ព័ត៌មានថ្មីបំផុត

រឿង​ប្រឌិត​ទាំង​​៦​ដែល​​ល្មម​​​ដល់​​​ពេល​​​​គួរ​​​​តែ​​​ឈប់​​​ជឿ​​​ទៀត​​​​ទៅ!

Loading...
កាលពីយើងនៅក្មេង យើងបានអាន និងដឹងលឺអំពីការពិតជាច្រើន ហើយជឿលើការពិតនោះទាំងងប់ងល់មិនដឹងអីសោះ។ ល្មមដល់ពេលហើយដែលយើងគួរតែដឹងថា ការពិតមួយចំនួននោះគឺជាការប្រឌិតទេ។ តោះសាកអានមើល មានអីគេខ្លះដែលអ្នកធ្លាប់ជឿថាចឹងមែន។



១. ជឿថា សាប៊ូអាចសម្លាប់បាក់តេរីបាន។ ការពិត វាមិនអាចសម្លាប់បាក់តេរីទេ​ ប៉ុន្តែវាអាចលាងជម្រះបានល្អ។






២. ជឿថា ការកាត់សក់នឹងអាចធ្វើអោយសក់ដុះក្រាស់ជាងមុន។ ការពិត វាគ្រាន់តែអាចធ្វើអោយសក់រឹងចុង​ និងគ្មានសក់បែកចុងដូចពីមុន តែប៉ុណ្ណឹងទេ។




៣. ជឿថា​ សក់ និងក្រចកនៅតែលូតលាស់ ក្រោយពេលមនុស្សស្លាប់។ ការពិត មិនដូច្នោះទេ ព្រោះថាក្រោយពេលមនុស្សស្លាប់ ស្បែកនឹងក្លាយទៅជាខ្សោះជាតិទឹក និងគ្មានសារជាតិចិញ្ចឹម ដែលអាចដឹកនាំអោយក្រចក និងសក់លូតលាស់បាន។





៤. ជឿថា ប្រចៀវមិនអាចមើលអ្វីឃើញ។ ការពិត ប្រចៀវមានចក្ខុពិសេស ដែលអាចមើលឃើញរបស់ក្នុងលំហបាន ព្រមទាំងអាចមើលឃើញផងដែរនៅពេលយប់។






៥. ជឿថា ថ្នាំអង់ទីប្យូទិចអាចសម្លាប់វីរុសបាន។ ការពិត វាគ្រាន់តែអាចទប់ស្កាត់ក្នុងការបង្កកំណើតរបស់វីរុសទាំងនោះបានប៉ុណ្ណោះ។




៦. ជឿថា អង្គុយមើលទូរទស្សន៍ជិតអេក្រង់ពេកអាចធ្វើអោយម្ញ៉ូបភ្នែក។ ការពិត វាគ្មានភស្តុតាងណាបង្ហាញយ៉ាងនេះទេ ការមើលទូរទស្សន៍ច្រើនពេក អាចធ្វើអោយភ្នែកស្រវាំង។






រៀបរៀង និងសរសេរដោយ: ចន ច័នបូតា
ប្រភពអត្ថបទពី: brightside.me
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments