ស្គាល់វេយ្យាករណ៍ Modifier ក្នុងភាសាអង់គ្លេសច្បាស់ឬនៅ?
Loading...
តើអ្វីទៅជា Modifier?
Modifier គឺជា គុណនាម ឬ គុណកិវិយា ដែលមានមុខងារបញ្ជាក់ន័យឲ្យនាម។ Modifier អាចជាពាក្ស កន្សោម ឬ ឃ្លា ដែលផ្តល់ពត៌មានបន្ថែមអំពីពាក្ស ឬ ក្រុមពាក្សផ្សេងទៀត។ វាផ្តល់ភាពរស់រវើកទៅដល់ល្បះរបស់អ្នក ព្រោះថា វាមានការពិពណ៌នាច្រើនជាងមុនទៅលើ របស់ ឬ សកម្មភាព។ ជាទូទៅ គុណនាមពីពណ៌នាអំពី មនុស្ស ទីកន្លែង រត្ថុ ឬ គំនិត ហើយ គុណកិរិយាពិពណ៌នាឬ បញ្ជាក់ន័យឲ្យ កិរិយា គុណនាម ឬ គុណកិរិយាខ្លួនវា។ តាមពិតទៅ Modifier មានច្រើនប្រភេទខុសៗគ្នា ហើយទីតាំងនៅក្នុងល្បះក៏ខុសៗគ្នាដែរ។
ប្រភេទផ្សេងៗរបស់ Modifier៖
1. គុណនាម៖
គុណនាម៖ អ្នកប្រហែលជាបានដឹងហើយថា គុណនាម គឺជាពាក្យសម្រាប់បញ្ជាក់ន័យនាម ឬ សព្វនាម។ នៅក្នុងភាសាអង់គ្លេស Modifier ជាគុណនាម អាចមានទីតាំងនៅនៅខាងមុខ ឬ ខាងក្រោយ ពាក្សឬកន្សោមពាក្រដែលវាបញ្ជាក់ន័យឲ្យ។ មើលឧទាហរណ៍ខាងក្រោម ពាក្រអក្សរដិតគឺជា Modifier។ ហើយអក្សរទ្រេតគឺជាពាក្យឬកន្សោមពាក្យដែលត្រូវបានបញ្ជាក់ន័យ។
Ex:
- He is carrying that heavy book.
- I know that beautiful girl from the party last week.
ឃ្លាគុណនាម (Adjective Clause)៖ គឺជាឃ្លារណបដែលមាននាទីបញ្ជាក់ន័យឲ្យនាម និង សព្វនាម ដូចគុណនាមដែរ។ ឃ្លាគុណនាមមានពាក្យផ្តើមដោយ who, which, what, whom,, whose។ ពាក្សទាំងនេះគេហៅថា Relative pronoun. មើលឧទាហរណ៍ខាងក្រោម ពាក្យអក្សរដិតគឺជា Modifier.
Ex:
- The girl who is sitting near the window is my cousin. (who is sitting near the window ប្រាប់ថា girl ជាអ្នកណា)
- The book which I gave you yesterday is my favorite. (which I gave you yesterday ប្រាប់ថា book មួយណា ដូច្នេះវាជា modifier)
កន្សោមគុណនាម (Adjective Phrase)៖ គឺជា កន្សោមគុណនាមឬ កន្សោមមានធ្នាក់(Prepositional Phrase) ដែលបញ្ជាក់ន័យឲ្យនាមនិងសព្វនាម។
Ex:
- Have you read the new novel by Nicolas Spark?
- Judy, beaming with joy, has just pass her final exam.
2. គុណកិរិយា៖
គុណកិរិយា៖ គឺជាពាក្សពិពណ៌នាឬ បញ្ជាក់ន័យឲ្យ កិរិយា គុណនាម ឬ គុណកិរិយា ដោយធ្វើឲ្យល្បះមានន័យកាន់តែច្បាស់។ គុណនាមប្រាប់អំពី ពេលវេលា ទីកន្លែង ហេតុផល ឬ របៀបដែលសកម្មភាពណាមួយកើតឡើង។ មើលឧទាហរណ៍ខាងក្រោម ពាក្រអក្សរដិតគឺជា Modifier។
Ex:
- He run very fast. (very បញ្ជាក់ន័យឲ្យ Fast ប្រាប់ថា គាត់រត់យ៉ាងម៉េច គឺរត់លឿន)
- Should we meet tomorow? (tomorrow បា្រប់ពីពេលវេលា ហើយវាបញ្ជាក់ន័យឲ្យ meet)
ឃ្លាគុណកិរិយា (Adverb Clause)៖ គឺជាឃ្លារណប ដែលបញ្ជាក់ន័យឲ្យ កិរិយា គុណនាម ឬ គុណកិរិយានៅក្នុងឃ្លាច្បង។ ឃ្លាគុណកិរិយាក្នុងភាសាអង់គ្លេស នាំមុខដោយឈ្នាប់ដូចជា៖ after, although, as, because, before, if, since, than, though, unless, until, when, and where.
Ex:
- After returning home, he run for a shower.
- When Mary was ten years old, her father died.
កន្សោមគុណនាម៖ គឺជាកន្សោមមានធ្នាក់(Prepositional Phrase) ដែលបញ្ជាក់ន័យឲ្យ កិរិយា គុណនាម ឬ គុណកិរិយា។
Ex:
- I did put my headphone in the bag, but where is it now?
- I need to see you at school after launch.
ដោយ៖ ហ៊ាង សុគន្ធារី





No comments