កុំឲ្យពេលវេលាកន្លងហួស! 5យ៉ាងដែលគួរតែធ្វើអំឡុងពេលអាយុ២០ឆ្នាំ
Loading...
អំឡុងពេលអាយុ២០ឆ្នាំគឺជាពេលវេលាមួយដែលពិសេសបំផុតសម្រាប់ជីវិត ដូច្នេះអ្នកមិនគួរឲវារំលងទៅដោយទទេៗ នោះឡើយ តិចឬច្រើនអ្នកគួរតែមានបន្សល់ការចងចាំល្អៗខ្លះសម្រាប់ថ្ងៃអនាគត

១. ធ្វើរឿងដែលអ្នកតែងតែខ្លាច

យ៉ាងណាអ្នកគួរតែជំរុញខ្លួនឯងធ្វើរឿងអ្វីមួយដែលអ្នកតែងតែខ្លាច ដូចជាការឡើងទៅកាន់ទីខ្ពស់ ការដើរនៅលើស្ពានយោល ឬ សូម្បីការច្រៀងនៅចំពោះមុខមនុស្សច្រើន ព្រោះរឿងទាំងនេះបានធ្វើឲ្យអ្នកខ្លាចយូរណាស់មកហើយ ដូចនេះដល់ពេលហើយដែលត្រូវជំនះឲបាន។
២. ធ្វើដំណើរកំសាន្តម្នាក់ឯង

គ្មានអ្វីដែលអស្ចារ្យជាងការធ្វើដំណើរកំសាន្តម្នាក់ឯងនោះទេ ព្រោះអ្នកមិនបាច់ខ្វល់ ឬមើលទឹកមុខអ្នកដទៃមុនពេលធ្វើអ្វីមួយផងដែរ ហើយការធ្វើដំណើរកំសាន្តម្នាក់ឯងបែបនេះ វានឹងធ្វើឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង។
៣. ទស្សនាការប្រគុំតន្ត្រីរបស់ Idol អ្នកដោយផ្ទាល់

អ្នកណាក៏ដូចអ្នកណាដែរគឺតែងតែមាន Idol ក្នុងចិត្តរៀងៗខ្លួន ហើយការដែលបានទៅទស្សនាការប្រគុំតន្ត្រីដោយផ្ទាល់បែបនេះ នឹងធ្វើអោយអ្នកមានអារម្មណ៍ល្អមួយដែលរំភើបនិងមិនអាចបំភ្លេចបាន។
៤. មានស្នេហា

ការខូចចិត្តពេលបែកបាក់ស្នេហាគឺជារឿងដែលមិនសប្បាយចិត្តមួយដែលមនុស្សទូទៅមិនចង់ជួប ដូច្នេះពួកគេគិតថាបើមិនមានស្នេហាគឺជារឿងល្អ តែប្រហែលគំនិតមួយនេះគឺមិនត្រឹមត្រូវនោះទេ ការមានស្នេហាអំឡុងពេលនេះគឺជារឿងល្អមួយ ដែលគេអាចជាមនុស្សម្នាក់ដែលជំរុញទឹកចិត្តរបស់អ្នកឲ្យកាន់តែមានភាពក្លាហាន និងប្រឹងប្រែងក្នុងការធ្វើរឿងអ្វីមួយ។
៥. ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក

មនុស្សមួយចំនួននៅតែមិនទាន់ច្បាស់ចំពោះខ្លួនឯងថា ពួកគេចូលចិត្តការងារអ្វី ចង់សិក្សាមុខវិជ្ជាអ្វី ហើយអំឡុងពេលអាយុ២០ឆ្នាំនេះ គឺជាពេលដែលល្អបំផុតដែលអ្នកត្រូវយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់ ដើម្បីជ្រើសរើសផ្លូវមួយដែលត្រឹមត្រូវសម្រាប់ថ្ងៃអនាគត។
ប្រែសម្រួលដោយ៖ ជុំ រស្មី
ប្រភពអត្ថបទ៖ Wikihow
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments