ព័ត៌មានថ្មីបំផុត

យុទ្ធសាស្រ្ត​​ចង​​ចាំ​អ្វី​ដែល​ត្រូវ​និយាយ​ពេល​ presentation ម្តងៗ​

Loading...
សំរាប់មនុស្សមួយចំនួនមិនថាខំត្រៀមខ្លួនប៉ុណ្ណាទេ អោយតែពេលត្រូវឡើងនិយាយដឹងតែភ័យហើយភ្លេចអ្វីដែលត្រូវនិយាយអស់ ពេលខ្លះនិយាយខុស ពេលខ្លះទៀតនិយាយអ្វីដែលមិនត្រូវនិយាយដោយមិនដឹងខ្លួន ដូច្នេះចាប់ផ្តើមសាកវិធីទាំងនេះបន្តិចម្តងៗ៖





១. ប្រើវិធី​Mind Map





វាជាវិធីក្នុងការបង្កើតរូបភាពដ្យាក្រាមដែលអ្នកអាចផ្ទុកគំនិតរបស់អ្នក​នៅក្នុងនោះ​ហើយវាជាអាចអោយអ្នកចាំពីដំណើរនៃពត៌មានដែលអ្នកនឹងត្រូវនិយាយកំុអោយភ្លេច​ឬនិយាយខុស។


២​. អនុវត្តវិធីសាស្រ្ត​២០នាទី

គេបានរកឃើញថាចំណាយពេល​២០នាទីលើការស្វែងយល់ពីពត៌មាន ដែលអ្នកបាន រៀបចំយឺតៗ​​ ហើយអនុវត្តសាក២០នាទីម្តងហើយម្តងទៀត​​នោះធ្វើអោយ ងាយចងចាំ ទុកក្នុងអង្គចងចាំ។


៣. ​​ហ្វឹកហាត់និយាយអោយលឺៗ

វាជួយអោយអ្នកបានស្តាប់លឺពីអ្វីដែលខ្លួននិយាយហើយ​ ផ្ចិតផ្ចង់នូវអ្វីដែលអ្នកឃើញវា​ម្យ៉ាងវាក៏ជួយអោយមានការផ្ចិតផ្ចង់ទៅលើការហ្វឹកហាត់បានល្អដែរ។


៤. ហ្វឹកហាត់ជាមួយនឹងចម្រៀង

ការប្រើប្រាស់ប្រភេទចំរៀងដែលអាចជាជំនួយក្នុងការចងចាំ និងការផ្តោតអារម្មណ៍​​។​ស្តាប់ចំរៀងបែបនោះបណ្តើរ ទន្ទេញបណ្តើរអាចជួយបន្ធូរអារម្មណ៍កំុអោយតានតឹង​និងងាយចាប់យកពត៌មានផ្សេងៗ។


៥. ថតការហ្វឹកហាត់របស់អ្នកដើម្បីទុករំលឹក

ស្តាប់និងមើលខ្លួនឯងធ្វើបទបង្ហាញ អាចបង្កើតសមត្ថភាពរបស់អ្នកក្នុងការចងចាំប្រធានបទដដែលៗនោះ។ វាដូចជាការមើលគ្រូពន្យល់មេរៀន​ ម្យ៉ាងទៀតយើងមិនបាច់ខំប្រឹងនិយាយដដែលច្រើនដង ព្រោះមើលអោយបានច្រើនដងទៅ អ្នកនឹងអាចចងចាំបានច្រើនហើយ។


៦. ​ហ្វឹកហាត់សាកល្បងមុនពេលចូលដេក
មុនពេលចូលគេងភ្លាមបើអាចហ្វឹកហាត់មួយចប់នោះ​ វាជួយអោយអ្នកបន្សល់ការចងចាំ​រហូតដល់អ្នកភ្ញាក់ពីដំណេក​ ទោះបីចាំមិនទាំងអស់យ៉ាងហោចណាស់ក៏បានខ្លះដែរ។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ americanexpress.com

No comments