ព័ត៌មានថ្មីបំផុត

ខ្លីៗ​ងាយៗ​និងឆាប់​​យល់​​​ពី​វេយ្យាករណ៍​ Parallelism

Loading...
Parallelism គឺសំដៅទៅលើប្រយោគមួយដែលធាតុរួមផ្សំរបស់វាត្រូវតែមានទម្រង់វេយ្យាករណ៍ដូចគ្នា។ វាមានន័យថា បើសិនជាក្នុងប្រយោគនោះមាននាម ត្រូវតែមាននាមដូចគ្នា បើមានគុណនាម ត្រូវតែជាគុណនាមដូចគ្នា។ ក្នុងនោះចំណុចសំខាន់ដែលអ្នកត្រូវចាំដូចជា៖





១. Noun


He likes music, art, and history.

ពាក្យ music, art, and history ទាំងបីនេះសុទ្ធតែជានាមទាំងអស់ យើងមិនប្រើប្រាស់ គុណនាមបានទេ។


២. gerund

Swimming, running and dancing are my favorite.

ពាក្យទាំងបីសុទ្ធតែជា gerund។


៣. Adjective


He is tall, dark and handsome.

ពាក្យទាំងបីត្រូវតែជា Adjectiveទាំងអស់។


៤. ​Infinitive

They wanted to paint the living room, to lay a new carpet and to buy a new sofa.

យើងមិនអាចប្រើប្រាស់អ្វីក្រៅពី​ Infinitiveនោះទេ។ បើប្រើប្រាស់អ្វីផ្សេងនោះ ប្រយោគនេះមិន Parallelism ទៀតនោះទេ។


៤. past tense

The romans conquered, colonized, and governed much of the world.

យើងមិនអាចប្រើប្រាស់ present tense ក្នុងប្រយោកនេះបាននោះទេ។


៥. past perfect tense

He had finished the game, had taken a shower, and had eaten lunch by the time I got to his house.

ចំណាំ៖ Auxiliary verb “Had” អាចលុបចោលបានក្នុងកិរិយាស័ព្ទទី ២ និងកិរិយាស័ព្ទទី ៣បាន។

Ex. He had finished the game, taken the shower and eaten lunch by the time I got to his house.

ចំណាំ៖ ប្រយោកមួយចំនួនដែលមាន and , but, as or , than, although ក៏ត្រូវតែមានទម្រង់វេយ្យាករណ៍ដូចគ្នាផងដែរ។


៦. And

He enjoys the music of Spain and the sculpture of France.

វាគឺជា Noun Phrase ទាំងពីរ។


៧. But

The verb is not active, but passive.

ពាក្យទាំងពីរគឺជា​គុណនាម។


៨. As

Taking the bus can be as costly as taking a plane.

ពាក្យទាំងពីសុទ្ធតែជា v+ing ។


៩. Than

Eating in restaurant is more fun than cooking at home.

ពាក្យទាំងពីរសុទ្ធតែជា V+ing


១០. Or

He wanted to borrow a car or to rent one while his car was being repaired.

វាទាំងពីរស្ថិតក្នុងទម្រង់​ Infinitive


១១. Although

Although he liked to eat good food, he did not like to pay high prices for it.

វាទាំងពីរសុទ្ធតែក្នុងទម្រង់ Infinitive

អត្ថបទដោយ៖ ប៉ោ គីមហុក

No comments