ព័ត៌មានថ្មីបំផុត

ដឹងអត់ថា​ការ​ញ៉ាំតែ​ក្ដៅ​រាល់​ព្រឹក​មាន​ប្រយោជន៍​ចំពោះ​រាង​កាយ​និង​ខួរ​ក្បាល​ដល់​ថ្នាក់​ហ្នឹង?​

Loading...
នៅក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សមួយចំនួននិយមពិសារកាហ្វេ ហើយខ្លះក៏ចូលចិត្តញ៉ាំតែជាង។ ការជ្រើសរើសពិសារអ្វីមួយ អាចស្ថិតនៅលើចំណូលចិត្ត និងតម្រូវការ ដោយមានអ្នកខ្លះលើកឡើងថា ការញ៉ាំកាហ្វេ ឬ តែអាចជួយដាស់ស្មារតី និងបង្កើតអារម្មណ៏ស្មឹងស្មាធអាចជួយឱ្យពួកគេមានថាមពលក្នុងការធ្វើការងារបានបន្តទៀត។ យ៉ាងណាមិញ តែត្រូវបានគេរកឃើញថា មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ប្រសិនបើទទួលទានវានៅរាល់ព្រឹក។




នេះជាហេតុផល៦យ៉ាងដែលយើងគួរពិសារតែក្ដៅរាល់ព្រឹក៖

១. តែក្ដៅជួយកាត់បន្ថយការកើតជំងឺបេះដូង៖ វាជួយជម្រុញលំហូរឈាមនៅក្នុងរាងកាយ ពង្រីកសសៃឈាម និងបំបាត់ខ្លាញ់ក្នុងសរសៃឈាម ដែលធ្វើឱ្យចលនាឈាមមានភាពប្រក្រតី និងមានសុខភាពល្អជាងមុន។

២. តែ ជួយបង្កើនជាតិទឹកក្នុងខ្លួន៖ ក្រោយពីធ្វើការអស់កម្លាំង ក៏ដូចជាការធ្វើលំហាតប្រាណ ការញ៉ាំតែ១កែវ អាចជួយបង្កើនជាតិទឹកក្នុងខ្លួនវិញបានច្រើន និងមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយផងដែរ។


៣. តែ ជួយបង្ការការពុកធ្មេញ៖ តែ មានសារជាតិផ្លអររ៉ាយច្រើន ដែលជួយការពារធ្មេញពីការពុកផុយ និងជំនួយអញ្ចាញធ្មេញ។


៤. តែ អាចជួយឱ្យអ្នកមានរូបរាងស្រឡូន៖ សម្រាប់អ្នកដែលចង់រក្សារូបរាងឱ្យនៅស្រឡូន ឬ អ្នកដែលចង់សម្រកទម្ងន់ ការញ៉ាំតែជាជម្រើសល្អបំផុត ព្រោះវាអាចជួយដុតបំផ្លាញកាឡូរី និងសារជាតិខ្លាញ់ក្នុងខ្លួន។


៥. តែ ជួយបង្កើនការចងចាំ៖ តែ អាចជំនួយស្មារតី និងធ្វើឱ្យការចងចាំមានភាពប្រសើរឡើងជាងមុន។


៦. តែ អាចជួយរារាំងការកើតជំងឺមហារីក៖ ការញ៉ាំតែពី១ កែវទៅ៥កែវជារៀងរាល់ថ្ងៃ ជួយឱ្យសុខភាពរាងកាយមាំមួន និងជំនួយដល់កោសិកាប្រឆាំងជំងឺមហារីក។


អត្ថបទដោយ៖ ម៉ៅ ធានី
ប្រភព៖ The Health Site

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments