបានយ៉ាងល្អ ក្នុងរយៈពេលយូរថែមទៀតផង។
៤. អាន ឬ លេងល្បែងប្រភេទ Crossword Puzzle
ល្បែងមួយនេះមិនត្រឹមតែអាចពង្រឹងដល់ការចងចាំរបស់អ្នកឲ្យកាន់តែល្អនោះទេ តែវានឹងជួយការពារអ្នកពីការកើតមានជំងឺបាត់បងការចងចាំក្នុងរយៈពេលខ្លីថែមទៀតផង។
អត្ថបទដោយ៖ ជុំ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments