ព័ត៌មានថ្មីបំផុត

តើអ្នក​នឹង​រើស​យក​ផ្លូវ​មួយ​ណា? ជម្រើស​​របស់​​អ្នក​​នឹង​ធ្វើអោយ​អ្នក​ភ្ញាក់​ព្រើត​

Loading...
តោះសាកល្បងតិចមើល៍!! ជ្រើសរើសផ្លូវដែលអ្នកនឹងឆ្លងកាត់ អ្វីដែលនឹងធ្វើអោយអ្នកភ្ញាក់ព្រើតគឺជម្រើសមួយនោះនឹងពណ៌នាអំពីខ្លួនអ្នក ដូចគ្រូទាយចឹង។




១. ជម្រើសទី១
អ្នកជាមនុស្សមានភាពអំណត់ខ្ពស់ និងមានការព្យាយាម។ អ្នកអាចរង់ចាំឱកាសល្អបាន ដោយមិនធុញទ្រាន់ និងបោះបង់ចោល។ បើទោះបីជាពេលខ្លះ អ្នកជាមនុស្សមានភាពស្ទាក់ស្ទើរបន្តិច ប៉ុន្តែអ្នកមិនដែលសម្រេចចិត្តខុសផ្តេសផ្តាស់ នាំអោយបង្កជាបញ្ហាឡើយ។ អ្នកតែងតែស្តាប់ និងធ្វើតាមវិចារណញាណខ្លួនឯង ហើយមិនដែលបន្ទោសអ្នកដទៃលើកំហុសណាមួយឡើយ។


២. ជម្រើសទី២
ជីវិតអ្នកគឺគ្មានឡើយនូវភាពធុញទ្រាន់ ព្រោះអ្នកតែងតែដឹងពីរបៀបដែលអាចធ្វើអោយខ្លួនរីករាយ ហើយពោរពេញដោយការផ្សងព្រេងទៀតផង។ អ្នកជាមនុស្សចូលចិត្តផ្សងគ្រោះថ្នាក់ផ្សេង ដោយមិនខ្លាចរអា។ អារម្មណ៍មនោសញ្ចេតនា គឺជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតអ្នក។ អ្នកជាមនុស្សស្រស់ថ្លា មានសុទិដ្ឋិនិយម និងការគិតវិជ្ជមានគ្រប់ពេល។


៣. ជម្រើសទី៣
អ្នកជាមនុស្សក្លាហាន និងហ៊ានសម្រេចដោយខ្លួនឯងក្នុងការធ្វើអ្វីមួយ។ បើទោះជាពេលខ្លះ ការសម្រេចចិត្តនោះធ្វើអោយអ្នកមានបញ្ហាក៏ដោយ ក៏អ្នកមិនចុះចាញ់ ហើយតស៊ូដោះស្រាយវាទាល់តែបាន។ កុំបារម្ភអី បទពិសោធន៍ និងបរាជ័យដែលអ្នកឆ្លងកាត់នឹងបង្រៀនអ្នកអោយក្លាយទៅជាមនុស្សដ៏ពូកែម្នាក់។


រៀបរៀង និងសរសេរដោយ: ចន ច័នបូតា
ប្រភពអត្ថបទពី: wikr.com
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments