ព័ត៌មានថ្មីបំផុត

ពេល​​​ឆ្កែ​​​ខាំ​​ គួរ​​​ធ្វើ​​​ដូច​​ម្តេច​​ខ្លះ​?​​

Loading...
ប្រសិនបើ​សត្វ​ខាំ ឬ​ខ្វាច​អ្នក សូម​ប្រាប់​ឪពុកម្តាយ ឬ​អ្នក​ដទៃ​ទៀត ពីអ្វី​ដែល​បាន​កើតឡើង​។



សូម​ធ្វើ​តាម​ជំហាន​ដូចខាងក្រោម ដើម្បី​ការពារ​ខ្លួន​របស់​អ្នក ប្រសិនបើ​អ្នក ត្រូវបាន​សត្វ​ខាំ ៖

-​ ​លាង​របួស ដោយសារ​សត្វ​ខាំ ជាមួយ​សាប៊ូ និង​ទឹក រយៈពេល ១០ នាទី​
-​ ​សូម​ទាក់ទង​ទៅ​នឹង​គ្រូពេទ្យ ឲ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន​
-​ ​ចាក់​វ៉ាកសាំង តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​

​ប្រសិនបើ​សត្វ ដែល​មាន​ជំងឺ​ឆ្កែ​ឆ្កួត ខាំ​នរណាម្នាក់ ជំងឺ​នឹង​មិន​វិវត្ត ភ្លាមៗ​នោះទេ​។ នេះ​ដោយសារ​តែ វា​មាន​រយៈពេល ដែល​ត្រូវ​ចេញ ជា​រោគសញ្ញា​របស់​វា​។

ជាមួយ​នឹង​ជំងឺ​ឆ្កែ​ឆ្កួត ការចេញ​រោគសញ្ញា អាច​មាន​រយៈពេល​ពីរ ឬ​បី​ថ្ងៃ រហូត​ដល់​ជា​ច្រើន​សប្តាហ៍​។ ប៉ុន្តែ វា​មាន​ភាពចាំបាច់ ក្នុង​ការព្យាបាល​ភ្លាមៗ ដើម្បី​បញ្ឈប់ ការឆ្លង​រាលដាល និង​បណ្តាលឲ្យមាន ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​៕

ប្រភពអត្ថបទ៖ Health.com.kh

No comments