ព័ត៌មានថ្មីបំផុត

តើ​ខែ​ដែល​អ្នក​កើត​ប្រាប់​អ្វី​ពី​អ្នក​ខ្លះ?​ ​

Loading...
យើង​ទាំង​អស់​គ្នា​ប្រហែល​បាន​ធ្លាប់​បាន​ដឹងពី សញ្ញា zodiac signs ដែល​បាន​បង្ហាញ​ការពិត​ជា​ច្រើន​ជុំវិញ​បុគ្គលិក​លក្ខណៈ​និង​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់ៗ។ តើ​អ្នក​ដឹង​ថា ខែ​កំណើត​របស់​អ្នក​ក៏​បាន​ប្រាប់​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​នឹង​ខ្លួន​អ្នក​ដែរ។ វា​មិន​ត្រឹម​តែ​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​មួយ​ចំនួន​សម្រាប់​បុគ្គល​ម្នាក់ៗទេ តែ​អ្នក​ដទៃ​ក៏​អាច​មើល​ដឹង​ពី​អ្នក​បាន​ដែរ។ តើ​អ្នក​កើត​នៅ​ក្នុង​ខែ​ណា? តើ​អ្នក​ចង់​ដឹង​ពី​ការ​សិក្សា​នេះ​ដែរ​ទេ?​ ខាង​ក្រោម​នេះ​គឺជា​ការសិក្សា​តារាសាស្ត្រ​ មើល​ទៅ​លើទីតាំង​របស់​តារាក្នុង​ខែ​ដែល​អ្នក​កើត។


1. ខែ​មករា
អ្នក​កើត​ក្នុងខែ​មករាជា​មនុស្សមត់​ចត់​ការងារ និង​គ្មាន​ភាពស្ទាក់​ស្ទើរ​ក្នុងការ​បញ្ចេញ​មតិ​ខ្លួនឯងទេ។ ពួក​គេ​មាន​អាកប្បកិរិយា​យក​ជំនះខ្លួន​ឯង និង​មិនងាយ​ឲ្យ​អ្នក​ណា​មក​បញ្ជាបាន​ទេ។ ពួក​គេ​អាច​ជា​អ្នក​ដឹកនាំដ៏​ល្អ ព្រោះ​ការតាំង​ចិត្ត​របស់គេ​អាច​នាំ​ឲ្យ​គេ​បាន​ជោគ​ជ័យ ប៉ុន្តែ​មាន​ពេល​ខ្លះ គេ​ក៏​មិន​ស្តាប់​អ្នក​ដទៃ​ដែរ។ ធម្មជាតិ​របស់​អ្នក​គឺ​ប្រាប់​ និង​បង្រៀន​អ្នក​ដ៏ទៃ។


2. ខែកុម្ភៈ
បើ​អ្នក​កើត​ខែ​នេះ អ្នក​ប្រហែល​មាន​គំនិត​ច្នៃ​ប្រឌិត និង ចូល​ចិត្ត​ធ្វើ​ការ​ងារ​លើ​គំរោង​ថ្មីៗ។ អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ ហើយ​តែង​ស្វែង​រក​ឱកាសសម្រាប់​ការរុក​រក​អ្វី​ដែល​ថ្មី​រហូត។ អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់អ្នក​ស្រស់​បំព្រង​ឡើង​គឺការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង និង​ការ​ស្វែង​រក​រឿង​ថ្មីៗ​ក្នុង​ជីវិត។ ក្រៅ​ពី​នេះ អ្នក​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្មោះ​ត្រង់ ជាមិត្ត​ភក្តិ និង ដៃគូ​ដ៏​ស្មោះ​ត្រង់​ម្នាក់។


3. ខែ​មិនា
ជាអ្នក​មាន​ភាព​ច្នៃ​ប្រឌិត និង ការ​ស្រមើ​ស្រមៃ​ខ្ពស់ តែ​ពួក​គេ​ច្រើន​តែ​គិត​តែ​ម្នាក់​ឯង​ និង ស្ងៀម​ស្ងាត់។ ពួក​គេ​រស់​នៅ​ក្នុង​ជីវិត​នៃ​ការ​គិត បង្កើត​គំនិត​ល្អៗ​នៅ​ក្នុង​អារម្មណ៍និង​ចិត្ត​ពួក​គេ។ ភាគ​ច្រើន​គេ​ចូល​ចិត្ត​នៅ​តែ​ម្នាក់​ឯង គិត ចង់​មាន​ភាព​ស្ងប់​ស្ងាត់ និង​មិន​ចូល​ចិត្តទៅ​ទី​កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ ឬ មាន​សម្លេង​ច្រើន​ទេ។


