ព័ត៌មានថ្មីបំផុត

៧​វិធីជួយឲ្យ​អ្នកក្លាយ​ជា​អ្នកនិពន្ធដ៏​ជំនាញ

Loading...
ការនិពន្ធមិនមែនសំរាប់តែអ្នកអាជីពនោះទេ ការសរសេរគឺជាការសិល្បៈបញ្ចុះបញ្ចូលទី២នៃជំនាញនៃការនិយាយ។ហើយវាជារឿងអត្ថប្រយោជន៍ដ៏ធំមួយ បើអ្នកចេះវិធីក្នុងការនិពន្ធដែលធ្វើអោយអ្នកអាចពេញចិត្ត​ និង គាំទ្រអ្វីដែលអ្នកបានសរសេរនោះ។ ពេលខ្លះអត្ថន័យដែលបានបង្កប់នៅក្នុងសំណេររបស់អ្នកអាចធ្វើអោយគេពេញចិត្ត ជាងអ្វីដែលបាននិយាយនឹងមាត់ទៀតផង​ ដូច្នេះគួរសាកល្បងវិធីទាំងនេះ៖



១.​​ ប្រើពាក្យអោយចំៗ
ពេលខ្លះការប្រើពាក្យបន្ថែម​ពីមុខឬពីក្រោយអាចជួយអោយមានសម្ព័ន្ធភាពល្អ ប៉ុន្តែបើប្រើហួសហេតុពេក វាធ្វើអោយពេលអានទៅមានអារម្មណ៍ថាដដែលៗ​និងឥតន័យទេ គួរប្រយ័ត្នជាមួយពាក្យដូចជា​ ក្នុងការធ្វើអោយ​ ប្រហែល​ ដូចជា​ ...​​ បង្រួមឃ្លាកាន់តែខ្លីកាន់តែល្អ។


២. បំបែកឃ្លាជាពីរ

ឃ្លា​ខ្លី​និងមានអត្ថន័យគ្រប់គ្រាន់គឺជាអ្វីដែលអ្នកអាចចង់បាន គ្រាន់តែអាចមួយឃ្លាអាចយល់ពីន័យ​ជាជាងអាចឃ្លាដ៏វែងមួយ​មាន ច្រើនសកម្មភាពក្នុងនោះ ពិបាកក្នុងការវាងតំលៃ​។


៣. ​ប្រើពាក្យដែលបង្ហាញពីសកម្មភាព

ប្រើពាក្យទាំងនេះអាចធ្វើអោយអ្នកអានមានអារម្មណ៍ថា ក្នុងឯងស្ថិតនៅក្នុងហេតុការណ៍ដែលបានរាយរ៉ាប់នៅក្នុងសៀវភៅ​ ហើយ​ធ្វើអោយចង់អាចចង់ដឹងទៅមុខទៀត។


៤. ប្រើពាក្យសាមញ្ញ
យើងសរសេរអោយគេយល់ មិនមែនបង្អួតពីវិជ្ជាខ្លួនទេ​ អ្នកនិពន្ធល្ អគឺគេសរសេរតម្រូវវិជ្ជានៃអ្នកអាន​ ដែលអាចពួកគេមានការងាយស្រួលនិងចាប់យកន័យដែលបានបកស្រាយក្នុងនោះ និង ទទួលចំណេះដឹងមកវិញ។


៥. ​​​ខ្លី ​ខ្លឹម មានន័យ


ធ្វើយ៉ាងណាកាត់បន្ថយការបន្ថែមគុណនាមផ្សេងៗ​ ដែលតាមពិតយើងមិនត្រូវការអោយសោះ​​​ពាក្យនោះវាធ្វើអោយការសរសេរមិនល្អ​ ហើយមានវាដូចមិនមានដូច្នេះកាត់បន្ថយល្អជាង​។



អត្ថបទដោយ៖​ហ៊ុន​កែវលីដែត
ប្រភព៖​ entrepreneur
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments