ម៉េចបានជាបបូរមាត់ឡើងជាំខ្មៅ មិនមានពណ៌ផ្កាឈូកដូចគេ?
Loading...
បបូរមាត់ឡើងជាំខ្មៅសម្រាប់មនុស្សបច្ចុប្បន្ននេះ សឹងតែថាជួបច្រើននាក់ហើយ។ ទៅណាមកណាទាល់តែលាបក្រែមបានស្អាត បានមានមាត់ពណ៌ផ្កាឈូក។ ដូច្នេះចង់ដឹងអត់ថា មូលហេតុអ្វីបានជាបបូរមាត់ឡើងជាំខ្មៅ មិនក្រហមឬផ្កាឈូកស្អាត? បើដឹងពីមូលហេតុហើយ អ្នកប្រាកដជាអាចរកវិធីការពារជាមិនខាន។
ទម្លាប់ប្រចាំថ្ងៃ
ការត្រដុសបបូរមាត់ខ្លាំងៗធ្វើឱ្យបបូរមាត់ ឡើងរលាកដែលនាំឱ្យស្បែកត្រង់បរិវេណនេះជាំឡើងមកឬស្បែកត្រង់បរិវេណកន្លែងនេះត្រូវប្រតិកម្មជាមួយសារជាតិគីមី ប្រភេទខ្លះដូចជា ការជក់បារី សារជាតិគីមី ពីថ្នាំដុសធ្មេញ ឬការប្រើគ្រឿងសម្អាងជាដើម។
កើតចេញពីតំណពូជ
បើករណីជាមនុស្សដែលមានស្បែកក្រម៉ៅពីធម្មជាតិផងស្បែកបបូរមាត់ក៏តែងខ្មៅជាំទៅតាមនោះដែរ។ទោះបីយ៉ាងណាមិនថា ក្រុមមនុស្សស្បែកខ្មៅទេ ដែលមានបបូរមាត់ក្រម៉ៅជាំទៅតាមតំណពូជ ប៉ុន្តែសូម្បីតែអ្នកដែលមានស្បែកសឬលឿងក៏តែងលេចចេញបបូរមាត់ដែលខ្មៅជាំនេះដូចគ្នា។
ពន្លឺថ្ងៃ
តាមធម្មតាបបូរមាត់ តែងត្រូវបានគេព្រងើយកន្តើយ ពីការទទួលរងប៉ះពាល់ជាប្រចាំថ្ងៃមានដូចជាការត្រូវពន្លឺថ្ងៃ ការដែលត្រូវប៉ះពាល់ជាមួយចំណីអាហារនិងវាក៏ជាកន្លែងដែលត្រូវទឹកមាត់ជាប់ជាប្រចាំដូចនេះនាំឱ្យស្បែកងាយកើតបញ្ហាជាំខ្មៅផងដែរ ដូចនេះគប្បីមានការថែទាំងបន្តិចទើបមិនកើតបញ្ហាទាំងនេះឡើង ។
កត្តាចំណីអាហារ
ពិសេសប្រភេទអាហារ មានលាយផ្សំ សារជាតិម្យ៉ាងឈ្មោះ"ហ្សូឡាលីន” ដែលសំបូរនៅក្នុងជីរណា ខ្ទឹមស ខ្ញី ឬផ្លែឈើប្រភេទជូរដូចជាក្រូច ម្នាស់ ស្វា យ ទោះវាមិនបានតោងជាប់ស្បែកប៉ុន្តែ បានធ្វើឱ្យមានប្រតិកម្ម ចាញ់ពន្លឺថ្ងៃឬឱសថដែលប្រើប្រភេទខ្លះ ក៏មានប្រតិកម្មជាមួយពន្លឺថ្ងៃដែរ ដូចជាថ្នាំបំបាត់ផ្តាសាយ ថ្នាំបំបាត់រោគផ្សិត ជាដើម៕
ប្រភពអត្ថបទ៖ Health.com.kh

No comments