គន្លឹះត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបពីអតីតសិស្សនិន្ទេស A
Loading...
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2016-2017នឹងចាប់ផ្តើមនៅថ្ងៃទី21 ខែសីហាខាងមុខនេះហើយ។នៅសល់រយៈពេលប្រមាណដប់ថ្ងៃទៀតប៉ុណ្ណោះ តើប្អូនៗសិស្សានុសិស្សបាន ត្រៀមខ្លួនរួចរាល់ឬនៅ? ឬត្រៀមខ្លួនបានខ្លះហើយ? ការប្រឡងថ្នាក់ជាតិនេះអាចនឹងធ្វើអោយប្អូនៗ ភ័យខ្លាច ដូច្នេះក្នុងនាមខ្ញុំជាសិស្សដែលធ្លាប់បាននិន្ទេសខ្ពស់ ( A) ពីការប្រឡងឆ្នាំទៅ ខ្ញំុចង់ចែករំលែកបទពិសោធន៍ ខ្លះៗទាក់ទងនឹងដែលត្រៀមខ្លួន និងតិចនិចដែលអាចជួយប្អូនៗក្នុងការទទួលលទ្ធផលល្អ៖
១).ឧបករណ៍សំខាន់ៗ
2).ប្រការគួរត្រៀមខ្លួនមុនថ្ងៃប្រឡង
3).ប្រការគួរធ្វើនៅពេលប្រឡង
*ហាមធ្វើអាកប្បកិរិយាមិនសមរម្យចំពោះមិត្តភក្តិ និងអនុរក្ស ហាមនិយាយជជែកគ្នា ជាពិសេសនិយាយអួតពីខ្លួនឯង។
*ចំពោះអ្នកដែលមានផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង សូមណែនាំឲ្យអ្នកម្តាយចំណាយពេលវេលាពីរថ្ងៃជូនកូនទៅប្រឡង ដើម្បីជាអ្នកត្រៀមអាហារនិងជាកម្លាំងចិត្តដ៏សំខាន់ដល់កូន។
សង្ឃឹមថាប្អូនៗនឹងយកវិធីសាស្រ្តទាំងនេះ ទៅប្រើប្រាស់ ហើយទទួលបានជោគជ័យ នៅថ្ងៃប្រឡងខាងមុខទាំងអស់គ្នា។
អត្ថបទដោយ នីន សុផារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
Photo credit: The Cambodia Daily
១).ឧបករណ៍សំខាន់ៗ
- ប៊ិចពណ៌ខៀវ(ពណ៌ដូចគ្នា)ចំនួនយ៉ាងតិច3ដើម ហើយត្រូវយកទៅសរសេរសាកថា តើប្រើការបានល្អទេ ។
- បន្ទាត់រ៉ាប់ព័រទ័រ (ប្រើប្រាស់ដើម្បីវាស់មុំនិងក្រិតចំនួន) ។
- ខ្មៅដៃនិងជ័រលុប (ជាការពិតដែលខ្មែរដៃនិងជ័រលុបមិនសូវមានអ្នកយកទៅក្នុងការប្រឡង តែវាពិតជាមានប្រយោជន៍ដល់អ្នកប្រឡង ជាពិសេសក្នុងពង្រាងរូប ។ឬសំណួរបែបពហុជ្រើសរើស) ។
- ទឹកស្អាតមួយដប និង ប្រេងកូឡា ឬប្រេងខ្យល់ អាចជួយសម្រួលអារម្មណ៍របស់អ្នក ពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាលវិលមុខឬគិតអ្វីមិនចេញ ។
- នាឡិកាដៃ(ក្នុងករណីអនុញ្ញាតឲ្យយកចូលបាន) ប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ និងគ្រោងពេលវេលាក្នុងការសរសេរចម្លើយ ។
- កន្សែងដៃ ប្រើប្រាស់ដើម្បីសម្អាតតុឲ្យស្អាត ដើម្បីចៀសវាងការធ្វើឲ្យក្រដាសប្រឡងកខ្វក់ ។