4. ខែ​មេសា
គេ​ជា​មនុស្ស​ចង់បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ និង​ចង់​ឲ្យ​ខ្លួន​ឯង​ស្ថិត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។ គេ​មិន​សូវ​ធ្វើ​តាម​បញ្ជា​ប៉ុន្មាន​ទេ ហើយ​ច្រើន​តែ​ចង់ធ្វើ​កាងារ​តាម​គំនិត​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។ គេ​អាចជា​មនុស្ស​ធ្វើ​ហើយ​បាន​គិត​ក្រោយ រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត ជួន​កាល​គេជា​មនុស្សរំខាន តែ​គេ​និយាយ​ពី​អារម្មណ៍​របស់​គេ។ គេ​គ្មាន​បញ្ហា​ក្នុង​ការ​ប្រាប់​អ្នក​ដទៃពី​អារម្មណ៍​ខ្លួនឯង​ទេ។


5. ខែ​ឧសភា
អ្នក​កើត​ខែ​នេះ​ច្រើន​តែ​មាន​គំនិត​ផ្លាស់ប្តូរ ចង់បាន​អ្វី​មួយ​នៅ​ថ្ងៃ​នេះ តែ​នៅ​ថ្ងៃ​ស្អែក​ក៏​ចង់បាន​អ្វី​ផ្សេង​ដែល​ខុសគ្នា​ស្រលះ។ ពួក​គេ​បង្ហាញ​ពី​ខ្លួន​ឯង​បាន​ល្អ ហើយ​ចូលចិត្ត​និយាយជា​មួយ​មនុស្ស​ទូទៅ។ គេ​មាន​ជីវិត​សកម្ម​ទាក់​ទង​ជាមួយ​សកម្មភាព​សង្គម ហើយ​មិន​ចង់​នៅ​ម្នាក់​ឯង​យូរទេ។ ពួក​គេ​ឆាប់​មាន​ភាព​ធុញ​ទ្រាន់​ណាស់ ហើយ​ចាប់​ផ្តើម​ស្វែង​រក និង​ធ្វើ​អ្វី​ថ្មី​ៗ​សម្រាប់​ជីវិត។


6. ខែមិថុនា
អ្នក​ដែល​កើត​ក្នុង​ខែ​មិថុនា ជា​មនុស្ស​ដែល​ខ្វល់​ខ្វាយ​ពីអារម្មណ៍​អ្នក​ដទៃណាស់។ គេ​អាច​ជា​មនុស្ស​អៀន​ហើយ​និយាយ​ទន់​ភ្លន់ តែ​អ្នក​ផ្សេង​ចូល​ចិត្ត។ គេ​មាន​ការ​ច្នៃប្រឌិត​ និង​គិត​ឆ្ងាយទៅ​អនាគត។ ទោះ​បី​ជា​ធម្មតា គេ​មិន​ចូល​ចិត្ត​ក្នុង​ការ​បញ្ចេញ​មតិ ឬ​អារម្មណ៍​ចេញ​ក្រៅ គេ​ក៏​មាន​ក្តី​សុខ​ចំពោះ​អារម្មណ៍​និង​ជិវិត​របស់​គេ។


7. ខែកក្កដា
អ្នក​កើត​ខែ​នេះ ប្រហាក់​ប្រហែល​អ្នក​កើត​ខែ​មិថុនា​ដែរ តែ​គ្រាន់​តែ​គេជា​មនុស្សចូល​ចិត្ត​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អ្នក​ដទៃជាង។ គេ​ចូល​ចិត្ត​ការផ្សង​ព្រេង និង ចង់​មាន​ពេល​សប្បាយ​ច្រើន។ នៅ​ខាង​ក្រៅ​ គេអាច​ជា​មនុស្សមាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និងជា​មនុស្ស​សប្បាយ​រិករាយ តែ​ខាង​ក្នុង​វិញ​មាន​ដោយ​អាថ៌កំបាំង​និង​ការ​ឈឺចាប់។ គេ​ចង់​លាក់​អារម្មណ៍​ទាំង​នោះ​ពី​អ្នក​ដទៃ។


