ព័ត៌មានថ្មីបំផុត

“​ឧស្សាហ៍​ឈឺក្បាល​”​ រោគ​សញ្ញា​​ព្រមាន​​នៃ​​ជំងឺ​​ដុំ​​សាច់​​ខួរ​ក្បាល​​

Loading...
 រោគសញ្ញា​នៃ​ជំងឺ​ដុំ​សាច់​ខួរក្បាល អាច​ខុសគ្នា​ខ្លាំង ហើយ​អាស្រ័យទៅលើ​ទំហំ ទីតាំង និង​ការលូតលាស់​របស់​វា​។​



​ក៏ប៉ុន្តែ សញ្ញា និង​រោគសញ្ញា​ជាទូទៅ ដែល​បង្កឡើង​ដោយ​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល មាន​ដូចខាងក្រោម​នេះ ៖
•​ ​ឈឺក្បាល ដោយ​មិន​ដឹង​មូលហេតុ​
•​ ​ឧស្សាហ៍​ឈឺក្បាល ហើយ​ឈឺ​ខ្លាំង​ទៀតផង​
•​ ​ចង្អោ​រ ឬ​រក​ក្អួត ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​
•​ ​ស្រវាំងភ្នែក ភ្នែក​មើល​ឃើញ​ពីរៗ​
•​ ​បាត់បង់​អារម្មណ៍ ឬ​លែង​ដឹង​ដៃ​ដឹង​ជើង​
•​ ​មិន​អាច​រក្សា​លំនឹង​បាន​
•​ ​ពិបាក​ក្នុង​ការនិយាយ​
•​ ​ភណ្ឌ​ច្រឡំ​រឿង​គ្រប់យ៉ាង​
•​ ​ផ្លាស់ប្តូរ​អាកប្បកិរិយា ឬ​ឬ​ក​ពារ​
•​ ​វិលមុខ​
•​ ​រក​សន្លប់​
•​ ​លែង​ស្តាប់​បាន​។​

​ពេលណា គួរ​ទៅ​ជួប​គ្រូពេទ្យ​

​ឧស្សាហ៍​ឈឺក្បាល ដោយ​មិន​ដឹង​មូលហេតុ ជា​សញ្ញា​ព្រមាន ដែល​អ្នក​ត្រូវ​តែ ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឲ្យបាន​លឿន​បំផុត​៕

ប្រភពអត្ថបទ៖ Health.com.kh




No comments