ព័ត៌មានថ្មីបំផុត

ឥ​រិយាបថ​​នៃ​​ការ​​ដេក​​ដែល​​ល្អ​​បំផុត​និង​​អាក្រក់​​បំផុត​​ដែល​​អ្នក​​គួរ​​ដឹង​!​

Loading...
ជា​ការពិត​ណាស់ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវការ​ដំណេក​ជា​ការចាំបាច់​បំផុត ។ អ្នក​ប្រាកដជា​គិត​ហើយ​ថា ឲ្យតែ​អ្នក​បាន​ដេក​លក់​បាន​ស្កប់ស្កល់​នោះ អ្នក​នឹងមាន​សុខភាព​ល្អ​ជាមិនខាន ។​តែ​អ្នក​មាន​ដឹង​ទេ​ថា មិន​ត្រឹមតែ​ការ​ដេកលក់​តែ​ម្យ៉ាង ដែល​អាច​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​បាន​នោះ​ទេ វា​ទាមទារ​ឲ្យ​អ្នក​ដេក​ក្នុង​ស្ថានភាព​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ។​ខាងក្រោម​នេះ គឺជា​ផល​ល្អ និង​ផល​មិនល្អ ទៅតាម​ទំនោរ​នៃ​ស្ថានភាព​ដំណេក​របស់​មនុស្ស​ម្នាក់ៗ ។​


១.​ការ​ដេក​លក្ខណៈ​ដៃគូ ទម្រង់​ដូច​ស្លាបព្រា​
ការ​ដេក​ក្នុង​សណ្ឋាន​បែបនេះ គឺ​មាន​លក្ខណៈ​ខាងលើ​និង​ខាងក្រោម​។ វា​ត្រូវ​បាន​គេ​ជឿ​ថា អាច​ជួយ​បន្ធូរ​អា​ការៈស្ត្រេសបាន ប៉ុន្តែ​វា​ក៏​អាច​ធ្វើឲ្យ​មាន​ការឈឺ​និង​ចុក​រោយ​បានដែរ​។ យោង​តាម​អ្នកឯកទេស​ផ្នែក​ចិត្ត​វិទ្យា ការប៉ះពាល់​រាងកាយ បើ​ទោះជា​ក្នុង​ពេល​គេង​លក់ ក៏​អាច​ជួយ​កាត់បន្ថយ​ស្ត្រេ​ស ចំពោះ​ដៃគូរ​ទាំងពីរ​អ្នក​បាន​ផង​ដែរ ។​តែ​ទោះជា​យ៉ាងណា​ការ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ​យូរពេក គឺ​អាច​ធ្វើឲ្យ​រាងកាយ​អ្នកចុករោ​យបាន ដូច្នេះ​អ្នក​គួរ​ថ្លឹងថ្លែង​ពី​ពេលវេលា​ដែល​អ្នក​អាច​រក្សា​ស្ថានភាព​បែប​នេះ​បាន ។​
  

២. ខ្នង​ទល់​ខ្នង​
ដៃគូ​ស្វាមីភរិយា​ភាគច្រើន គឺ​តែង​គេង​ខ្នង​ទល់​ខ្នង ប៉ុន្តែ​ដំណេក​បែបនេះ ក៏​នៅតែ​អាច​រក្សា​ការប៉ះពាល់​គ្នា​នៃ​រាងកាយ​បានដែរ ។ នៅពេល​ដែល​រាល់​ការប៉ះពាល់​ទាំងអស់​ត្រូវ​បាន​ចៀសវាង នោះ​វា​នឹង​អាច​មាន​នូវ​បញ្ហា​ក្នុង​ទំនាក់ទំនង​ស្នេហា​កើតមាន​។​




៣.​ការ​គេង​ទល់មុខ​គ្នា​
ពិតណាស់ នេះ​គឺជា​ស្ថានភាព​ដំណេក​មួយ​ដែល​ស្និទ្ធស្នាល និង​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ល្អ ដោយសារ​តែ​វា​បាន​ផ្តល់​ឱកាស​ឲ្យ​អ្នក​ទាំង​ពីរ​សម្លឹងមើល​មុខ​គ្នា​បាន​យ៉ាងច្បាស់ និង​ប៉ះពាល់​រាងកាយ​គ្នា​បាន​។​
 

  
៤. ការ​គេង​ដោយ​ម្នាក់ឯង
ការ​ដាក់​ដៃ​ឡើង​បែបនេះ គឺ​អាច​ជួយ​ការពារ​មុខ​ពី​ស្នាម​ជ្រាវ​ជ្រួញ ការ​ស្រ​ម៉ុក និង​ថែម​ទាំង​ការ​ច្រាល​ជាតិ​អាស៊ីត​ចេញ​មក​ទៀត​ផង ។ វា​ក៏​ជា​ស្ថានភាព​ដ៏​ល្អ​សម្រាប់​ការថែរក្សា សុខភាព​ឆ្អឹងខ្នង ។ ប៉ុន្តែ​ចំណុច​មិនល្អ​នោះ​គឺថា ការដាក់​ស្មា​បែបនេះ អាចធ្វើអោយ​អ្នក​មាន​ភាព​មិន​ផាសុក ដោយសារតែ​មាន​សម្ពាធ​ដាក់​ពី​លើ​វា ។ ការ​ដាក់​កល់​ខ្នើយ​បន្ថែម​គឺ​អាច​ជួយ​បាន ។​
 


៥. ដេក​ផ្កាប់​
នេះ​ជា​ស្ថានភាព​នៃ​ការ​ដេក​មួយ ដែល​អ្នក​មិន​គួរ​អនុវត្ត​នោះ​ឡើយ​។​វា​អាច​ធ្វើអោយ​មាន​ការឈឺចាប់​ចាក់​ឆៀបៗ នៅត្រង់​ដៃ​និង​ជើង ។ វា​ក៏​អាច​បង្ការ​អ្នក​ពី​ការដក ដង្ហើម​ឲ្យបាន​គ្រប់គ្រាន់​នឹង​ត្រឹមត្រូវ​ផងដែរ ។​
 



 ៦.​ដេក​ឱប​ខ្នើយ​ឱប​
ការ​ដេក​ឱប​ខ្នើយ​ដូចនេះ គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ​សម្រាក​ឲ្យបាន​ត្រឹមត្រូវ ដោយ​មិន​មាន​ការឈឺចាប់​នៅ​ឆ្អឹង​កង​ខ្នង​នោះ​ឡើយ ។​




៧.​ដេក​ផ្ងារ​
នេះ​គឺជា​ស្ថានភាព​ល្អ​បំផុត​ក្នុងកា​រគេង​។ ជារឿយៗ វា​ត្រូវ​បាន​ណែនាំ​ដោយ​វេជ្ជបណ្ឌិត និង​ជួយ​អ្នក​ក្នុង​ការរក្សា​ស្ថានភាព​ស្មា និង​ឆ្អឹង​កង​ខ្នង​ឲ្យមាន​សុខភាព​ល្អ ៕





ប្រភពអត្ថបទ៖ Health.com.k

No comments