ព័ត៌មានថ្មីបំផុត

តិក​និក​រៀន​ងាយៗ​សម្រាប់​សិស្ស​ខ្ជិល​​ឲ្យ​បានពិន្ទុ​ខ្ពស់​

Loading...
សិស្សដែលខ្ជិល មិនចូលចិត្តមើលមេរៀននោះទេ។ ពួកគាត់តែងតែព្យាយាមរកលេសនេះ លេសនោះរហូតដោយចៀសវាងមិនមើលមេរៀននោះទេ។​ អត្ថបទនេះនឹងបញ្ជាក់ពីតិចនិកងាយៗយ៉ាងពិសេសសម្រាប់សិស្សខ្ជិលទាំងអស់​ក្នុងការមើលមេរៀន។




១. ប្រើប្រាស់ទូរស័ព្ទដល់ការសិក្សា
សិស្សដែលខ្ជិលភាគច្រើនណាស់ចូលចិត្តប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់ពេលវេលារបស់ពួកគេ។ បែបនេះហេតុអ្វីបានជាអ្នកមិនប្រើប្រាស់ទូរស័ព្ទដល់ការសិក្សារបស់អ្នក? អ្នកអាចធ្វើវាបានដោយដាក់ពាក្យគន្លឹះ ពាក្យកាត់មួយចំនួនដែលមានសារៈសំខាន់សម្រាប់ការសិក្សា​លើទូរស័ព្ទអ្នកបាន។ ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកអាចឃើញគ្រប់ពេលដែលអ្នកចុចទូរស័ព្ទ។ អ្នកនឹងចាំវាដោយឯកឯង។



២. បិទក្រដាសកត់ត្រាគ្រប់កន្លែង
បើឲ្យសិស្សខ្ជិលទៅអានសៀវភៅតែម្ដងនោះវាពិបាកខ្លាំងណាស់។ បែបនេះជម្រើសដែលល្អគឺព្យាយាមបិទ Note ទាំងអស់គ្រប់កន្លែងដែលអ្នកចូលចិត្តទៅដូចជា ក្នុងបន្ទប់ទឹក រឺមុខកញ្ចក់ជាដើម។ ធ្វើបែបនេះ អ្នកនឹងឃើញវាគ្រប់ពេលដែលអ្នកទៅកន្លែងនោះ។



៣. ញ៉ាំដើម្បីជួយដល់ការសិក្សា
សិស្សមិនតិចទេដែលចូលចិត្តញ៉ាំនេះញ៉ាំនោះគ្រប់ពេលវេលា។ បែបនេះអ្នកក៏ទាញយកផលប្រយោជន៍ពីការញ៉ាំនេះផងដែរ។ អ្នកអាចរៀបចំការញ៉ាំអាហារជុំគ្នាជាមួយសិស្សដែលពូកែៗដើម្បីអាចឲ្យគេជួយពន្យល់អ្នកបាន។ អ្នកបានចំណេញទាំងញ៉ាំបានយ៉ាងសប្បាយ និងបានស្ដាប់ការពន្យល់បន្ថែមពីសិស្សពូកែថែមទៀតផង។




អត្ថបទដោយ៖ ប៉ោ​ គឹមហុក
ប្រភព៖ CampusSIMs
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments