គួរធ្វើបែបណាដើម្បីកុំឲ្យមានអារម្មណ៍ Stress?
Loading...
ស្ត្រេសគឺជាអារម្មណ៍មួយដ៏គួរអោយស្អប់ដែលតែងតែកើតឡើងទៅលើមនុស្សគ្រប់គ្នា មិនថាចាស់ឬក្មេងដែលពិបាកជៀសផុត ដូច្នេះយើងត្រូវត្រៀមខ្លួនអោយបានរួចរាល់ សម្រាប់ប្រឈមមុខនឹងអារម្មណ៍ស្ត្រេសទាំងនោះ។ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកនូវវិធីមួយចំនួនដើម្បីចាកផុតពីអារម្មណ៍ស្ត្រេស។
១. សើចអោយបានច្រើន
ការសើចគឺជារឿងដ៏ល្អដែលអ្នកគួរធ្វើដើម្បីចាកចេញពីអារម្មណ៍ស្ត្រេស ព្រោះថានៅពេលដែលអ្នកសើច រាងកាយរបស់អ្នកនិងបញ្ចេញនូវអរម៉ូនម្យ៉ាងដែលអាចជួយសម្រួលដល់អារម្មណ៍របស់អ្នក អោយមានភាពស្រស់ថ្លា។
២. គេងអោយបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ក៏អាចជាមូលហេតុមួយដែលនាំអោយអ្នកមានអារម្មណ៍មួម៉ៅ និងស្ត្រេសបានដែរ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកគេងបានយ៉ាងហោចណាស់ ៨ម៉ោងជារៀងរាល់យប់។
៣. ការអោប
យោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការអោបអាចជួយកាត់បន្ថយនូវសម្ពាធឈាម និងកាត់បន្ថយនូវអារម្មណ៍ស្ត្រេសបានយ៉ាងប្រសើរផងដែរ។
៤. ផឹកទឹកក្រូចស្រស់អោយបានច្រើន
យោងទៅតាមការបង្ហាញរបស់វេជ្ជបណ្ឌិតក៏បានបង្ហាញផងដែរថា សារជាតិ Vitamin C អាចជួយកាត់បន្ថយកម្រិតអរម៉ូនដែលនាំអោយអ្នកមានអារម្មណ៍ស្ត្រេស។ ទឹកក្រូចស្រស់ត្រូវបានណែនាំអោយទទួលទានព្រោះវាបានផ្ទុកនូវសារជាតិ Vitamin C ជាច្រើន។
៥. ការរាំរែក
ការរាំក៏ជារឿងមួយដ៏ប្រសើរដែលអ្នកគួរធ្វើ ដើម្បីចាកផុតពីអារម្មណ៍ស្ត្រេស ព្រោះថានៅពេលដែលអ្នករាំតាមចង្វាក់ភ្លេងអ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ល្អឡើងវិញភ្លាមៗ។
អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments