រឿងអស្ចារ្យទាំង៦នឹងកើតឡើងពេលជួបការលំបាក
Loading...
គ្មាននរណាម្នាក់ចង់អោយខ្លួនឯងជួបនឹងភាពលំបាកនោះទេ
ប៉ុន្តែក្នុងជីវិតបើស្គាល់តែពីរឿងស្រួលនោះយើងមិនអាចរីកលូតលាស់ទៅណាទេ
ព្រោះទាល់តែយើងស្គាល់ពីភាពលំបាកទើបអាចរកវិធីធ្វើអោយខ្លួនសុខស្រួលបាន
ទាល់តែយើងធ្លាប់ជួបប្រទះ វាទើបដឹងថាដោះស្រាយយ៉ាងណា ហើយជីវិតមានន័យទាល់តែយើងជួបប្រទះរឿងច្រើនក្នុងជីវិត៖
![]() |
| Photo credit: community2business |
១. អ្នកនឹងផ្លាស់ប្តូរ ហើយនិងរីកលូតលាស់
បរិស្ថានថ្មីនឹងធ្វើអោយអ្នកមានអារម្មណ៍ចំលែក
មិនទាន់សាំុ ដែលនោះហើយជាពេលអ្នកត្រូវរកវិធីអោយខ្លួនឯងចូលក្នុងចំនុះមនុស្សថ្មីទាំងនោះ ហើយរីកចំរើនជាងមុន បង្កើតស្នាដៃថ្មី។
២. គំនិតច្នៃប្រឌិតថ្មីនឹងកើតមាន
ពេលដែលយើងកំពុងស្វែងរកដំណោះស្រាយនោះ
ជាពេលដែលគំនិតច្នៃប្រឌិតផ្សេងៗកំពុងតែស្វែងរកយើង ដោយមិនដឹងខ្លួន។
៣. ការរស់នៅនឹងស្រួលជាងមុន
ភាពងាយស្រួលទាំងនោះ មិនមែនសំដៅលើបញ្ហាដែលកើតឡើងទេ
តែសំដៅលើការតស៊ូរបស់យើងដែលវាបង្ហាញថាយើងរឹងមាំ ជាងមុនដែលធ្វើអោយយើងមើលបញ្ហាឃើញស្រួល។
៤. ចេះគ្រប់គ្រងការសំរេចចិត្តដោយខ្លួនឯង
នៅពេលខ្លួនបានជួបប្រទះរឿងច្រើននោះយើងរៀនពីការសំរេចចិត្តផ្សេងៗ និងស្គាល់ខ្លួនឯងច្បាស់ជាងមុន ដូច្នេះអាចដឹងថាអ្វីគួរ
និងអ្វីដែលមិនគួរសំរេចជីវិតខ្លួន។
៥. សុខភាពផ្លូវចិត្តរឹងមាំជាងមុន
មនុស្សដែលជួបប្រទះ ឧបសគ្គច្រើនតែមានគំនិតចាស់ទំុ
ជាមនុស្សរឹងប៉ឹង និងមិនងាយចុះចាញ់នឹងបញ្ហានោះទេដែលបង្កើតជាទម្លាប់ដ៏រឹងមាំុមួយ។
៦. អ្នកចេះជំនួសភាពសោកស្តាយមកជាការបំពេញចិត្តវិញ
នៅពេលដែលអ្នកហ៊ានបោះជំហានទៅមុខ ដោយភ្លេចរំលឹកខ្លួនឯងពីការភិតភ័យក្នុងការដួល
ក្នុងការបរាជ័យ។ នៅពេលយើងដើរដល់ចំណុចនោះនោះហើយយើងនឹងអរគុណខ្លួនឯងវិញដែលបានធ្វើការសំរេចចិត្តបែបនោះ
។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ lifehack
- ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520











No comments