គន្លឹះជីវិតដ៏ល្អបំផុតដែលត្រូវដឹង បើអ្នកចង់រស់នៅបានយូរអង្វែង
Loading...
អ្នកវិភាគបាននិយាយថា មនុស្សយើងសព្វថ្ងៃនេះកំពុងតែរស់នៅក្នុងពេលវេលាដែលមានភាពស្ងប់ស្ងាត់ និងមានសុវត្ថិភាពបំផុត ដោយសារអវត្តមាននៃសង្រ្គាមលោក និងគ្រោះធម្មជាតិធំៗ ប៉ុន្តែតាមពិតទៅ ពិភពលោកដែលយើងរស់នៅនេះ នៅតែជាកន្លែងមួយដ៏គ្រោះថ្នាក់បំផុត។ ថ្ងៃនេះយើងនឹងបង្ហាញពីគន្លឹះជីវិតដ៏សំខាន់ៗ និងល្អបំផុតដែលអ្នកត្រូវដឹង បើអ្នកចង់រស់នៅអោយបានយូរអង្វែង។
១. យកកូនសោរ លុយកាក់ និងទូរស័ព្ទដែលមានថាមពលថ្មពេញ តាមខ្លួនជានិច្ច

ទាំងនេះជាអ្វីដែលអ្នកគួរតែមាននៅជាប់ខ្លួនជានិច្ច ព្រោះអ្នកនឹងអាចខលទៅអ្នកផ្ទះ នៅពេលមានអាសន្ន ឫអ្នកអាចប្រើប្រាស់ទូរស័ព្ទសម្រាប់ជួយសង្គ្រោះអ្នកដទៃផងដែរ។ សូមចងចាំថាទូរស័ព្ទរបស់អ្នកត្រូវតែមានថាមពលថ្មអាចប្រើប្រាស់បានគ្រប់ពេល។
២. និយាយសុំទោស ប្រសិនបើអ្នកដើរបុកអ្នកដទៃ

បើទោះបីជាអ្នកគ្មានចេតនា ឬអ្នកមិនមែនជាអ្នកខុសក៏ដោយ ដើម្បីសុខខ្លួន អ្នកគួរតែនិយាយសុំទោសនៅពេលដើរបុកអ្នកដំណើរតាមផ្លូវ ហើយអ្នកក៏អាចបន្តដំណើរទៅមុខទៀតដោយស្រួលចិត្ត។ អ្នកណាទៅដឹងថា អ្នកដែលអ្នកដើរបុកនោះ អាចមានអាវុធនៅក្នុងខ្លួន ឫជាមនុស្សស្រវឹង ដែលពួកគេនឹងឆាប់ខឹង ឆេវឆាវដោយសាររឿងបន្តិចបន្តួចបែបនេះ។ ចឹងយកល្អ ធ្វើតែតាមដូចប្រាប់ខាងលើហ្នឹងទៅ ល្អហើយ។
៣. អង្កេតមើល និងចំណាំច្រកចេញពេលមានអាសន្ននៅតាមផ្សារទំនើប យ៉ាងហោចណាស់ ៣ច្រក

អ្នកត្រូវតែមានការសង្កេតអោយបានល្អិតល្អន់ និងចំណាំអោយច្បាស់ អំពីច្រកចេញពេលមានអាសន្នក្នុងផ្សារទំនើបធំៗ។ អ្នកណាទៅដឹងទៅថា ហានិភ័យចៃដន្យអាចកើតមានឡើងនៅពេលណានោះ ដូច្នេះ គួរតែដឹង ការពារប្រសើរជាជាងព្យាបាល។
៤. មានស្មារតីប្រុងប្រយ័ត្នជានិច្ច

អព្ភរន្តញាណរបស់មនុស្សកម្រនឹងប្រាប់អ្វីខុសណាស់។ បើសិនជាមានមនុស្សដែលអ្នកគិតថាចម្លែក គួរអោយសង្ស័យដើរមកជិត ឬដើរតាមពីក្រោយអ្នក ពួកគេអាចនឹងជាមនុស្សអាក្រក់មែនដែលអ្នកគួរតែព្យាយាមគេចចេញអោយឆ្ងាយ ហើយសុំជំនួយពីអ្នកដទៃអោយបានឆាប់បំផុត។ កុំចូលចិត្តទៅណាមកណាតែម្នាក់ឯងពេក ជាពិសេសផ្លូវស្ងាត់ ឫកន្លែងងងឹតៗ និងនៅពេលយប់ជាដើម យ៉ាងហោចណាស់គួរតែដើរមានគ្នាពីរបីនាក់ទើបល្អ។
៥. ដឹងពីរបៀបសង្គ្រោះខ្លួនឯងពីឡានលិចចូលក្នុងទឹក

យ៉ាងហោចណាស់អ្នកមានពេលយូរបំផុតមួយនាទី សម្រាប់គេចចេញពីសេចក្តីស្លាប់ នៅពេលឡានធ្លាក់ចូលក្នុងទឹក ដូចនេះ អ្នកត្រូវប្រើប្រាស់ពេលវេលាសេសសល់អោយបានល្អបំផុត។ បើសិនជាអ្នកជួបប្រទះនឹងករណីនេះមែន អ្នកត្រូវប្រមូលស្មារតីអោយមូល កុំស្លន់ស្លោរខ្លាំងពេក ព្រោះការភ័យនឹងធ្វើអោយមនុស្សធ្វើអីមិនចេញ។ អ្វីដែលត្រូវធ្វើគឺ ដោះខ្សែក្រវ៉ាត់ចេញអោយលឿន ហើយវាយបំបែកកញ្ចក់អោយបែកខ្ទេច ធ្វើយ៉ាងណាអាចចេញខ្លួនពីឡានបាន ហើយព្យាយាមហែលឡើងទឹក និងផ្តល់សញ្ញាអោយអ្នកដទៃដឹងថា។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments