ព័ត៌មានថ្មីបំផុត

២ ចំណុចជួយឲ្យអ្នកអានសៀវភៅបាន ២០០ក្បាលក្នុង១ឆ្នាំ

Loading...
មនុស្សមួយចំនួនតែងតែប៉ន់ប៉ងអានសៀវភៅឲ្យបានជាច្រើនរយក្បាលក្នុង១ឆ្នាំៗ។ ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលអាចធ្វើវាបានដោយសារតែពួកគេខ្លះរង្វល់ ឯអ្នកខ្លះទៀតអានយឺតពេក។ តើត្រូវធ្វើដូចម្ដេចទើបអាចអានសៀវភៅបាន២០០ក្បាលក្នុង ១ឆ្នាំ?


១ កុំព្យាយាមអានដោយប្រើមាត់ ប្រើភ្នែកជំនួសវិញ
បើសិនជាអានអ្វីមួយលឺៗនោះ វាប្រៀបអ្នកដូចជាកូនក្មេងកំពុងរៀនអានដូចគ្នាដែរ។ ហើយការលឺៗនេះ ធ្វើឲ្យនៃការអានរបស់កាន់តែយឺតវិញទេ។ បែបនេះអ្នកត្រូវតែប្រើប្រាស់ភ្នែកដើម្បីអានជំនួសវិញទើបជាការល្អ។ អ្នកអាចអនុវត្តិវាបានដោយវិធីដូចជាព្យាយាមបង្ខំខ្លួនឯងអានឲ្យបានលឿន​ដោយមិនត្រូវព្យាយាមយល់គ្រប់ពាក្យទាំងអស់នោះទេ ហើយចំណុចមួយទៀតអ្នកត្រូវតែប្រើម្រាមដៃដើម្បីជួយពេលអានដោយព្យាយាមអូសម្រាបដៃនិងភ្នែកដើរតាម ថែមទាំងអាចប្រើប្រាស់ចម្រៀងមកកំដរពេលកំពុងអានបានផងដែរ។ ប៉ុន្តែការជ្រើសរើសបទចម្រៀងក៏ត្រូវតែមានការប្រយ័ត្នផងដែរ បើមិនដូច្នេះទេវានឹងក្លាយជាការរំខានវិញ។

២ កុំខ្លាចថាអានមិនបានគ្រប់ពាក្យនឹងបាត់អត្ថន័យ
បញ្ហាមួយទៀតដែលធ្វើឲ្យអ្នកអានយឺតគឺដោយសារតែ អ្នកតែងតែបារម្ភថាបើអានគ្រប់ពាក្យនោះនឹងបាត់អត្ថន័យ។ ការគិតបែបនេះមិនត្រឹមត្រូវនោះទេ។ ហេតុបែបនេះ អ្នកមិនត្រូវអានគ្រប់ចំណុច ឬគ្រប់ពាក្យនោះទេព្រោះថាអ្នកមិនមែនអានដើម្បីចេះពាក្យទាំងនោះទេ អ្វីដែលអ្នកចង់បាននោះគឺចំណុចសំខាន់នៃសៀវភៅទាំងនោះ។​ អ្នកត្រូវតែបញ្ឈប់ទម្លាប់មួយនេះ ហើយព្យាយាមរម្លងចោលនូវផ្នែកខ្លះដែលអ្នកគិតថាវាមិនសំខាន់នោះ។

អត្ថបទដោយ៖ ប៉ោ គឹមហុក

ប្រភព៖ Lifehack

No comments