ព័ត៌មានថ្មីបំផុត

តារានិករ​ទាំង​អស់​មិន​គួរ​ ​Date​ជាមួយ​មនុស្ស​ប្រភេទ​នេះ​ដាច់ខាត

Loading...
មុននឹងសំរេចចិត្ដសេពគប់ជាមួយអ្នកណាហើយ អ្នកគួរតែគិតឲ្យបានវែងឆ្ងាយ កុំទោរទន់ទៅតាមបេះដូងរបស់អ្នកពេក។ ខាងក្រោមនេះជាប្រភេទមនុស្សដែលតារានិករទាំងមិនគួរ Date ជាមួយ។




Aries (March 21st to April 19th)

សំរាប់តារានិករនេះមនុស្សដែលអ្នកមិនគួរសេពគប់ គឺជាមនុស្សដែលតែងតែគ្រប់គ្រងអ្នក និងមិនដែលគោរពអ្នកជាដើម។


Taurus (April 20th to May 21st)






សំរាប់ Taurus អ្នកមិនគួរណាត់ជួបអ្នកណាដែលចូលចិត្ដទាញចំណាប់អារម្មណ៍ពីអ្នកដទៃ និងអ្នកដែលមានមន្ដស្នេហ៍។

Gemini (May 22nd to June 21st)
ចំពោះតារានិករនេះមិនគួរណាត់ជាមួយអ្នកណា ដែលសំបូរទៅដោយក្ដីស្រលាញ់ពីអ្នកផងទាំងពួង អ្នកដែលងាយចូលចុះក្នុងសង្គម ជាពិសេសអ្នកដែលមានអត្ដចរិតដូចអ្នក។


Cancer (June 22nd to July 22nd)

អ្នកដែល Cancer មិនគួរDate ជាមួយជាមនុស្សដែលលាក់ពុត និងតែងតែមានអាថ៌កំបាំងមិនដែលប្រាប់អ្នក។


Leo (July 23rd to August 22nd)

ចំពោះតារានិករនេះមិនគួរណាត់ជាមួយអ្នកណាដែលហ៊ានអោបរឹត ឬប៉ះពាល់ខ្លួនអ្នកនៅក្នុងទីសាធារណៈ។


Virgo (August 23rd to September 22nd)



សំរាប់តារានិករនេះមិនគួរណាត់ជាមួយមនុស្សដែលមិនប្រាកដប្រជាអ្វីដែលជាស្នេហា អ្នកដែលមិនស្គាល់ពីស្នេហាពិតប្រាកដ។


Libra (September 23rd to October 22nd)







សំរាប់តារានិករនេះ មិនគួរណាត់ជាមួយមនុស្សដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថា មិនមែនជាខ្លួនឯង អ្នកតែងតែរៀបឬកជានិច្ចពេលដែលបានជួបគេ។


Scorpio (October 23rd to November 22nd)



សំរាប់តារានិករនេះមិនគួរណាត់ជាមួយមនុស្សដែលមិនបានដឹងស្គាល់ពីអត្ដចរឹតពិតរបស់អ្នក អ្នកដែលដើរលើផ្លូវតែមួយជាមួយអ្នក។

Sagittarius (November 23rd to December 21st)


សំរាប់តារានិករនេះមិនគួរណាត់ជួបមនុស្សដែលតែងតែយកលេសថា ខ្លួនអៀនខ្មាស់នឹងជួនគ្រួសាររបស់អ្នកឬក៏មិត្ដភិក្ដអ្នក។


Capricorn (December 22nd to January 20th)

សំរាប់តារានិករនេះមិនគួរណាត់ជួបមនុស្សដែលក្បាលរឹង មិនព្រមទទួលយកកំហុសរបស់ខ្លួន។


Aquarius (January 21st to February 18th)
សំរាប់តារានិករនេះមិនគួរណាត់ជួបមនុស្សដែលចូលចិត្ដChill ជាមួយអ្នកនៅខាងក្រៅជាងនៅក្នុងផ្ទះជាមួយអ្នក។


Pisces (February 19th to March 20th)


សំរាប់តារានិករនេះមិនគួរណាត់ជួបមនុស្សដែលស្រលាញ់ខ្លួនគេ ជាងស្រលាញ់អ្នកដែលចូលចិត្ដលេងសើចច្រើនប៉ុន្ដែច្រើនតែភ្លាវ៕


ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Thought Catalog

No comments