គំនិតវិជ្ជមានទាំង៥ដែលមិនត្រូវឈប់គិតនៅក្នុងជីវិតអ្នក!
Loading...
វាមានទង្វើ និង ចំណង់ចំណូលចិត្តផ្សេងដែលបុគ្គលម្នាក់ៗមានក្នុងជីវិតរបស់ពួកគេ ប៉ុន្តែអ្វីទាំងអស់នោះអាចមានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់ ឬអ្នកខ្លះមិនអាចបន្តជាមួយវាបានដោយកត្តាផ្សេងៗ ។ យ៉ាងណាមិញ មានទង្វើមួយចំនួនអាចផ្តល់ប្រយោជន៍ច្រើនដល់ខ្លួនដោយមិនដឹងខ្លួន ហើយអ្នកខ្លះមិនទាំងដឹងខ្លួនទៀត ដូច្នេះចំណុចខាងក្រោមនឹងអាចជួយប្រាប់បាន៖
១. មិនត្រូវឈប់ស្វែងរកអ្វីថ្មីៗ

ក្នុងការធ្វើដំណើរកំសាន្ត មិនថាម្នាក់ឯងឬមានគ្នាទេ សុទ្ធតែផ្តល់ផលប្រយោជន៍ទាំងអស់ ព្រោះថាវាជួយសំរួលចិត្តពីភាពតានតឹងក្នុងខួរក្បាល ដែលវាអាចជាជំនួយដល់សតិអារម្មណ៍ក្នុងការទទួលអ្វីផ្សេងៗទៀតក្នុងជីវិត ហើយក៏បានបទពិសោធន៍ថ្មីៗផងដែរ។
២. បង្ហាញពីអារម្មណ៍ក្នុងខ្លួន

គេថាបើមិនចេះបង្ហាញអារម្មណ៍ទេ អាចនឹងផ្ទុះនៅពេលណាមួយ មិនថារីករាយឬខឹងទេគួរបញ្ចេញវាដោយប្រើវិធិត្រឹមត្រូវ ឬប្រាប់នរណាម្នាក់ពីអារម្មណ៍ពិតដែលខ្លួនមាន។ រីករាយប្រាប់គេថារីករាយ ព្រោះបើយើងចេះស្មោះត្រង់នឹងខ្លួនឯងនោះ មិនងាយនឹងយកទុក្ខដាក់ខ្លួនទេ។
៣. ត្រូវសរសើរខ្លួនឯង

គ្មាននរណាស្រលាញ់យើងជាងខ្លួនឯងនោះទេ ហើយក៏គ្មាននរណាយល់ពីយើងជាងយើងដែរ។ ត្រូវសរសើរលើកតម្កើនខ្លួនឯង ស្គាល់ពីការលំបាករបស់ខ្លួន ត្បិតថាពេលខ្លះគេមិនអាចមើលឃើញមែន ប៉ុន្តែត្រូវចេះលើកទឹកចិត្តខ្លួន ឯងទើបអាចទៅមុខរួច។
៤. ធ្វើអំពើល្អ

ការធ្វើអំពើល្អ វាមិនផ្តល់ផលអោយភ្លាមដូចគេថា ធ្វើល្អបានល្អនោះ ទេ លទ្ធផលដែលល្អនោះគឺធ្វើអោយចិត្តយើងស្អប់ ធ្វើអោយយើងជឿថារឿងល្អនឹងកើតឡើង ព្រោះវាមិនត្រឹមតែធ្វើអោយចិត្តស្អប់ទេ តែវាក៏ផ្តល់ផលដល់ជនដែលយើងល្អដាក់ដែរ ។
៥. រៀនពីជីវិត
កំុមើលរំលងអ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់ខ្លួន វាត្រូវណាស់ដែលរឿងមួយចំនួនយើងត្រូវបំភ្លេចចោល ប៉ុន្តែយើងក៏ត្រូវទុកវាជាមេរៀនដែរ ព្រោះបទពិសោធន៍ដេលកើតមកលើយើងខ្លះមានតែខ្លួនឯងទេ ទើបអាចប្រាប់ថាវាយ៉ាងម៉េចបាន ហើយអ្វីទាំងអស់នោះហើយជាអាវុធសំរាប់ឧបសគ្គពេលក្រោយ ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ realist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
១. មិនត្រូវឈប់ស្វែងរកអ្វីថ្មីៗ

ក្នុងការធ្វើដំណើរកំសាន្ត មិនថាម្នាក់ឯងឬមានគ្នាទេ សុទ្ធតែផ្តល់ផលប្រយោជន៍ទាំងអស់ ព្រោះថាវាជួយសំរួលចិត្តពីភាពតានតឹងក្នុងខួរក្បាល ដែលវាអាចជាជំនួយដល់សតិអារម្មណ៍ក្នុងការទទួលអ្វីផ្សេងៗទៀតក្នុងជីវិត ហើយក៏បានបទពិសោធន៍ថ្មីៗផងដែរ។
២. បង្ហាញពីអារម្មណ៍ក្នុងខ្លួន

គេថាបើមិនចេះបង្ហាញអារម្មណ៍ទេ អាចនឹងផ្ទុះនៅពេលណាមួយ មិនថារីករាយឬខឹងទេគួរបញ្ចេញវាដោយប្រើវិធិត្រឹមត្រូវ ឬប្រាប់នរណាម្នាក់ពីអារម្មណ៍ពិតដែលខ្លួនមាន។ រីករាយប្រាប់គេថារីករាយ ព្រោះបើយើងចេះស្មោះត្រង់នឹងខ្លួនឯងនោះ មិនងាយនឹងយកទុក្ខដាក់ខ្លួនទេ។
៣. ត្រូវសរសើរខ្លួនឯង

គ្មាននរណាស្រលាញ់យើងជាងខ្លួនឯងនោះទេ ហើយក៏គ្មាននរណាយល់ពីយើងជាងយើងដែរ។ ត្រូវសរសើរលើកតម្កើនខ្លួនឯង ស្គាល់ពីការលំបាករបស់ខ្លួន ត្បិតថាពេលខ្លះគេមិនអាចមើលឃើញមែន ប៉ុន្តែត្រូវចេះលើកទឹកចិត្តខ្លួន ឯងទើបអាចទៅមុខរួច។
៤. ធ្វើអំពើល្អ

ការធ្វើអំពើល្អ វាមិនផ្តល់ផលអោយភ្លាមដូចគេថា ធ្វើល្អបានល្អនោះ ទេ លទ្ធផលដែលល្អនោះគឺធ្វើអោយចិត្តយើងស្អប់ ធ្វើអោយយើងជឿថារឿងល្អនឹងកើតឡើង ព្រោះវាមិនត្រឹមតែធ្វើអោយចិត្តស្អប់ទេ តែវាក៏ផ្តល់ផលដល់ជនដែលយើងល្អដាក់ដែរ ។
៥. រៀនពីជីវិត
កំុមើលរំលងអ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់ខ្លួន វាត្រូវណាស់ដែលរឿងមួយចំនួនយើងត្រូវបំភ្លេចចោល ប៉ុន្តែយើងក៏ត្រូវទុកវាជាមេរៀនដែរ ព្រោះបទពិសោធន៍ដេលកើតមកលើយើងខ្លះមានតែខ្លួនឯងទេ ទើបអាចប្រាប់ថាវាយ៉ាងម៉េចបាន ហើយអ្វីទាំងអស់នោះហើយជាអាវុធសំរាប់ឧបសគ្គពេលក្រោយ ។ អត្ថបទដោយ៖ ហ៊ុន កែវលីដែត

No comments