មានវិធីអ្វីខ្លះអាចជួួយឲ្យយើងចំណាយពេលស្រលាញ់ខ្លួនឯងឲ្យច្រើនៗបាន?
Loading...
បើនិយាយពីរឿងស្នេហាអ្នកណាក៏ធ្លាប់ជួបដែរ រវាងការចាប់ផ្ដើមនិងបញ្ចប់ ហើយជួនកាលដោយសារតែការស្រលាញ់អ្នកដទៃលើសលប់នេះឯង ដែលបណ្ដោយអោយអ្នកភ្លេចស្រលាញ់ខ្លួនឯង តែពេលនេះដល់ពេលហើយដែលអ្នកគួរតែដឹងថា មុននឹងអ្នកស្រលាញ់អ្នកដទៃនោះ អ្នកគួរតែចំណាយពេលឲ្យបានច្រើន ដើម្បីស្រលាញ់ខ្លួនឯងជាមុនសិន ដើម្បីកុំឲ្យមានការស្ដាយក្រោយ។ តែដើម្បីស្រលាញ់ខ្លួនឯងនោះតើគួរធ្វើបែបណាទៅ?

១. ផ្ដល់ឲ្យខ្លួនឯងនៅការបារម្ភ យកចិត្តទុកដាក់

វាជារឿងមួយដែលល្អបំផុតសម្រាប់អ្នកដែលគួរតែធ្វើ ហើយត្រូវដឹងថា នៅពេលដែលអ្នកយកចិត្តទុកដាក់ចំពោះខ្លួនឯងអ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់ ដែលវាអាចផ្ដល់ភាពវិជ្ជមានជាច្រើនដល់ជីវិតរបស់អ្នក ហើយម្យ៉ាងទៀតអ្នកក៏អាចយល់អំពីតម្រូវការរបស់ខ្លួន ដែលអាចឲ្យអ្នកជ្រើសរើសគូជីវិតបានត្រឹមត្រូវនិងសមបំណង។
២. កុំធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្ត

ត្រូវចងចាំថា អ្នកគឺជាមិត្តរបស់ខ្លួនអ្នក មិនមែនជាសត្រូវនោះទេ ហើយបើសិនជាខ្លួនអ្នកមិនខំលើកទឹកចិត្តខ្លួនឯងផង តើឲ្យអ្នកណាមកជួយលើកទឹកចិត្តអ្នកទៀតនោះ ទោះបីជាអ្នកមានមនុស្សជាទីស្រលាញ់រួចហើយក៏ដោយ ក៏គេមិនអាចមកតាមលើកទឹកចិត្តអ្នកបានគ្រប់ពេលនោះដែរ។
៣. កុំស្ដីបន្ទោសខ្លួនឯង

គ្មានអ្នកណាដែលចង់ធ្វើខុសនោះទេ ហើយរឹតតែគ្មានអ្នកណាដែលកើតមកមិនចេះខុសនោះដែរ តែអ្វីដែលសំខាន់នោះគឺនៅពេលដែលអ្នកខុស អ្នកបានទទួលកំហុសរបស់ខ្លួនឬអត់ ហើយអ្នកនឹងកែប្រែវាដោយរបៀបណា មិនមែននៅអង្គុយស្ដីបន្ទោសខ្លួនឯងនោះទេ សួរថា ពេលដែលស្ដីបន្ទោសខ្លួនឯងហើយ តើបានអ្វីត្រឡប់មកវិញ។
អត្ថបទដោយ៖ រស្មី
ប្រភព៖ Upvee
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments