ទម្លាប់មួយចំនួនជួយឲ្យពិន្ទុអ្នកបានកាន់តែខ្ពស់
Loading...
សិស្សមួយរូបណាក៏ចង់បានពិន្ទុខ្ពស់ក្លាយជាសិស្សពូកែក្នុងថ្នាក់ដែរ។
ប៉ុន្តែអ្នកខ្លះធ្វើវាមិនបាននោះទេ ទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយ។
តើធ្វើដូចម្ដេចទើបបានពិន្ទុខ្ពស់? វាមានវិធីសាស្រ្តមួយចំនួនដែលអ្នកអាចអនុវត្តបានបើមិនចង់បានពិន្ទុទាបគ្រប់ពេលនោះ។
១
កត់ត្រារាល់កិច្ចការទាំងអស់
វាជារឿងចាំបាច់ដែលអ្នកត្រូវតែកត់ត្រារាល់កិច្ចការទាំងអស់ក្នុងសៀវភៅ
រឺទូរស័ព្ទដៃរបស់អ្នកឲ្យមានរបៀបរៀបរយបំផុត។ លើសពីនេះ
អ្នកត្រូវតែកត់ឲ្យបានច្បាស់បំផុតនូវថ្ងៃកំណត់នៃកិច្ចការនីមួយៗឲ្យច្បាស់លាស់។
បើមិនដូច្នេះទេ អ្នកអាចមានការភ័នច្រឡំពេលវេលាប្រគល់កិច្ចការជាដើម។
២
យកកិច្ចការមកសាលាជានិច្ច
ការយកកិច្ចការមកសាលាជានិច្ចគឺជារឿងដែលល្អមួយសម្រាប់សិស្សគ្រប់រូប។
អ្នកអាចយកកិច្ចការទាំងនោះមកពិភាក្សាជាមួយគ្រូបង្រៀន ជាមួយមិត្តភក្តិក៏បាន។
ការធ្វើបែបនេះនឹងជួយបង្កើនចំណេះដឹងរបស់អ្នក
និងធ្វើឲ្យកិច្ចការបញ្ចប់បានកាន់តែលឿនថែមទៀតផង។
៣
ទំនាក់ទំនងល្អជាមួយគ្រូ
ទំនាក់ទំនងល្អរវាងសិស្សនិងគ្រូក៏ជាចំណុចល្អមួយសម្រាប់សិស្សផងដែរ។
អ្នកត្រូវតែធ្វើយ៉ាងណាមិនត្រូវឲ្យគ្រូស្អប់នោះទេ។ ពេលមានទំនាក់ទំនងល្អហើយ
វាផ្ដល់ភាពងាយស្រួលដល់សិស្សជាពិសេសពេលដែលត្រូវការជំនួយបន្ថែមពីគ្រូបង្រៀនដូចជាសុំឲ្យគាត់ជួយពន្យល់មេរៀន
រឺកិច្ចការក្រៅម៉ោងរៀនបន្ថែម។ បើសិនជាគ្រូស្អប់អ្នកហើយ ច្បាស់ជាចប់មិនខាន។
៤
បង្កើតកន្លែងរៀនមួយសម្រាប់ខ្លួនឯង
ការមើមេរៀនក៏ទាមទារកន្លែងដែរ
ព្រោះថាកន្លែងខ្លះមានការរំខានខ្លាំងពេកធ្វើឲ្យអ្នកមើលមេរៀនមិនចូលនោះទេ។
ចំណែកឯកន្លែងខ្លះវិញ មានភាពស្ងប់ស្ងាត់ពេកក៏អាចធ្វើឲ្យអ្នកងងុយដេកដែរ។
ប៉ុន្តែមនុស្សផ្សេងគ្នាត្រូវការកន្លែងអានផ្សេងផ្សេងគ្នា
បែបនេះអ្នកត្រូវតែស្វេងយល់ពីខ្លួនឯងឲ្យបានច្បាស់ថាតើកន្លែងណាដែលអ្នកអានមេរៀនចូល។
៥ ត្រៀមខ្លួនសម្រាប់ការប្រឡង
បើចង់បានពិន្ទុល្អនោះ
អ្នកត្រូវតែត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រឡង។ វាមានន័យថា
អ្នកត្រូវតែមើលមេរៀនឲ្យបានច្រើនមុនពេលប្រឡងមកដល់
ដោយមិនត្រូវបន្តរទំលាប់មើលមេរៀននៅថ្ងៃចង់ក្រោយទៀតនោះទេ។ លើសពីនេះ
អ្នកត្រូវតែបែងចែកពេលវេលាឲ្យបានល្អ
ដោយដឹងថាត្រូវចំណាយពេលប៉ុន្មានសម្រាប់ប្រភេទវិញ្ញាសារនីមួយៗ។
៦
ដឹងច្បាស់ពីវិធីសាស្រ្តរៀនសូត្ររបស់ខ្លួន
មនុស្សផ្សេងគ្នាមានរបៀបរៀនសូត្រផ្សេងៗគ្នា។
ហេតុដូចនេះ អ្នកត្រូវតែដឹងពីបែបបទនៃការរៀនសូត្ររបស់ខ្លួនឲ្យបានច្បាស់
ថាអ្នករៀនបែបណាឆាប់ចេះឆាប់យល់លឿនបំផុត។ អ្នកខ្លះចូលចិត្តរៀនដោយការស្ដាប់ ការអាន
ការសរសេរ ការមើលជាដើម។
៧
កត់ត្រាឲ្យបានល្អ
បើរៀនត្រូវតែកត់ត្រា។
បើមិនធ្វើដូច្នេះទេអ្នកច្បាស់ជាភ្លេចជាមិនខាន។ ការកត់ត្រានេះ
មានសារៈសំខាន់ណាស់ព្រោះវាជួយឲ្យអ្នកងាយស្រួលក្នុងការរម្លឹកមេរៀនដោយមនចាំបាច់បើកសៀវភៅពុម្ពគ្រប់ពេលនោះទេ។
ប៉ុន្តែអ្នកមិនត្រូវកត់ត្រាអ្វីគ្រប់យ៉ាងនោះទេ។ អ្វីដែលអ្នកត្រូវកត់ត្រានោះ
គឺចំណុចសំខាន់នៃមេរៀន ឬពាក្យគន្លឹះមួយចំនួនគឺគ្រប់គ្រាន់ហើយ។
អត្ថបទដោយ៖ ប៉ោ
គឹមហុក
ប្រភព៖ ThoughtCo
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments