គួររៀបចំឬកពារយ៉ាងម៉េច ពេលជួបមនុស្សមិនស្គាល់គ្នាលើកដំបូង?
Loading...
ពេលជួបគ្នា ឬ ស្គាល់គ្នាដំបូង មិនមានតែអ្នកទេដែលមានអារម្មណ៍ប្លែកៗក្នុងចិត្ត តែអ្នកដែលយើងត្រូវប្រឈមជាមួយនោះក៏មានអារម្មណ៍ដូចឬប្រហាក់ប្រហែលគ្នាដែរ។ បើសិនជាអ្នកធ្វើកាយវិការមិនស្រួល អ្នកផ្សេងនោះក៏ដូចគ្នា ធ្វើឲ្យមានអារម្មណ៍មិនល្អចំពោះគ្នាពេលដំបូង។ តែបើអ្នកធ្វើចិត្តឲ្យស្ងប់និងនិយាយទៅកាន់គេ ដោយមានទំនុកចិត្តនោះ អ្នកផ្សេងក៏មានអារម្មណ៍ល្អដែរ។
2. រួសរាយរាក់ទាក់ និងមិនប្រកាន់អ្នកដទៃ
ភាពរួសរាយ គឺជាសញ្ញានៃការចងមិត្តភាពមួយដ៏ល្អ។ តើវាមានពិបាកអីទៅ គ្រាន់តែនៅពេលជួបគ្នា និយាយសួស្តី ឬ សួរសុខទុក្ខបន្តិចបន្តួច? អ្នកក៏អាចបន្តការនិយាយលេងជាមួយគ្នាបានខ្លះ ព្រោះពេលនោះអ្នកអាចស្គាល់ពីគ្នាបានកាន់តែច្រើន។ អ្នកគួរជាមនុស្សដែលងាយស្រួលក្នុងការនិយាយជាមួយ ជាមនុស្សសុទិដ្ឋិនិយម និង ជាអ្នកស្តាប់គេដ៏ល្អផងដែរ។
3. កាយវិការ និងការប្រព្រឹត្តខ្លួនជារឿងសំខាន់
ពេលជួបគ្នាដំបូង ជួនកាល កាយវិការ របស់មនុស្សម្នាក់ៗបានបង្ហាញច្រើនជាងការនិយាយទៅទៀត។ ពេលដំបូង ក្នុងបរិយាកាសបែបនេះ អ្នកគួរធ្វើខ្លួនឲ្យមានទំនុកចិត្ត ទឹកមុខស្រស់ស្រាយ មើលភ្នែកនិងភ្នែក និងអាកក្បកិរិយាទន់ភ្លន់ផង។ ធ្វើខ្លួនឲ្យមានសុជីវធម៌ ជាពិសេស មិនដូចជាមនុស្សល្ងង់។ ធ្វើបែបនេះ អ្នកអាចធ្វើឲ្យអារម្មណ៍ភ័យខ្លាចក្នុងខ្លួនរបស់អ្នកបាត់ទៅបាន ហើយធ្វើឲ្យអ្នកដែលជួបយើងនោះមានអារម្មណ៍ស្រស់ស្រាយទៅជាមួយយើងផង។
4. ស្លៀកពាក់ឲ្យបានសមរម្យ
ការតុបតែងខ្លួនគឺជារឿងសំខាន់ ហើយជួនកាលមនុស្សគេកាត់សេចក្តីដោយការស្លៀកពាក់ និង អាកប្បកិរិយានេះហើយ។ អ្នកគួរស្លៀកពាក់ឲ្យបានសមរម្យ តុបតែងសក់ឲ្យមានរបៀបមិនរញ៉េរញៃ ព្រមទាំងស្បែកជើងសមគួរផង។ ការស្លៀកពាក់នេះគឺទៅតាមកាលៈទេសៈ ថាតើអ្នកទៅសាលា ពិធីជប់លៀង ឬ ទៅធ្វើការ។ បើសិនវាជាការជួបដោយមិនបានព្រៀងទុក ការស្លៀកពាក់នេះ ប្រហែលជាមិនសំខាន់ទេ។
5. ញញឹមជានិច្ច ព្រមទាំងមានភាពទាក់ទាញ
គេតែងនិយាយថា ស្នាមញញឹមគឺបង្ហាញពីក្តីសង្ឃឹម។ ស្នាមញញឹមប្រកបដោយភាពកក់ក្តៅ និង ការស្វាគមន៍ ធ្វើឲ្យមានអារម្មណ៍ល្អសម្រាប់អ្នកទាំងសងខាង។ វាអាចធ្វើឲ្យគេគិតថា អ្នកមានអារម្មណ៍ល្អ ហើយដែលការជួបពួកគេនោះគឺជាក្តីសុខរបស់អ្នក ហេតុនេះគេក៏សប្បាយចិត្តដែរ។ តែទោះជាយ៉ាងណា អ្នកមិនមែនញញឹមរហូតឲ្យហួសកម្រឹតនោះទេ ហើយអ្នកប្រហែលដឹងថាពេលណាគួរ ពេលណាមិនគួរហើយ។
6. ធ្វើខ្លួនមិនឲ្យយឺត
ការមកយឺត អាចត្រូវបានគេគិតថាអ្នកមិនចេះគោរពពេលវេលា ជាពិសេសធ្វើឲ្យគេខាតពេលនៅចាំទៀតផង។ ពេលអ្នកមកយឺតម្តង គេនឹងចំណាំអ្នកទុក ហើយនឹងមិនទុកចិត្តអ្នកពេលក្រោយទៀតទេ។ បែបនេះហើយអ្នកគួរធ្វើអ្វីឲ្យទាន់ពេល ឬ មុនពេលជាការល្អ។
ដោយ៖ ហ៊ាង សុគន្ធារី





No comments