សិស្សទី១២ ដឹងអត់ថា របស់អ្វីខ្លះដែលគួរនិងមិនគួរយកទៅកាន់បន្ទប់ប្រលង?
Loading...
ពេលដល់ថ្ងៃប្រលង អ្នកប្រលងទាំងឡាយប្រាកដជាមានអារម្មណ៍មិនស្ងប់ មិនស្រួល រំភើបផង អរផង។ នេះជារឿងធម្មតាដែលសិស្សម្នាក់ៗគួរមានអារម្មណ៍បែបនេះ។ ជួនកាលអារម្មណ៍បែបនេះ នាំឲ្យអ្នកភ្លេចភ្លាំង ឬ មិនដឹងថាត្រូវយក ឬ មិនត្រូវយករបស់អ្វីខ្លះទៅកាន់បន្ទប់ប្រលង។ តើអ្នកនឹងត្រូវយកអ្វីខ្លះទៅបន្ទប់ប្រលងជាការចាំបាច់ ហើយ មិនត្រូវយកអ្វីទៅ? ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនទាក់ទងថាតើ របស់ណាមួយដែលអ្នកត្រូវយកទៅ ហើយរបស់ណាខ្លះដែលមិនគួរយកទៅក្នុងបន្ទប់ប្រលង។
1. កាតសិស្ស ជាចាំបាច់
ពិតណាស់ របស់ដែលសិស្សត្រូវចាំមិនភ្លេចនោះ គឺកាតសិស្ស ឬ ប័ណ្ឌសម្គាល់ខ្លួនបេក្ខជនប្រលងម្នាក់ៗ។ បើសិនជាមិនបានយកទៅជាមួយទេ គេមិនឲ្យចូលប្រលងទេ ដូច្នេះ អ្នកមិនមែនត្រឹមតែចងចាំនឹងយកទៅបន្ទប់ប្រលងទេ តែត្រូរថែរក្សាវាឲ្យបានល្អ កុំឲ្យបាត់ឬខូចខាតផង។ បើភ្លេច អ្នកត្រូវទៅយក ត្រូវចំណាយពេលថែម ខាតពេលទៀត។
2. ប្រដាប់ប្រដាប្រលងចាំបាច់
ជាទូទៅ នៅពេលប្រលង គេមិនឲ្យប្រើប្រាស់ទឹកលុបទេ ហេតុនេះ អ្នកមិនចាំបាច់យកវាទៅជាមួយទេ ព្រោះក៏នឹងមិនបានប្រើដដែល។ របស់ដែលគួរយកទៅជាមួយមានដូចជា បន្ទាត់វែងមួយ ប៊ិចពណ៌ខៀវច្រើនដើម។ ហើយបើម៉ោងនោះអ្នកប្រលងមុខវិទ្យាដូចជា គណិត ឬ រូបវិទ្យា អ្នកត្រូវមានបន្ទាត់ អេលីប ឬ បន្ទាត់ប៉ារ៉ាបូល ដែកឈាន និងឧបករណ៍សំខាន់ៗមួយចំនួនទៀតដែលត្រូវការ ជៀសវាងគ្មានប្រើ ទៅរកខ្ចីគេ។
3. ទឹកសម្រាប់ញ៉ាំ
ជាទូទៅ ពេលប្រលងរបស់មុខវិជ្ជាមួយៗ ចំណាយពេលមិនក្រោម ១ ម៉ោងទេ ហេតុនេះអ្នកប្រហែលអាចមានអារម្មណ៍នឿយហត់ ឬ តានតឹងបាន។ ការផឹកទឹកជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយឡើងវិញ ហេតុនេះពេលមានទឹកនៅក្បែរដៃជារឿងល្អបំផុត ធ្វើឲ្យញ៉ាំបានទាន់ចិត្ត និងមិនខាតពេលវេលាទៅរកញ៉ាំផង។
4. នាឡិកា ឬ នាឡិកាដៃ
នាឡិកា សំខាន់ណាស់សម្រាប់ពេលបែបនេះ។ ពេលធ្វើវិញ្ញាសាអាចមានតិចសម្រាប់អ្នក ហេតុនេះអ្នកត្រូវចេះបែងចែកពេលវេលាទាំងនោះឲ្យបានល្អ។ ពេលមាននាឡិកានៅក្បែរ អ្នកអាចគ្រប់គ្រងពេលវេលាបានយ៉ាងល្អ ហើយតែងមានអារម្មណ៍ប្រយត្ន័ជានិច្ច។ ភាគច្រើន បើបានផ្ទៀងពេលវេលា សិស្សប្រាកដជាអាចធ្វើវិញ្ញាសាបានរួចរាល់ទាន់ម៉ោងល្អហើយ។
5. ថ្នាំបម្រុងទុក
ពេលបែបនេះ អ្នកខ្លះអាចមានអារម្មណ៍ខ្យល់គរ ឬ មិនសូវស្រួលខ្លួន ដែលអាចបណ្តាលមកពីសម្ពាធអារម្មណ៍ ឬ ភាពអ៊ូអរ ដែលអាចកើតមានឡើង។ ពេលមានអាការៈបែបនេះពេលមុខឬពេលប្រលង អ្នកត្រូវត្រៀមខ្លួនឲ្យរួចស្រេច ព្រោះថាមានតែខ្លួនឯងទេដែលជួយខ្លួនឯងបានមុន។ របស់ដែលគួរយកទៅជាមួយអាចមានដូចជា ប្រេងកូឡា ថ្នាំឈឺក្បាល ប្រេងខ្យល់ ឬ ស្ករគ្រាប់ធ្វើឲ្យស្រស់ថ្លាជាដើម។
6. មិនគួរយកវិញ្ញាសាទៅតាមទេ
ពិតណាស់ អ្នកខ្លះបានមើលមេរៀនមករួចហើយ តែនៅមានអារម្មណ៍មិនប្រាកដក្នុងចិត្ត ធ្វើឲ្យចង់យកមេរៀនមកមើលបន្ថែមនៅមុនម៉ោងប្រលងបន្តិចទៀត។ ការធ្វើបែបនេះមិនសូវបានជួយអ្វីអ្នកទេ តែថែមទាំងអាចធ្វើឲ្យអ្នកមានបញ្ហាទៀតផង។ ជួនកាលអ្នកគ្រាន់តែយកមកមើលមុនប្រលង តែធ្វេសប្រហែស ធ្វើឲ្យអនុរក្សចាប់យកវិញ្ញាសារនោះបាន តើអ្នកធ្វើយ៉ាងណា? ដូច្នេះ ដើម្បីបញ្ជៀសបញ្ហាទាំងនេះ គួរមិនបាច់យកមេរៀនទៅមើលនៅមណ្ឌលប្រលងទៀតទេ មើលពីផ្ទះឲ្យហើយទៅ។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
Photo credit: The Phnom Penh Post

No comments