ព័ត៌មានថ្មីបំផុត

ងាយៗ​ជួយ​ឲ្យ​អ្នក​បំភ្លេច​ Crush​ បានយ៉ាង​ងាយ

Loading...
អ្នកណាក៏ធ្លាប់មាន Crush ដែរ ជាពិសេសក្នុងវ័យសិក្សាទាំងថ្នាក់វិទ្យាល័យ និងថ្នាក់​មហាវិទ្យាល័យ។​ អ្នកខ្លះហ៊ានសារភាព​ ឯអ្នកខ្លះទៀត​ក៏មិនហ៊ាន​សារភាព​ដោយសារ​តែកត្តា​ផ្សេងៗ​គ្នា។ ហើយក៏មានអ្នកខ្លះទៀត ឈឺចាប់តែម្នាក់ឯងដោយសារតែរឿង Crushគេម្នាក់ឯង​ផងដែរ។​ បែបនេះបើចង់ចង់លប់បំបាត់អារម្មណ៍ឈឺចាប់មួយនេះ អ្នកអាច​ព្យាយាម​ធ្វើតាមវិធី​ខាង​ក្រោម៖​




១. ព្យាយាមសម្រួលអារម្មណ៍ខ្លួនឯង
អ្នកអាចធ្វើវាបានដោយចាប់ផ្ដើម ពីការបញ្ចេញអារម្មណ៍របស់អ្នកឲ្យបានធូរស្បើយ។ អ្នកត្រូវតែព្យាយាមគិតពីចំណុចអាក្រក់របស់គេម្នាក់នោះ ហើយគិតថាគេមិនល្អគ្រប់គ្រាន់សម្រាប់អ្នកនោះទេ។ ទោះបីជាគេមិនស្រលាញ់អ្នកក៏អាចមានអ្នកផ្សេងទៀតកំពុងរង់ចាំអ្នកផងដែរ។ ពីមុនគ្មានគេអ្នកក៏មិនអី ឥឡូវគ្មានគេក៏នៅតែមិនអីដែរ។

២. ព្យាយាមឲ្យ Crush ចេញផុតពីជីវិតអ្នក


និយាយរួម គឺផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយគេផ្ទាល់តែម្ដង។ អ្នកអាចធ្វើវាបានដោយវិធីដូចជា ឈប់និយាយជាមួយនាងដោយព្យាយាមកុំជួបគេ ឈប់និយាយអ្វីៗគ្រប់យ៉ាងដែលទាក់ទងជាមួយ Crush និងព្យាយាមផ្ដាច់ទំនាក់ទំនងនៅលើបណ្ដាញសង្គមដូចជា Facebook ផងដែរ ដោយ​អ្នក​មិន​ត្រូវ​ចូលមើល Facebook គេរាល់ថ្ងៃនោះទេ។ ម្យ៉ាងវិញ​ទៀតអ្នកគួរ​តែព្យាយាម​កុំទៅ​កន្លែងណា​ដែល​ Crushរបស់អ្នកចូលចិត្តទៅ ព្រោះវាអាច​ធ្វើឲ្យអ្នក​ជួបគេ​ដោយ​ចៃដន្យ​និង​មាន​អារម្មណ៍​ឈឺចាប់។​

៣. ដើរទៅមុខឈប់ត្រឡប់ក្រោយ


មកដល់ចំណុចនេះ អ្នកមិនអាចត្រឡប់ក្រោយទៅគិតខ្វល់ខ្វាយពី Crushទៀតនោះទេ។ អ្នកគួរតែចំណាយពេលជាមួយគ្រួសារមិត្តឲ្យបានច្រើនទើបជាការល្អ។ បន្ថែមពីនេះ អ្នកត្រូវតែធ្វើអ្វីដែលអ្នកចូលចិត្ត និងពេញចិត្តនូវជិវិតម្នាក់ឯងរបស់អ្នក។ ធ្វើខ្លួនឲ្យរវល់នោះ អ្នកនឹងមានពេលវេលាដើម្បីគិត Crushទៀតនោះទេ។ ហើយម្យ៉ាងទៀត អ្នកមិនត្រូវសម្ងំ​នៅម្នាក់ឯង​នោះទេ អ្នកត្រូវចេញមកខាងក្រៅឲ្យបានច្រើន ដើម្បីជួយឲ្យអារម្មណ៍អ្នកបានស្រាកស្រាន្តនឹងឈប់គិតពី Crush បានឆាប់រហ័ស។






អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ WikiHow


- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments