ព័ត៌មានថ្មីបំផុត

ធ្លាប់ពេល​គេង​ត្រូវខ្មោច​សង្កត់​​​អត់?​ ចឹង​ធ្វើ​ម៉េច​​ដើម្បីបញ្ចៀស​បាន​ទៅ?

Loading...
ការ​គេង​ដែល​ត្រូវ​ខ្មោច​សង្កត់​គឺជា​ការបាត់បង់​មុខងារ​សាច់ដុំ​បណ្តោះអាសន្ន​មួយ​ខណៈ​ពេល​កំពុង​តែ​គេង​។ ជាធម្មតា​រឿងនេះ​កើតឡើង​នៅ​ពេល​កំពុងតែ​គេង​លក់ ឬ​រយៈពេល​ខ្លី​មួយ​ក្រោយពី​គេង​លក់​។​



​ដោយ​យោង​ទៅតាម American Academy of Sleep Medicine បានឲ្យដឹងថា អ្នក​ដែល​មាន​បញ្ហា​គេង​ទៅ​ត្រូវ​ខ្មោច​សង្កត់​ច្រើន​តែ​មាន​អា​ការៈ​នេះ​ជា​លើកដំបូង​នៅ​អាយុ​ពី ១៤ ទៅ​១៧​ឆ្នាំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិនមែន​ជា​អ្វី​ដែល​គ្រោះថ្នាក់​នោះទេ ហើយក៏​មិន​ចាំបាច់​ប្រើ​ថ្នាំ​ព្យាបាល​អ្វី​ដែរ​។ អ្វី​ដែល​អ្នក​គួរតែ​ចង់​ធ្វើ​ដើម្បី​បន្ថយ​ភាព​ញឹកញាប់​នៃ​ការ​ត្រូវបាន​ខ្មោច​សង្កត់​ក្នុងពេល​គេ​នោះ​គឺ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចខាងក្រោម​នេះ​៖

•​ ​បន្ថយ​ស្ត្រេ​ស​
•​ ​ហាត់ប្រាណ​ទៀងទាត់ តែ​មិន​ត្រូវ​ហាត់ប្រាណ​ពេល​ជិត​គេង​ឡើយ​
•​ ​សម្រាក​គ្រប់គ្រាន់​
•​ ​រក្សា​ពេលវេលា​គេង​ជា​ទៀងទាត់​
•​ ​តាមដាន​ថ្នាំ​ដែល​អ្នក​កំពុងតែ​ប្រើ​ថា​ប៉ះពាល់ ឬ​ជំរុញ​ដល់​ការ​គេង​ឬ​អត់​។​

បើសិន​ជា​អ្នក​មាន​ជំងឺផ្លូវចិត្ត​ដូចជា ថប់​អារម្មណ៍​ឬ​បាក់​ទឹកចិត្ត ការប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ក៏​ប្រហែល​ជា​បន្ថយ​អា​ការៈនៃការ​ខ្មោច​សង្កត់​នៅពេ​លគេង​ដែរ​៕

ប្រភពអត្ថបទ៖ Health.com.kh

No comments