ធ្វើយ៉ាងណាទើបអាចរៀនឬធ្វើការទល់យប់ជ្រៅបាន?
Loading...
យើងបានដឹងច្បាស់ណាស់ថាការធ្វើការឬនៅរៀនទល់យប់ជ្រៅគឺជារឿងដែលមិនល្អសម្រាប់សុខភាពរបស់មនុស្សម្នាក់ៗទេ។
តែរឿងនេះគឺជាការចាំបាច់ដែលអត់មិនបាន។
វាតែងតែមានថ្ងៃខ្លះដែលការងារមានគរដូចភ្នំ
ដែលយើងនឹងត្រូវតែបញ្ចប់មុនឬឲ្យទាន់ deadline។ ជួនកាល
ខួរក្បាលនិងរាងកាយរបស់អ្នកមិនបានយល់ពីការងាររបស់អ្នកទេ
ហើយក៏ធ្វើឲ្យអ្នកអស់កម្លាំងនិងចង់គេង។ បើដូចនេះ
តើអ្នកគួរធ្វើយ៉ាងម៉េចដើម្បីជៀសវាងរឿងនេះ?
1. ធ្វើយ៉ាងណាឲ្យខ្លួនឯងរវល់រហូត
នៅពេលងងុយគេង បើសិនជាអ្នកចាប់ផ្តើមធ្វើឲ្យខ្លួនឯងរវល់ នៅភាពងងុយគេងនឹងបាត់បន្តិចម្តងៗ ព្រោះពេលនោះខួរក្បាលរបស់អ្នកបានចាប់អារម្មណ៍ទៅលើអ្វីថ្មីៗដែលអ្នកកំពុងធ្វើ។
2. ញ៉ាំកាហ្វេ ឬ ភេសជ្ជៈកាហ្វេអ៊ីនដទៃ
កាហ្វេអ៊ីនគឺជាសារធាតុមានប្រសិទ្ធភាពបំផុតសម្រាប់ការធ្វើឲ្យអ្នកមិនងងុយគេង ព្រមទាំងមានកម្លាំងធ្វើការងារបន្ថែមទៀតផង។ វាធ្វើឲ្យអ្នកមានអារម្មណ៍ស្វាងពីការងងុយគេង ហើយ ផ្តោតបានល្អ។
3. នៅកន្លែងមានពន្លឺច្រើន
ពន្លឺក៏អាចមានប្រសិទ្ធិភាពខ្លាំងទៅលើការស្វាងពីងងុយគេងបាន។ ពន្លឺធ្វើឲ្យយើងមានអារម្មណ៍ថាស្វាង ច្បាស់ ហើយវាក៏ធ្វើឲ្យខួរក្បាលរបស់អ្នកនៅតែគិតថា មិនទាន់ដល់ពេលគេងនៅឡើយ។ បែបនេះ អ្នកអាចនៅបន្តធ្វើការបានដល់ចប់។
4. ញ៉ាំទឹក
ទឹកអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងគ្មានភាពតានតឹង។ ដូចគ្នានេះដែរ នៅពេលយប់ បើអ្នកងងុយគេងនិងធីងធោង អ្នកគួរញ៉ាំទឹក។ វាក៏អាចឲ្យអ្នកស្វាងនិងមានអារម្មណ៍ធ្វើការងារបន្ត។
5. កុំញ៉ាំសារជាតិអាល់កុល
សារជាតិអាល់កុលធ្វើឲ្យអ្នកស្រវឹងនិងមានអារម្មណ៍ងងុយគេង។ ទោះជាវាធ្វើឲ្យអ្នកចង់គេង តែការសម្រាកនោះគឺមិនល្អប៉ុន្មានសម្រាប់សុខភាពអ្នកទេ។ បើអ្នកចង់នៅដល់យប់ជ្រៅ កុំញ៉ាំសារជាតិអាល់កុលអី។
6. គេងតិចៗ
នេះមានន័យថា បើអ្នកងងុយគេងខ្លាំង សឹងមិនអាចទ្រាំទ្របាន អ្នកគួរគេងបានបន្តិច។ ការគេងនេះគឺមានពេលត្រឹមតែ៣ទៅ៥នាទីអីបានហើយ ហើយដល់ពេលភ្ញាក់វិញ អ្នកនឹងអាចមានអារម្មណ៍ធ្វើការងារបន្ត។
ប្រភព៖ Everyday Health
ដោយ៖ ហ៊ាង សុគន្ធារី

No comments