ឈឺបត់ជើងតូច តែមិនព្រមទៅ ចេះតែទប់! ដឹងអត់ថា បំផ្លាញសុខភាពកម្រិតណា?
Loading...
1. អ្នកអាចលេចនោម
ប្លោកនោមរបស់មនុស្សពេញវ័យអាចដាក់ទឹកនោមបានប្រហែលជា ២ ពែងទឹក។ នៅពេលដែលប្លោកនោមពេញ វានឹងផ្តល់សញ្ញាទៅខួរក្បាលហើយថា អ្នកត្រូវការទៅបន្ទប់ទឹក។ តែបើសិនជាអ្នកនៅមិនទាន់ទៅ ទឹកនោមអាចកើនឡើង ហើយមានន័យថាវាត្រូវការបញ្ចេញ។ ពេលនោះ បើសិនមិនអាចទប់បានតទៅទៀត អ្នកត្រូវប្រឈមមុខ ខ្មាស់គេ លេចនោមហើយ។
2. ប្រឈមនឹងភាពស្តើងរបស់ប្លោកនោម
នៅពេលប្លោកនោមផ្ទុកទឹកនោមគ្រប់គ្រាន់នឹងបញ្ចេញ ហើយអ្នកមិនបញ្ចេញ វានឹងកាន់តែរីកធំឡើងៗ។ វាអាចផ្លាស់ប្តូរទៅជារូបរាងផ្សេង ឬ អាចធំជាងមុន អាស្រ័យលើការទប់នោមរបស់មនុស្សម្នាក់ៗ យូរកម្រិតណា ឬ ប៉ុន្មានដងដែរ។
3. ប្រឈមកើតជំងឺតម្រងនោម
ការផឹកទឹក គឺជាសកម្មភាពមួយរួមចំណែកក្នុងការលាងតម្រងនោម ហើយទឹកនោមនេះគឺជាកាកសំណល់ពីរាងកាយដែលមានដោយជាតិពុល និង បាក់តេរី។ ការទប់នោមរយៈពេលយូរធ្វើឲ្យសារជាតិពុលក្នុងទឹកនោម មិនបានហូរចេញក្រៅ តែធ្វើឲ្យកកជាកំណរសារជាតិពុលនៅក្នុងតម្រងនោម។ យូរៗទៅ សារធាតុពុលទាំងនោះនឹងបង្កឲ្យកើតជាជំងឺតម្រងនោមបាន។
4. ឈឺចាប់ពេលនោម
តាមធម្មតា ការទប់នោមអាចធ្វើឲ្យអ្នកមានការឈឺចាប់មួយចំនួន ដូចជា ឈឺចាប់ពេលនោម ឈឺពោះខ្លាំង អារម្មណ៍មិនស្ងប់ បាត់បង់សមាធិធ្វើការ។ មិនតែប៉ុណ្ណោះ អ្នកអាចនឹងមានអាការឈឺប្រដាប់ភេទ ព្រមទាំងពិបាកនោមនៅពេលក្រោយ នោមចេញតិចជាដើម។
Bonus: មានករណីខ្លះ ពេលដែលអ្នកទប់នោមរយៈពេលយូរ ក្រៅពីលេចនោម អ្នកអាចមានអាការៈនោមមិនចេញ ហើយអាចឈានដល់ស្លាប់បានទៀតផង។ ទោះជាយ៉ាងណា ករណីនេះជាករណីកម្រ។ ដោយសារហេតុផលទាំងនេះ អ្នកទាំងអស់គ្នាគួរតែកុំទប់នោមអី ដើម្បីសុខភាពទាំងអស់គ្នា៕
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments