ព័ត៌មានថ្មីបំផុត

ឃ្លា​មួយ​​ចំនួន​​ដែល​​មិន​​គួរ​​និយាយ​​ទៅ​​មិត្ត​សម្លាញ់​

Loading...
ធ្វើជា​មិត្ត​នឹង​គ្នា​យើង​ក៏ត្រូវដឹង​ពីអត្តចរិត​ និង​ការ​ប្រើ​ប្រាស់​សម្តីរបស់​ខ្លួន​ ដើម្បីរក្សា​មិត្ត​ភាពអោយ​យូរ​អង្វែង។ កំុ​គិត​ថា​មិត្ត​ភក្តិ​គ្នា​មិន​ចេះ​ប្រកាន់​គ្នា​អោយ​សោះ ព្រោះនៅ​ពេល​យើង​អាច​ធ្វើ​ជា​មិត្ត​នឹង​គ្នា​បាន​គឺ​យើង​រំពឹង​ថា​គេ​ជា​មនុស្ស​ដែល​យើង​អាច​ចែក​រំលែក​គ្រា​ល្អ​ និង​អាក្រក់ជាមួួយ​គ្នា​បាន។ ដូច​នេះគួរជៀស​វាង​សម្តីនេះ​ទៅ​កាន់​មិត្ត៖​

 

១.​ នេះ​ជា​កំហុស​ដែល​មិន​គួរ​ធ្វើ​ ឯង​មិន​គួរ​អោយ​វា​កើត​ឡើង​ទេ
ដឹង​ថា​គ្នា​កំពុង​តែ​ធ្លាក់​ទឹក​ហើយ ​ចូរ​កំុ​រុញ​បន្ថែម។ ​ ចៀស​វាង​ការ​ប្រើ​ពាក្យ​ដែល​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​មិន​ល្អ​ជាង​នេះ​។
២. ឯង​ជា​អ្នក​ខុស​
មិន​ថា​អ្នក​ណា​ខុស​ឬត្រូវ​ទេ ពេល​មិត្ត​កំពុង​ឈ្លោះគ្នាគួរ​ណា​កំុ​លូក​ដៃ​ចូល​កាន់​ជើង​ខាង​នេះ​ ខាង​នោះព្រោះបើ​មិត្ត​យើង​ជា​អ្នក​ខុស​មែន​នឹង​ធ្វើ​អោយ​គេ​អន់​ចិត្ត​មិន​ខាន។
៣. ខ្ញំុ​មិន​ចូល​ចិត្ត​មិត្ត​ប្រុស​ឯង​ទេ
ទោះមនុស្ស​ម្នាក់​នោះ ជា​នរណា​ក្តីយើង​បាន​ត្រឹមជួយ​អោយ​យោបល់ប៉ុណ្ណោះ​ប៉ុន្តែ​យើង​មិន​អាច​ថា​យើង​មិន​ចូល​ចិត្ត​ម្នាក់​នោះទេ វា​អាច​ធ្វើ​អោយ​មិត្ត​យើង​ទើស​ទាល់។​
៤. កំុ​ខ្វល់​ជាមួយ​ជីវិត​ខ្ញំុ​
បើ​អ្នក​​និយាយ​បែប​នេះ  វាអាច​ធ្វើ​អោយ​មិត្ត​ភាពរបស់​អ្នក​បាត់​បង់​មួយរំពេច​ ព្រោះ​ដោយ​សារ​តែ​មិត្ត​បារម្ភទើប​គេ​ចង់​ជួយ​ធ្វើ​អោយ​ជីវិតយើង​ងាយ​ស្រួល​ ។ បើ​មិន​អោយ​គេ​ខ្វល់​ គេ​ចូល​មក​ក្នុង​ជីវិត​យើង​មាន​ប្រយោជន៍​អ្វី ។​
៥. ខ្ញំុ​មិន​អាច​និយាយ​ជាមួយ​អ្នក​បាន​ទេ
គួរ​កំុ​បដិសេដ​ពេល​ដែល​មិត្ត​កំពុង​ត្រូវ​ការ​អ្នក ​ ព្រោះ​ដោយ​សារ​តែ​គេ​ត្រូវ​ការយើង ទើប​គេ​មក​រក​យើង។​
៦. ឯង​ត្រូវ​តែ​ជ្រើសរើសមួយ ​ ក្នុង​​​កាលៈទេសៈ​នេះ​

មួយឃ្លានេះ​ ដូច​ជា​កំពុង​តែ​បង្ខំ​អោយ​គ្នា​ដើរ​ផ្លូវ​ទាល់​ ធ្វើ​អោយ​​គេ​​​ពិបាក​ចិត្ត​​ជាង​មុនទៅ​ហើយ​ធ្វើ​អោយ​គេ​ពិបាក​ចិត្ត​ជាង​មុន​ទៀត ។
៧​. និយាយរឿងផ្ទាល់​ខ្លួនរបស់​មិត្ត​​ប្រាប់​ទៅ​គេ
ធ្វើ​ជាមិត្ត​នឹង​គ្នា​គឺ ត្រូវ​គោរព​រឿង​ផ្ទាល់​ខ្លួនគ្នា​ទៅវិញទៅមក ព្រោះមាន​តែ​យើង​ដែល​ជា​មិត្ត​នឹង​ហើយ​ទើប​អាច​ចែក​រំលែក​រឿង​ផ្ទាល់​ខ្លួន​បាន​ក្រៅ​ពី។​
៨. ឯង​គួរ​អោយ​វាកន្លង​ផុត​បាត់​ទៅ
និយាយ​បែប​នេះដូច​ជា​ការ​និយាយ​អោយ​តែ​បាន​និយាយ​ទេ ​ មិន​មែន​ស្តាប់​បញ្ហា​គេ​ភ្លាមប្រាប់​អោយ​គេ​បំភ្លេច​ភ្លាម​ទេ​ ត្រូវ​ជួយ​គេ​រក​បញ្ហា​ធ្វើអោយ​គេ​ធូរ​ស្រាល។​
៩. ឯង​ល្ងង់​ខ្លាំ​ង​ណាស់​
គ្មាន​នរណា​ម្នាក់​ឆ្លាត​គ្រប់​រឿង​នោះទេ ហើយ​យើង​ក៏​គ្មាន​សិទ្ធិ​នឹង​ថា​អោយ​គេ​ជា​មនុស្ស​ល្ងង់​ទេ ព្រោះ​យើង​ក៏​មិន​ឆ្លាត​ជាង​គេ​ប៉ុន្មាន​ទេ យើង​គួរ​កំុ​និយាយ​អ្វីដែល​ធ្វើ​អោយ​មិត្ត​អន់​ចិត្ត។​
អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត
ប្រភព៖ thetalko.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments