ស្នេហាសំខាន់ត្រង់ណាទៅ បានជាធ្វើឲ្យមនុស្សឆ្គួតដោយសារវាអញ្ចឹង?
Loading...
ស្នេហាត្រូវបានគេចាត់ទុកថាជាធាតុផ្សំដ៏សំខាន់មួយដើម្បីអាចទទួលបានទំនាក់ទំនងដ៏រ៉ូម៉ែនទិច។ ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាផ្សេងៗទៀតច្រើនណាស់ដែលអាចជួយឲ្យទំនាក់ទំនងស្នេហាទទួលបានភាពសប្បាយរីករាយរយៈពេលយូរ។ អ្នកជំនាញបានបញ្ជាក់ឲ្យដឹងថា វាគឺជារឿងសំខាន់ត្រង់ថា ដៃគូអ្នកមានសមត្ថភាពក្នុងការភ្ញោចឲ្យអ្នកមានភាពភ្លាស់វៃ បង្ហាញផ្លូវចិត្ត ផ្លូវវិញ្ញាណ និងផ្លូវកាយ។ ខាងក្រោមនេះគឺជាទស្សនៈសំខាន់ៗមួយចំនួនរបស់ស្នេហា៖
- ភាពស្មោះត្រង់ និងការជឿជាក់គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំមួយ។
- សមាសធាតុដ៏សំខាន់មួយនៃទំនាក់ទំនងដ៏យូរអង្វែងគឺសេចក្តីស្រឡាញ់។ អ្នកជំនាញបានប្រាប់ថា អ្នកដែលឈានជើងចូលទៅក្នុងទំនាក់ទំនងស្នេហាមួយហើយគឺគ្រាន់តែឲ្យមានៗតែប៉ុណ្ណោះ ប៉ុន្តែមិនបានធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានយូរទេ។
- ទំនាក់ទំនងស្នេហាមួយត្រូវតែមានការជឿជាក់គ្នា ឧទាហរណ៍ អារម្មណ៍ថាមានផាសុកភាព និងសុវត្ថិភាពជាមួយដៃគូ។ ចូរជឿជាក់លើការបង្កើតនូវពេលវេលាមួយនៅពេលមនុស្សពីរនាក់បើកចិត្តទៅរកគ្នាទៅវិញទៅមក។
- គ្មានទំនាក់ទំនងស្នេហាណាមួយដែលមិនប្រែប្រួលនោះទេ ដូច្នេះចូរព្យាយាមថែរក្សាឲ្យបាននូវភាពបត់បែនកាន់តែច្រើនចំពោះរឿងនេះ។ នៅពេលដែលទំនាក់ទំនងមានការលូតលាស់ហើយ ដៃគូទាំងពីរនាក់ត្រូវតែមានការផ្លាស់ប្តូរទៅតាមគ្នា។ អ្នកជំនាញបានណែនាំថា គូសង្សារអាចនឹងបញ្ចប់ស្នេហារបស់ពួកគេដោយសារតែពួកគេមិនអាចផ្លាស់ប្តូរនូវអ្វីដែលជាតម្រូវការ និងការទាមទារថ្មីៗក្នុងរង្វង់ស្នេហាបាន។
- ការទំនាក់ទំនងគឺជាកត្តាដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងស្នេហាដ៏រឹងមាំ។ ចូរប្រាកដថា អ្នកបានថែរក្សាច្រកទ្វារទំនាក់ទំនង និងបង្ហាញនូវអ្វីដែលជាអារម្មណ៍របស់អ្នកឲ្យគេបានដឹង។ ការចៀសវាងនូវបញ្ហាជាច្រើនដែលកើតមានក្នុងទំនាក់ទំនងមិនគ្រាន់តែជាដំណោះស្រាយដ៏ល្អមួយទេ តែវាក៏ជួយកុំឲ្យមានការឈ្លោះគ្នាកើតមានដែរ។
- គន្លឹះដ៏សំខាន់មួយផ្សេងទៀតនៃទំនាក់ទំនងដ៏ល្អគឺការទុកចិត្តគ្នា។ ដៃគូដែលទុកចិត្តគ្នាអាចមានភាពកាន់តែងាយស្រួលក្នុងការគាំទ្រគ្នាទៅវិញទៅមកខណៈពេលកំពុងតែដោះស្រាយនូវពេលវេលាដែលពិបាកៗជាមួយគ្នា។
- ការរួមភេទត្រូវតែជារឿងមួយមិនអាចមើលរំលងបានទេនៅពេលមនុស្សពីរនាក់ស្រឡាញ់គ្នាហើយ។ ទំនាក់ទំនងផ្លូវភេទដ៏ល្អមួយអាចជួយអោយអ្នកទាំងពីរសប្បាយចិត្តខណៈពេលដែលកំពុងតែពង្រឹងដល់ចំណងស្នេហា៕





No comments