៧វិធីដ៏អស្ចារ្យដើម្បីបង្កើនសមត្ថភាពបុគ្គលិកលក្ខណៈរបស់អ្នក
Loading...
មនុស្សយើងមិនកើតមកមានបុគ្គលលក្ខណៈល្អគ្រប់គ្នានោះ ហើយវាអាចផ្លាស់ប្តូរបានពីមួយជំនាន់ទៅមួយជំនាន់ ទៅតាមបរិស្ថានដែលយើងរស់នៅ ។ ការចង់កែប្រែខ្លួនអោយជាមនុស្សត្រឹមត្រូវ មានការសរសើរនិងត្រេកអរជាមួយនោះ មិនដែលហួសពេលនឹងកែនោះទេ វាអាស្រ័យទៅលើការ តាំងចិត្តរបស់យើង។ ដូច្នេះជាមួយនឹងវិធីទាំងនេះអ្នកអាចសាកល្បងបាន៖
១. ស្គាល់ខ្លូនឯងអោយច្បាស់ជាងមុន

មុននឹងចាប់ផ្តើមកែប្រែខ្លួន ត្រូវស្គាល់ខ្លួនឯងអោយច្បាស់សិន។ ទុកពេលសំរាប់ស្វែងយល់ពីខ្លួនឯងដើម្បីអោយដឹងថាខ្លួនឯងត្រូវការអ្វីអោយពិតប្រាកដបាន នោះយើងនឹងអាចដឹងថាគួរចាំផ្តើមពីចំណុចណា។
២. តាំងចិត្តជាខ្លួនឯង

ចាប់ផ្តើមស្តាប់ពីចិត្តខ្លួនឯងថាខ្លួនចូលចិត្តអ្វី ត្រូវការអ្វី ស្រលាញ់អ្វី ហើយឈប់ខ្វល់ពីអ្នកដទៃ ឈប់បង្ខំខ្លួនធ្វើអ្វីដែលខ្លួនមិនចូលចិត្ត ឯកមករកជីវិតពិត ដែលទទួលខុសត្រូវលើខ្លួនឯង។
៣. រៀនទទួលយក និងដឹងគុណពីទង្វើល្អដែលគេធ្វើមកលើយើង

ការដើរតាមគន្លងធម៌អ្នកដទៃក៏អាចអោយយើងស្វែងរកខ្លួនឯងដែលកំពុងតែនឹងលិចបាត់បានដែរ បង្កើតអារម្មណ៍សប្បុរសទទួលយកក្តី រីករាយដែលគេផ្តល់ ហើយផ្តល់អោយគេវិញថ្ងៃក្រោយក៏ជាចំណុចមួយដែរ។
៤. ធ្វើជាមនុស្សសុចរិត

ចំណុចនេះជាអ្វីដែលមនុស្សយើងរាល់គ្នា ទាមទារពីគ្នាទៅវិញទៅមក ហើយវានឹងផ្តល់ជូនអ្នកវីញនូវលទ្ធផលដូចនឹងអ្វី ដែលខ្លួនធ្វើ។
៥. ជាមនុស្សចូលចិត្តស្តាប់ពីបញ្ហារបស់គេ

ធ្វើជាអ្នកដែលគេអាចមករកបាន ពេលគេមានបញ្ហា ឬត្រូវការជំនួយ។មនុស្សយើងម្នាក់ៗគ្មាននរណារស់នៅ អត់ទុក្ខសោះឡើយ ហើយយើងតែងត្រូវការមនុស្សម្នាក់នោះដើម្បីស្តាប់និងផ្តល់យោបល់។
៦. មានទំនុកចិត្តលើខ្លួនឯង

វាធ្វើអោយយើងអាចសំរេចការងារផ្សេងៗ និងធ្វើអោយខ្លួនរីកចំរើនទៅមុខយ៉ាងល្អ ហើយទទួលបានការជឿទុកចិត្តពីអ្នកនៅជំុវិញខ្លួនដែរ។
៧. បង្កើតទំលាប់ការអាន

អានកាន់តែច្រើន ដឹងកាន់តែច្រើន អារម្មណ៍កាន់តែធូរស្បើយជាងមុន មនុស្សចូលចិត្តច្រើន ហើយងាយស្រួលចូលចំណុះគេ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ wittyfeed

No comments