ហេតុផលដែលអ្នកល្មមដល់ពេលត្រូវប្រើភាពអាត្មានិយមរបស់ខ្លួន
Loading...
ភាពអាត្មានិយមវាកើតមកពីពេលដែលមនុស្សយើងកើតមកនៅលើពិភពលោកនេះដំបូង ហើយគ្មាននរណាដែលអាចជំទាស់ថាខ្លួនគ្មានភាពអាត្មានិយមនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺយើងបង្ហាញពីភាពអាត្មានិយមរបស់យើងក្នុងកាលៈទេសៈណា ហើយគួរផ្អែកលើមូលហេតុអ្វី៖
១. ធ្វើការសម្រាប់ខ្លួនឯងច្រើនជាងអោយគេ

វាត្រឹមត្រូវណាស់ដែលក្នុងនាមជាបុគ្គលិកគេ យើងត្រូវគិតពីផលចំណេញរបស់គេ ទើបវានាំផលល្អដល់យើង ប៉ុន្តែត្រូវចងចាំពីមូលហេតុដែលយើងមកដល់ថ្ងៃនេះ ការខិតខំរបស់ខ្លួន ដើម្បីអ្វីគឺមិនមែនដើម្បីតែបម្រើគេទាំងស្រុងទេ ហើយនេះជាអ្វីដែលគ្មាននរណាអាចគេចបានទេ។
២. ដើម្បីសុខភាពរបស់ខ្លួន

ដឹងថាការជួយអ្នកដទៃធ្វើនេះធ្វើនោះជាអំពើល្អ ភាគច្រើនគួរផ្តល់អំពើល្អទៅកាន់អ្នកដទៃ ហើយជួយគេបង្ហើយការងារផ្សេងៗ ជួយក្រុមហ៊ុនដោយមិនគិតពីកំរៃច្រើន ជួយធ្វើនេះធ្វើនោះ ប៉ុន្តែត្រូវចាំថានៅពេលដែលវាទាក់ទងជាមួយសុខភាពនោះ គ្មាននរណាអាចជួយយើងបានវិញទេ។
៣. ពេលដែលវាអាចធ្វើអោយខ្លួនរីករាយជាងមុន
មនុស្សមួយចំនួននិយាយថាខ្លួនរីករាយនៅពេលអ្នកនៅជំុវិញខ្លួនរីករាយ ដោយពួកគេគិតថាវាក៏ស្ថិតលើថាតើគេនឹងផ្តល់ភាពរីករាយមកយើងវិញដោយរបៀបណា។ ដូចជាការចាកចេញពីបញ្ហាអ្នកដទៃ បើគេសំុអោយជួយយើងជៀសមិនបានទេចាំជួយ តែបើយើងអាចជៀសវាងបានជៀសទៅ។
៤. ការរីកចម្រើនសំរាប់ខ្លួនឯង

ជាពិសេសគឺពេលដែលយើងត្រូវបំពេញតួនាទីធំ គឺភាពអាត្មានិយម គឺមិនអាចជៀសវាងបានទេ ព្រោះនៅពេលនោះត្រូវចាំថា អ្នកមិនអាចបំពេញចិត្តមនុស្សតែមួយក្រុមនោះទេ គឺអ្នកត្រូវយោងទាំងអស់គ្នា ដូច្នេះកំុមានអារម្មណ៍ថាខ្លួនធ្វើខុស ត្រូវគិតថាអ្នកធ្វើដើម្បីស្មើរភាព។
៥. សេរីភាព និង ឱកាស

មិនថាការសិក្សា ការងារ ឬឱកាសអ្វីទេ ភាពអាត្មានិយមត្រូវតែមាន ព្រោះវាជាអ្វីដែលយើងខ្លួនឯងប្តេជ្ញាចង់បាន ហើយក្នុងចិត្តយើងក៏ប្រាប់ខ្លួនឯងហើយមិនត្រូវខ្វល់ពីអ្នកដទៃ ធ្វើដើម្បីខ្លួនឯង ពេលនោះហើយដែលគ្មាននរណាគិតពីភាពអាត្មានិយមទៀតទេ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
១. ធ្វើការសម្រាប់ខ្លួនឯងច្រើនជាងអោយគេ

វាត្រឹមត្រូវណាស់ដែលក្នុងនាមជាបុគ្គលិកគេ យើងត្រូវគិតពីផលចំណេញរបស់គេ ទើបវានាំផលល្អដល់យើង ប៉ុន្តែត្រូវចងចាំពីមូលហេតុដែលយើងមកដល់ថ្ងៃនេះ ការខិតខំរបស់ខ្លួន ដើម្បីអ្វីគឺមិនមែនដើម្បីតែបម្រើគេទាំងស្រុងទេ ហើយនេះជាអ្វីដែលគ្មាននរណាអាចគេចបានទេ។
២. ដើម្បីសុខភាពរបស់ខ្លួន

ដឹងថាការជួយអ្នកដទៃធ្វើនេះធ្វើនោះជាអំពើល្អ ភាគច្រើនគួរផ្តល់អំពើល្អទៅកាន់អ្នកដទៃ ហើយជួយគេបង្ហើយការងារផ្សេងៗ ជួយក្រុមហ៊ុនដោយមិនគិតពីកំរៃច្រើន ជួយធ្វើនេះធ្វើនោះ ប៉ុន្តែត្រូវចាំថានៅពេលដែលវាទាក់ទងជាមួយសុខភាពនោះ គ្មាននរណាអាចជួយយើងបានវិញទេ។
៣. ពេលដែលវាអាចធ្វើអោយខ្លួនរីករាយជាងមុន
មនុស្សមួយចំនួននិយាយថាខ្លួនរីករាយនៅពេលអ្នកនៅជំុវិញខ្លួនរីករាយ ដោយពួកគេគិតថាវាក៏ស្ថិតលើថាតើគេនឹងផ្តល់ភាពរីករាយមកយើងវិញដោយរបៀបណា។ ដូចជាការចាកចេញពីបញ្ហាអ្នកដទៃ បើគេសំុអោយជួយយើងជៀសមិនបានទេចាំជួយ តែបើយើងអាចជៀសវាងបានជៀសទៅ។ ៤. ការរីកចម្រើនសំរាប់ខ្លួនឯង

No comments