របៀបប្រើកិរិយាសព្ទជំនួយ (Auxiliary Verb)
Loading...
នៅក្នុងវេយ្យាករណ៍ភាសាអស់គ្លេស កិរិយាសព្ទមានចំនួនពីរ គឺកិរិយាសព្ទចំបង (Main Verb) និងទីពីរគឺកិរិយាសព្ទជំនួយ (Auxiliary Verb)។ កិរិយាសព្ទជំនួយត្រូវបានប្រើប្រាស់ក្នុងវេយ្យករណ៍ភាសាអង់គ្លេស ដើម្បីបង្កើតល្បះឲ្យមានជាទម្រង់ផ្សេងៗ។ តើអ្នកអាចបែងចែកកិរិយាចំបងនិងកិរិយាជំនួយនៅក្នុងល្បះបានទេ? តើអ្នកដឹងថាកិរិយាជំនួយមានអ្វីខ្លះទេ? តើអ្នកចេះប្រើកិរិយាជំនួយទាំងនោះទេ? ដើម្បីឲ្យកាន់តែច្បាស់ ខាងក្រោមគឺជាការប្រើប្រាស់មួយចំនួនអំពីកិរិយាជំនួយដែលអ្នកគួរដឹង។
តើកិរិយាជំនួយមានអ្វីខ្លះ?
កិរិយាជំនួយក្នុងភាសាអង់គ្លេសមានដូចជា do, have, will, shall, may, might, can, could, must, ought to, should, would, used to, need។ កិរិយាទាំងអស់នេះត្រូវប្រើអមជាមួយកិរិយាចំបង ដែលការប្រើរបស់វាបង្ហាញពីកាល និង ស្ថានភាព។ ខាងក្រោមគឺជាការប្រើប្រាស់មួយចំនួនរបស់កិរិយាទាំងនេះ។
1. ការប្រើប្រាស់របស់ Do, does, did
នៅក្នុងកាលបច្ចុប្បន្ន (simple aspect) យើងប្រើកិរិយាសព្ទជំនួយ do (not) នៅក្នុងទម្រង់បដិសេធ និង សម្រាប់បង្កើតសំនួរ។ Does ប្រើសម្រាប់តែប្រធានដែលជាបុរសទីបីតែប៉ុណ្ណោះ (Third Person) ដែលមានដូចជា he, she, it។ យើងប្រើ did ក្នុងទម្រង់ដូចជា do ដែរ តែគ្រាន់តែ did ត្រូវប្រើក្នុងកាលអតីតកាល។ គួរបញ្ជាក់ថា ល្បះសំនួរដែលពាក្យទាំងអស់នេះបង្កើត គឺជាសំនួរ yes/no ប៉ុណ្ណោះ។
ឧទាហរណ៍៖
· I do not want to go out tonight.
· Do you have a pen I can borrow?
· She does not go to school today.
· Did you do your homework?
2. ការប្រើប្រាស់របស់ Have, has, had
នៅក្នុង Perfect (កាលបច្ចុប្បន្ន និង អតីតកាល) Have ត្រូវបានប្រើក្នុងទម្រង់ទាំងបីគឺ ស្រប (positive), បដិសេធ (negative) និងសំនួរ (question). ដូច Does ដែរ Has ត្រូវប្រើក្នុងបច្ចុប្បន្នកាល ជាមួយតែប្រធានដែលជាបុរសទី៣: he, she, it តែប៉ុណ្ណោះ។ Had ប្រើក្នុងកាលអតីត។ Present Perfect ត្រូវបានគេប្រើក្នុងគោលបំណងបង្ហាញពីសកម្មភាពកើតឡើងនៅក្នុងអតីតកាល ហើយបានបន្តមកដល់បច្ចុប្បន្ន។ ចំណែក Past Perfect បង្ហាញពីសកម្មភាពដែលកើតឡើងមុនកាលណាទាំងអស់នៅក្នុងអតីតកាល។
ឧទាហរណ៍៖
· It has been raining all day, and I cannot go anywhere.
· They have lived here for 10 years already.
· After they had gone home, a fire happened cruelly.
3. ការប្រើប្រាស់របស់ Shall, Will, Should
ក្នុងភាសាអង់គ្លេស ភាគច្រើនShall ត្រូវបានប្រើក្នុងឃ្លាសំនួរ ក្នុងបំណងបង្ហាញការស្នើ និងនិយាយពីកាលអនាគត។ ជាធម្មតាគេប្រើវាតែជាមួយប្រធានបុរសទីមួយប៉ុណ្ណោះ ដូចជា I និង We។ Will ក៏ត្រូរប្រើក្នុងកាលអនាគតដែរ។ គេប្រើ Will គ្រប់ទម្រង់ និងជាមួយប្រធានគ្រប់ប្រភេទ។ Should ប្រើដើម្បីបង្ហាញពីការផ្តល់ដំបូន្នាន ការឲ្យយោបល់ និងការស្នើរសុំណាមួយ។
ឧទាហរណ៍៖
· Shall we go out tonight?
· With this situation, you should go to the hospital.
· I will tell you a secret, but you must not tell the other.
ក្រៅពីការប្រើប្រាស់ទាំងអស់នេះ នៅមានកិរិយាជំនួយផ្សេងទៀតដែលជា Model Verb មានដូចជា may, might, can, could, must, ought to, should, would, used to, need។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។








No comments