2).ប្រការគួរត្រៀមខ្លួនមុនថ្ងៃប្រឡង
- ដឹងច្បាស់ពីកាលបរិច្ឆេទ និងពេលវេលានៃការប្រឡងឲ្យច្បាស់
- ត្រៀមសម្លៀកបំពាក់និងសម្ភារៈដូចបានរៀបរាប់ខាងលើ
- ទៅពិនិត្យមើលលេខតុ លេខបន្ទប់ប្រឡងមុនថ្ងៃចាប់ផ្តើមប្រឡងមួយថ្ងៃ
- ទៅស្វែងរកបន្ទប់ប្រឡង
- ទៅដល់បន្ទប់ប្រឡងមុនពេលវេលាកំណត់យ៉ាងតិចមួយម៉ោង
- សម្រាកឱ្យបានគ្រប់គ្រាន់
- ញ៉ាំអាហារដែលមានជីវជាតិ និងមិនប៉ះពាល់ដល់សុខភាព
3).ប្រការគួរធ្វើនៅពេលប្រឡង
Photo Credit: The Phnom Penh Post
- រៀបចំតុអង្គុយរបស់អ្នកឱ្យស្អាត ឲ្យប្រាកដចិត្តថានឹងមិនប្រឡាក់ក្រដាស ហើយគួរយកដបទឹកដាក់ឲ្យឆ្ងាយពីដៃ និងកន្លែងសរសេរ។
- សម្រួលអារម្មណ៍របស់អ្នកឱ្យបានស្ងប់ ដោយប្រាប់ខ្លួនឯងថាយើងអាចធ្វើបានហើយយើងនឹងធ្វើឲ្យអស់ពីលទ្ធភាព។
- នឹកដល់មនុស្សដែលយើងគោរពស្រឡាញ់ ដូចជាឪពុកម្ដាយ លោកគ្រូអ្នកគ្រូ មិត្តភក្តិ អ្នកមានគុណ និងខ្លួនឯង ដោយគិតថាយើងនឹងធ្វើបានល្អដើម្បីពួកគាត់និងខ្លួនឯង។
- ក្នុងករណីដែលអ្នកមានបញ្ហាទាក់ទងនឹងសុខភាពឬបរិយាកាសមិត្តភក្តិអង្គុយនៅជុំវិញ អ្នកគួរចែងសូមជំនួយពីអនុរក្សប្រឡង។
- យកចិត្តទុកដាក់លើការបំពេញក្បាលសន្លឹកកិច្ចការជាទីបំផុត។
- ឆ្លើយតបសំណួរដែលអ្នកចេះមុននិងឆ្លើយតបសំណួរដែលអ្នកស្ទាក់ស្ទើរ។
- ឆ្លើយតបគ្រប់សំណួរតាមតែអាចធ្វើបាន។
- មិនត្រូវចាប់អារម្មណ៍នឹងអ្នកប្រឡងជុំវិញខ្លួន
Photo Credit: The Phnom Penh Post
*ហាមឲ្យក្រដាសប្រឡងរបស់ខ្លួនកង្វក់ សើម រហែក ជាពិសេសគឺមិនគួរចែករំលែកដល់មិត្តភក្តិនៅជុំវិញ (ត្រូវចាំថាអ្នកជាអ្នកទទួលខុសត្រូវចំពោះអនាគតរបស់អ្នក )។*ហាមធ្វើអាកប្បកិរិយាមិនសមរម្យចំពោះមិត្តភក្តិ និងអនុរក្ស ហាមនិយាយជជែកគ្នា ជាពិសេសនិយាយអួតពីខ្លួនឯង។
*ចំពោះអ្នកដែលមានផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង សូមណែនាំឲ្យអ្នកម្តាយចំណាយពេលវេលាពីរថ្ងៃជូនកូនទៅប្រឡង ដើម្បីជាអ្នកត្រៀមអាហារនិងជាកម្លាំងចិត្តដ៏សំខាន់ដល់កូន។
សង្ឃឹមថាប្អូនៗនឹងយកវិធីសាស្រ្តទាំងនេះ ទៅប្រើប្រាស់ ហើយទទួលបានជោគជ័យ នៅថ្ងៃប្រឡងខាងមុខទាំងអស់គ្នា។
អត្ថបទដោយ នីន សុផារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។







No comments