8. ខែ​សីហា
ជា​អ្នក​ដែល​កើត​មក​ជា​អ្នក​ដឹក​នាំ និង​ឈរ​លើ​គោល​គំនិត​របស់​ខ្លួនជា​និច្ច។ ពួក​គេ​អាចជា​មនុស្ស​ចូល​ចិត្ត​ប្រើ​គេ និង​មាន​គំនិត​តែ​ឯង តែ​គេ​មាន​ទឹក​ចិត្ត​ល្អ។ គេ​អាច​គិត​ និង វិភាគ​ច្រើន។ គេ​គួរ​ស្វែង​រក​ការងារណា​ដែល​មាន​លាយឡំការ​គិត និង​ការវិភាគ​ច្រើន។ គេ​ជា​មនុស្ស​មិន​សូវ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​បាន​ល្អទេ ហើយ​អ្នកក៏​មិន​ងាយ​មើល​ចិត្ត​គេ​ធ្លុះ​ដែរ។


9. ខែកញ្ញា
គេ​មាន​ក្តី​សង្ឃឹម​ច្រើន​ពី​អ្នក​ដទៃ ហេតុ​នោះ​ហើយ​គេ​ងាយ​នឹង​ខូច​ចិត្ត​ខ្លាំង​ណាស់។ ពួក​គេ​ជា​មនុស្ស​រឹង​រូស។ ម្យ៉ាង​ទៀត គេ​ជា​អ្នក​មាន​ភាព​ឥត​ខ្ចោះ ចង់​ឲ្យ​ខ្លួន​ឯង​និង​មនុស្ស​ជុំវិញ​ខ្លួន​ពិសេស​បំផុត ត្រឹម​ត្រូវ​បំផុត។ គេ​ក៏​ចិត្ត​ល្អ ច្នៃ​ប្រឌិត និង តែង​ចង់​ជួយ​អ្នក​ដទៃ​ពេល​ដែល​គេ​មាន​លទ្ធភាព។


10. ខែតុលា ​
អ្នក​កើត​ខែ​តុលា​តែង​ចង់​បាន​ភាព​ស្មើ​គ្នា ​តុល្យភាព​ក្នុង​ជីវិតនិងមាន​គំនិត​សុទ្ទិដ្ឋិនិយម​ជា​និច្ច។ គេ​មិន​ចូល​ចិត្ត​ការ​ប្រឈម​មុខ​គ្នា ឬ ប្រកួត​ប្រជែង​គ្នា​ទេ។ គេ​ជា​អ្នក​រីករាយ និង​និយាយ​ច្រើន ហើយ​ទោះ​បី​ជា​គេ​ចូល​ចិត្ត​នៅ​ជា​មួយ​មិត្តភក្តិ គេ​គឺជា​មនុស្ស​មាន​ភាព​ម្ចាស់​ការ​និងេងរាជ្យ​ខ្លួន​ឯង។

11. ខែ​ វិច្ឆិកា
អ្នក​ដែល​កើត​ក្នុង​ខែនេះជា​មនុស្ស​មាន​អាថ៌កំបាំង ហើយ​តែង​តែ​លាក់​អារម្មណ៍​របស់​ខ្លួន​ពី​អ្នកដទៃ។ ពួក​គេ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មក​បញ្ជា​គេ​ឲ្យ​ធ្វើ​អ្វី​នោះ​ទេ ហើយ​តែង​ចង់មាន​ជីវិត​ជា​របស់​ខ្លូន។ គេ​ជា​មនុស្ស​រឹង​មាំ និង​មិន​ឲ្យ​មាន​ឧបសគ្គ​ណាមួយ​ក្នុង​ជិវិត​បញ្ឈប់​ពួក​គេ​ពី​កា​រធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​បាន​ទេ។

12. ខែ​ធ្នូ
គេជា​អ្នក​ចិត្ត​ល្អ និង​ចូល​ចិត្ត​ការ​ផ្សង​ព្រេង។ គេជា​មនុស្ស​មិន​ចូល​ចិត្ត​នៅ​ស្ងៀម និង​តែង​ចូល​ចិត្ត​ធ្វើ​ការ​ជា​និច្ច។ គេជា​មនុស្ស​សប្បាយៗ មាន​ចរិត​ចង់​បាន​សេរីភាព និងតែង​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​ស្មើ​គ្នាជា​និច្ច។


ប្រភព៖ Power of Positivity
ដោយ៖ ហ៊ាង សុគន្ធារី

No comments