រើសម្រាមមួយក្នុងចំណោម៥យើងនឹងប្រាប់អ្វីដែលពិសេសពីអ្នក
Loading...
ឆ្លងកាត់តាមម្រាមដៃរបស់អ្នក អ្នកនឹងអាចដឹងពីចរឹតលក្ខណៈរបស់ខ្លួនថាតើអ្នកជាមនុស្សដូចម្តេច? ប៉ុន្តែមុននឹងដឹង អ្នកត្រូវតែឆ្លើយនឹងសំណួរមួយជាមុនសិន ហើយមុននឹងឆ្លើយ អ្នកមិនត្រូវមើលចម្លើយនោះទេ។
សំណួរ ៖ នៅពេលដែលម្រាមដៃទាំង៥របស់អ្នកត្រូវរបួស ហើយអ្នកមានតែបង់បិទតំបៅតែមួយទេ សំនួរសួរថាតើអ្នកជ្រើសរើសដៃណាដើម្បីបិទ?មេដៃ ៖ បើអ្នកជ្រើសរើសមេដៃ នោះអ្នកជាមនុស្សដែលមានសំណាងល្អ ដោយសារតែអ្នកជាមនុស្សដែលមានចិត្តទូលាយ មិនសូវមានខួរក្បាលស្មុគស្មាញ ហើយជាធម្មតា អ្នកជាមនុស្សដែលមិនចេះទុករឿងដែលមិនសប្បាយចិត្តក្នុងខ្លួនយូរនោះទេ ប្រសិនបើអ្នកមានគោលដៅច្បាស់លាស់ អ្នកនឹងខិតខំសម្រេចឱ្យបាន ហើយនៅក្នុងវិថីអាពាហ៍ពិពាហ៍ អ្នកនឹងអាចទទួលបានការស្រលាញ់ស្មោះពីប្តី ឬប្រពន្ធអ្នក។
ចង្អុរដៃ ៖ ប្រសិនបើអ្នកជ្រើសរើសចង្អុរដៃ នោះអាចបញ្ជាក់បានថា អ្នកជាមនុស្សដែលមានមនោសញ្ចេតនាល្អិតល្អន់ អ្នកមិនខ្វល់ថាអនាគតនឹងក្លាយជាយ៉ាងណាទេ ប៉ុន្តែអ្នកដឹងតែថាស្រលាញ់មនុស្សម្នាក់ត្រូវតែដាក់ចិត្តទាំងអស់ទៅលើខ្លួនអ្នកដែលអ្នកស្រលាញ់ ហើយភាពសប្បាយ និងមិនសប្បាយរបស់អ្នកនឹងស្ថិតលើស្នេហាអ្នកទាំងអស់។
ដៃកណ្តាល ៖ បើអ្នកជ្រើសរើសដៃកណ្តាល នោះអ្នកជាមនុស្សដែលមានភាពអន្លង់អន្លោត មានន័យថាអ្នកជាមនុស្សដែលចូលចិត្តស្រមើស្រមៃច្រើន ហើយគំនិតអ្នកចំពោះអាពាហ៍ពិពាហ៍គឺសាមញ្ញណាស់ អ្នកចង់បានតែប្តី ឬប្រពន្ធដែលស្រលាញ់អ្នកប៉ុណ្ណោះ ហើយអ្នកចង់បានគ្រួសារដែលតូចមួយ ហើយមានភាពនឹងនរគឺគ្រប់គ្រាន់ហើយ នេះជាសុភមង្គលដែលអ្នកចង់បាន។
ដៃនាង ៖ បើអ្នកជ្រើសរើសដៃនាង នោះអ្នកជាមនុស្សដែលខ្វះអារម្មណ៍សុវត្ថិភាព ដូចនេះអ្នកមិនងាយទទួលយក ឬប្រឈមមុខគ្រប់រឿងនោះទេ ហើយអ្នកជាមនុស្សដែលស្រលាញ់ខ្លួនឯងជាងអ្នកដទៃ ដូចនេះនៅក្នុងអាពាហ៍ពិពាហ៍ អ្នកខ្វល់ពីខ្លួនឯងច្រើនជាងស្វាមី ប្រពន្ធ ឬកូនអ្នក។
កូនដៃ ៖ ប្រសិនបើអ្នកជ្រើសរើសកូនដៃ នោះអ្នកជាមនុស្សដែលមានចរឹតរឹងមាំ ប៉ុន្តែបើនៅក្នុងអាពាហ៍ពិពាហ៍ អ្នកជាមនុស្សដែលចូលចិត្តពឹងផ្អែកលើប្តី ឬប្រពន្ធអ្នក ទុកពួកគេជាមនុស្សសំខាន់ក្នុងជីវិតអ្នកបំផុត ប៉ុន្តែអ្នកមិនត្រូវពឹងផ្អែកខ្លាំងពេកនោះទេ ព្រោះអាចធ្វើឱ្យគេធុញបាន៕
ប្រភព៖ សុខភាព





No comments