៥យ៉ាងដែលមនុស្សជោគជ័យធ្វើ ហើយមនុស្សធម្មតាមិនធ្វើ
Loading...
អ្វីដែលខុសគ្នារវាងមនុស្សជោគជ័យ និង មនុស្សធម្មតានោះគឺរបៀបនៃការគិតនិងរបៀបនៃការរស់នៅរបស់មនុស្សទាំងពីរក្រុម។ វាមានចំណុចច្រើនណាស់ដើម្បីសង្កេតមើលលើអ្នកមានមួយចំនួនធំ ពួកគេមិនចូលចិត្តគិតដូចអ្វីដែលអ្នកធម្មតាគិតនោះទេ គេអាចមានគំនិតផ្ទុយស្រលះ ដែលធ្វើអោយអ្នកមិនបានគិតជ្រៅនោះ មិនបានយកចិត្តទុកដាក់នឹងការសំរេចចិត្តរបស់ពួកគេដែលមានគំនិតផ្ទុយពីខ្លួន។ ដូច្នេះចំណុចខាងក្រោមនេះជាអ្វីដែលបុគ្គលជោគជ័យទាំងនោះប្រកាន់ក្ជាប់៖
១. ពួកគេមិនជឿលើលាភសំណាងនោះទេ

ពួកគេជឿជាក់លើក្តីសុបិន្តរបស់ខ្លួន និងការតស៊ូដែលខ្លួនមាន ជាជាងដេកចាំអោយសំណាងមករកខ្លួន។ ពួកគេសង្កេតលើដំណើរការនៃសង្គមដែលពួកគេរស់នៅក្នុង ហើយស្វែងយល់ពីដំណោះស្រាយបញ្ហាផ្សេងៗ ដែលយូរទៅអាចបែរជាគំនិតផ្សេងៗ រហូតទទួលជោគជ័យ។
២. ចូលចិត្តឆ្ងល់ច្រើន

មិនដែលថាត្រូវចិត្តគ្រប់១០ឡើយ តែងគិតថាខ្លួនខ្វះនេះ ខ្វះនោះ ចង់ដឹងនេះចង់ដឹងនោះមិនចេះនៅស្ងៀមនោះទេ ។ ការឆ្ងល់របស់គេនោះហើយ ដែលនាំពួកគេទៅកាន់ចំណុចជោគជ័យមួយដោយមិនដឹងខ្លួន ដែលពេលនោះមនុស្សមួយចំនួនធំមើលឃើញថាវាជាជោគជតាទៅវិញ។
៣. ហ៊ានឆ្លងកាត់ផ្លូវគ្រោះថ្នាក់

បើមិនធ្វើទៅបានម៉េចនឹងដឹងថាយើងខ្លាំងប៉ុណ្ណាទៅ អ្នកទាំងនោះហ៊ានឈានគ្រប់ជំហាន ព្រោះគេគិតថាវាប្រៀបបានដូចជាការប្រលងដែលអាចនឹងអោយខ្លួនឈានទៅរកដំណាក់កាលថ្មីមួយនៃជីវិត ហើយថាមិនត្រូវ វានឹងអាចជួយអោយរីកចំរើនក៏ថាបាន។
៤. មិនមានទំនុកចិត្តលើខ្លួនឯងខ្ពស់ពេកទេ

អ្នកដែលមានគំនិតជាអ្នកដឹកនាំពិតប្រាកដនោះ គេមិនដែលទុកខ្លួនឯងជាព្រះនោះទេ ទោះបីខ្លួនជាប្រធានគេក្តី ប៉ុន្តែគេទុកបុគ្គលិកផ្សេងទៀតជាគ្រូ ព្រោះអ្នកទាំងនោះចូលមកក្នុងជីវិតគេតែងមានហេតុផលផ្សេងៗដែលអាចរៀនពីពួកគេបាន
ដូច្នេះគេមិនប្រកាន់ខ្លួនឯង។
៥. មិនប្រកាន់ច្រើនទេ

ចូលចិត្តអ្វីថ្មីៗ ពួកគេទទួលយកអ្វីដែលនៅចំពោះមុខខ្លួន ឬក៏ស្វែងយល់ពីនេះពីនោះ ហើយចូលចិត្តរាប់អានអ្នកដទៃដោយមិនប្រកាន់វណ្ណៈនោះទេ ដែលអ្នកទូទៅមានអារម្មណ៍ថាមិនត្រឹមត្រូវនោះខ្លាចនេះខ្លាចនោះ មិនហ៊ានឈានជើងហើយធ្វើចិត្តអោយទូលាយក្នុងការយកអ្វីធំៗនោះទេ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Realist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments