រឿង៦យ៉ាងដែលអ្នកមិនគួរធ្វើមុនពេលចូលគេង
Loading...
មានសកម្មភាពមួយចំនួនអ្នកមិនគួរធ្វើមុនពេលគេងឡើយ ព្រោះបើអ្នកធ្វើ នោះអ្នកនឹងគេងមិនលក់ឡើយ វានឹងធ្វើឲ្យអ្នកពិបាកចូលគេងណាស់ ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលអ្នកមិនគួរធ្វើនៅមុនពេលចូលគេងនោះ?
- អ្នកមិនត្រូវបរិភោគឆ្អែតភ្លាមចូលគេងភ្លាមនោះទេ ព្រោះអាហារទាំងអស់នឹងអាចផ្ទុកក្នុងក្រពះអ្នក វាមិនរំលាយឡើយ ព្រោះបើអ្នកសម្រាក ក្រពះអ្នកនឹងសម្រាកដូចគ្នា វាមិនអាចដំណើរការបានឡើយ ដូចនេះវានឹងធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលឡើយ។
- អ្នកមិនត្រូវបិទទូរទស្សន៍ភ្លាម ហើយចូលគេងភ្លាមនោះទេព្រោះធូលីដែលមានលើទូរទស្សន៍នោះនឹងអាចប៉ះពាល់ដល់ស្បែកមុខអ្នក ជាហេតុដែលអាចធ្វើឲ្យអ្នកពិបាកចូលគេង ដូចនេះដើម្បីសុខភាពស្បែកអ្នក រួមជាមួយដំណេករបស់អ្នក អ្នកគួរតែលុបមុខសិនទើបចូលគេង។
- អ្នកមិនត្រូវស្តាប់កាសត្រចៀក ហើយចូលគេងនោះទេ ព្រោះកាសនេះអាចធ្វើឲ្យត្រចៀកអ្នកខូចបាននៅពេលដែលអ្នកស្តាប់យូរ ហើយវាថែមទាំងអាចរំខានដល់ដំណេកអ្នកទៀតផង ដោយសារតែចម្រៀងទាំងនោះនៅវិលវុលក្នុងត្រចៀកអ្នក ជាហេតុដែលអាចធ្វើឲ្យគេងមិនលក់។
- អ្នកមិនត្រូវហាត់ប្រាណនៅពេលយប់ដោយធ្វើចលនាខ្លាំងៗនោះទេ ព្រោះចលនាទាំងនោះអាចធ្វើឲ្យអ្នកពិបាកចូលគេងណាស់ ដោយសារតែវាប៉ះពាល់ដល់សាច់ដុំរបស់អ្នក ជាហេតុដែលអាចធ្វើឲ្យវាកន្ត្រាក់យូរ នោះអ្នកនឹងគេងមិនលក់ឡើយ។
- អ្នកមិនត្រូវដាក់ទូរសព្ទ័នៅក្បែរដំណេករបស់អ្នកទេ ព្រោះវាអាចធ្វើឲ្យអ្នកគេងមិនលក់ដោយសារតែវិទ្យុសកម្មក្នុងទូរសព្ទ័ វានឹងធ្វើឲ្យអ្នកតែងតែមានអារម្មណ៍មិនស្ងប់ក្នុងខ្លួនអ្នក នោះអ្នកនឹងមិនអាចគេងលក់ស្រួលឡើយ។
- ការធ្វើការយប់ក៏ងាយធ្វើឲ្យអ្នកគេងមិនលក់ដែរ ដោយសារតែអ្នកមានសំពាធក្នុងអារម្មណ៍ខ្លាំងណាស់ក្រោយពេលដែលអ្នកធ្វើការរួច ក៏នៅតែមានអារម្មណ៍នេះដែរ ដូចនេះបើអ្នកមិនចង់ឲ្យគេងមិនលក់ អ្នកមិនត្រូវធ្វើការនៅពេលយប់ឡើយ នោះអ្នកនឹងអាចគេងលក់ស្រួល៕





No comments