វិធីសាស្រ្តរៀនភាសាបរទេសឲ្យឆាប់ចេះ និងបានលឿនបំផុត!
Loading...
ក្នុងពេលបច្ចុប្បន្ននេះ ភាសាមានសារៈសំខាន់ណាស់សម្រាប់ការប្រាស្រ័យទាក់ទងគ្នា សម្រាប់ការងារ និងសម្រាប់ដំណើរកំសាន្តជាដើម។ បែបនេះអ្នកត្រូវតែរៀនភាសាបរទេសឲ្យបានច្រើនដើម្បីទទួលបានផលប្រយោជន៍ពីវា។ តើធ្វើយ៉ាងណាទើបរៀនភាសាបានលឿន? តោះ! មកអានវិធីសាស្ត្រដែលជួយឲ្យរៀនឆាប់ចេះទាំងអស់គ្នា។

១. ចូលឲ្យកៀកបំផុត
អ្នកខ្លះនិយាយថា បើចង់រៀនភាសាណាមួយឲ្យបានលឿននោះ ត្រូវទៅរស់នៅប្រទេសហ្នឹងទើបឆាប់ចេះ។ ប៉ុន្តែអ្នកមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងនោះទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺមានដូចជា រៀបចំកាលវិភាគរៀនភាសាហ្នឹងឲ្យបានជាប់លាប់ ស្ដាប់ចម្រៀងរឺអ្វីផ្សេងទៀតក្នុងភាសា នឹងព្យាយាមសរសេរអ្វីគ្រប់យ៉ាងក្នុងភាសានោះឲ្យបានច្រើន។
២. ព្យាយាមស្វែងរកដៃគូដើម្បីរៀនភាសា
បើសិនជាចង់រៀនឲ្យឆាប់ចេះ អ្នកមិនត្រូវរៀនតែម្នាក់ឯងនោះទេ។ អ្នកត្រូវតែមានដៃគូដើម្បីរៀនជាមួយ អនុវត្តជាមួយគ្នា។ ពេលមានដៃគូរៀនបែបនេះ អ្នកអាចអនុវត្តសរសេរជាមួយគ្នា និយាយជាមួយគ្នា អានជាមួយគ្នាក្នុងភាសាមួយនោះ។ បែបនេះវាធ្វើឲ្យអ្នកចេះបានលឿនខ្លាំងណាស់ និងមានទឹកចិត្តកាន់តែខ្លាំងដើម្បីសិក្សា។
៣. កុំខ្វល់ពីរឿងត្រឹមត្រូវខ្លាំងពេក
ដើម្បីរៀនភាសាឲ្យបានលឿន អ្នកមិនត្រូវគិតពីរឿងត្រឹមត្រូវពេកនោះទេ។ អ្នកត្រូវតែព្យាយាមផ្ដោតអារម្មណ៍ធ្វើយ៉ាងណាឲ្យបានស្ទាត់ជំនាញវិញ។ ការធ្វើបែបនេះទើបធ្វើឲ្យរៀនចេះបានលឿន។
៤. កុំខ្លាចរឿងខុស
ពេលរៀនភាសាណាមួយនោះ អ្នកមិនត្រូវខ្លាចរឿងបង្កើតកំហុសនោះទេ។ អ្នកត្រូវតែមានភាពក្លាហានអនុវត្តិវាឲ្យបានច្រើនបំផុតទាំងការនិយាយ និងការសរសេរជាដើម។ ពេលបង្កើតកំហុសបែបនេះ វាជាមេរៀនដែលជួយឲ្យអ្នកកែប្រែវានៅពេលក្រោយ និងកាន់តែមានភាពក្លាហាន។ អនុវត្តិបានកាន់តែច្រើន ចេះបានកាន់តែលឿន។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

No comments