ទម្លាប់ក្នុងការទទួលទានអាហារ ប្រាប់ពីចរិតរបស់អ្នក
Loading...
ជាទូទៅមនុស្សយើងមានទម្លាប់ក្នុងទទួលទានអាហារខុសប្លែកពីគ្នា អ្នកខ្លះបរិភោគយឺតៗ អ្នកខ្លះទៀតបរិភោគសែនលឿន សឹងតែថាដាក់ម្ហូបលើតុមិនទាន់បានមួយនាទីផងអស់បាត់។ អ្នកដឹងទេថា ទម្លាប់ទាំងនោះអាចបង្ហាញអោយដឹងពីចរិតលក្ខណ:របស់អ្នកបាន។

១. អ្នកទទួលទានអាហារយឺតៗ

អ្នកទាំងនេះជាមនុស្សដែលយកចិត្តទុកដាក់ជានិច្ចលើរឿងគ្រប់បែបយ៉ាង ហើយពួកគេចេះរីករាយនឹងអ្វីដែលមានចំពោះមុខ។ មនុស្សទាំងនេះភាគច្រើន ជាមនុស្សមានទំនុកចិត្តខ្ពស់លើខ្លួនឯងថែមទៀតផង។
២. អ្នកទទួលទានអាហារលឿន

ជាមនុស្សមានមហិច្ឆតាខ្ពស់ មានគោលដៅច្បាស់លាស់ និងតែងតែស្វែងរកបទពិសោធន៍ថ្មីៗដែលខ្លួនមិនដែលឆ្លងកាត់។ ពួកគេពេលខ្លះអាចនិយាយបានថាជាមនុស្សមិនសូវចេះអត់ធ្មត់ និងឆេវឆាវផងដែរ។ ពួកគេមិនចូលចិត្តនៅមួយកន្លែងស្ងៀមទេ ហើយការទទួលទានអាហារលឿននេះហើយដែលបង្ហាញថា ពួកគេតែងតែជីវិតទៅមុខជានិច្ច និងធ្វើអោយខ្លួនរីករាយបានយ៉ាងងាយ។ យ៉ាងណាក៏ដោយ ការទទួលទានអាហារលឿនពេកក៏អាចបណ្តាលអោយមានបញ្ហាប្រឈមដល់សុខភាព និងអាចឡើងគីឡូបានយ៉ាងលឿនផងដែរ។
៣. អ្នកទទួលទានអាហាររើសច្រើនមុខ

មិនមែនអាហារគ្រប់មុខសុទ្ធតែជាជម្រើសរបស់ពួកគេទេ។ អ្នកដែលទទួលទានអាហាររើសច្រើនមុខ អាចជាមនុស្សដែលមានចរិតច្បាស់លាស់មួយដែលពិបាកពន្យល់អោយអ្នកដទៃយល់។ ពួកគេក៏អាចជាមនុស្សដែលមិនសូវចូលចិត្តនិយាយច្រើន មានភាពភិតភ័យច្រើន អ្វីដែលពិសេសគឺមាននិន្នាការទៅរកភាពល្អអត់ខ្ចោះ។
៤. អ្នកចូលចិត្តទទួលទានអាហារតែម្នាក់ឯង

ជាមនុស្សដែលមានការប្រុងប្រយ័ត្នបំផុតក្នុងចំណោមមនុស្សដែលអ្នកធ្លាប់ស្គាល់។ ពួកគេជាមនុស្សដែលគិតគូរយ៉ាងល្អិតល្អន់ចំពោះរឿងអ្វីមួយ ហើយក៏ជាមនុស្សដែលមានវិន័យច្បាស់លាស់បំផុតក្នុងខ្លួនផងដែរ។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទ: www.huffingtonpost.com
- ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments