អាថ៌កំបាំងនៅពីក្រោយថ្ងៃកំណើតដែលសូម្បីតែអ្នកកើតផ្ទាល់ក៏មិនបានដឹង
Loading...
អ្វីទៅជារឿងរ៉ាវដែលលាក់បង្កប់នៅក្នុងថ្ងៃខែកំណើតរបស់អ្នក។ ថ្ងៃកំណើតបញ្ចាក់អ្វីខ្លះពីអ្នកខ្លួនអ្នកផ្ទាល់។ អ្នកប្រាកដជាចង់ដឹងណាស់មែនទេថា អ្វីជាអ្វី អ្វីនៅពីក្រោយនៃរឿងរ៉ាវទាំងនោះ។ ខាងក្រោមនេះជាថ្ងៃកំណើតរបស់អ្នកនៅគ្រប់ខែទាំងអស់។
ប្រសិនបើអ្នកកើតក្នុងថ្ងៃទី ០១ ១០ ១៩ និង២៨ សូមមើលទៅកាន់លេខរៀងទី១
ប្រសិនបើអ្នកដែលកើតក្នុងថ្ងៃទី២ ១១ ២០ ២៩សូមមើលទៅកាន់លេខរៀងទី២
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី៣ ១២ ២១និង ៣០សូមមើលទៅកាន់លេខរៀងទី៣
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី ៤ ១៣ ២២ និង ៣១សូមមើលទៅកាន់លេខរៀងទី៤
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី៥ ១៤ និង ២៣ សូមមើលទៅកាន់លេខរៀងទី៥
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី៦ ១៥ និង ២៤ សូមមើលទៅកាន់លេខរៀងទី៦
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី៧ ១៦ និង២៥ ទី សូមមើលទៅកាន់លេខរៀងទី៧
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី ៨ ១៧និង ២៦ សូមមើលទៅកាន់លេខរៀងទី៨
ប្រសិនបើអ្នកនៅក្នុងថ្ងៃទី៩ ១៨ និង២៧ សូមមើលទៅកាន់លេខរៀងទី៩
លេងរៀងទី១
ចំពោះអ្នកដែលកើតនៅក្នងថ្ងៃនេះ អាចបញ្ជាក់បានថាជាមនុស្សដែលមានភាពវ័យឆ្លាត ចូលចិត្ដនិយាយអ្វីត្រង់ទៅត្រង់មក កំប្លែង រឹងរូសបន្ដិច មានភាពសកម្មក្នុងការងារ មានភាពស្មោះត្រង់ មានទំនុកចិត្ដលើខ្លួនឯងខ្ពស់ ក៏ប៉ុន្ដែមានពេលខ្លះមានភាពប្រច័ណ្ឌនៅក្នុងខ្លួនដែរ។ អ្នកដែលកើតក្នុងថ្ងៃទាំងនេះ គឺងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នៅក្នុងវ័យក្មេង ប៉ុន្ដែអ្នកទាំងនេះនឹងរៀបការនៅពេលដែលខ្លួនមានភាពចាស់ទុំ។ អ្នកតែងតែមានបញ្ហាជាមួយមនុស្សទាំងឡាយណាដែលមានគំនិតផ្ទុយពីអ្នក ហើយអ្នកតែងតែសងសឹកទៅកាន់សត្រូវរបស់អ្នកក្នុងពេលណាមួយដែលសាកសម។ ប្រសិនបើថ្ងៃណាមួយអ្នកមានភាពល្បីល្បាញ អ្នកនៅជុំវិញខ្លួនអ្នកនឹងគោរពស្រលាញ់អ្នកនិងកោតសរសើរអ្នក។ សំរាប់មនុស្សដែលរស់នៅត្រូវរូវល្អឥតខ្ចោះសំរាប់អ្នកគឺលេខរៀង ទី ៤ ទី៦ ទី៨ ហើយអ្នកដែលល្អគួរសមគឺលេខរៀងទី៣ ៥និង ៧។
លេងរៀងទី ២
ចំពោះអ្នកដែលកើតក្នុងថ្ងៃទាំងនោះ គឺមិនថាមានរឿងអ្វីកើតឡើងអ្នកនៅតែមានមនុស្សស្រលាញ់ និងចូលចិត្ដគ្រប់កាលៈទេសៈទាំងអស់។ អ្នកក៏ជាមនុស្សដែលចូលចិត្ដសុបិន្ដទាំងថ្ងៃ មានទំនុកចិត្ដលើខ្លួនឯងតិច អ្នកតែងតែមានគម្រោងសំរាប់ជីវិតរបស់អ្នកជានិច្ច មិនអាចទស្សន៍ទាយពីអ្នកបាន។ អ្នកជាមនុស្សដែលអាចផ្លាស់ប្ដូរទៅតាមពេលវេលានិងកាលៈទេសៈ និងមានពេលខ្លះអ្នកក៏ជាមនុស្សដែលអាត្មានិយមផងដែរ។ ចំណុចល្អរបស់អ្នក គឺអ្នកមានសមត្ថភាពពិសេសខាងតន្ត្រី សិល្បៈ និងការទំនាក់ទំនងជាមួយមនុស្សខាងក្រៅ។ ចំពោះអាកប្បកិរិយារបស់អ្នកប្រៀបបានទៅនឹងព្រះចន្ទអីចឹង គ្មាននរណាម្នាក់អាចទស្សទាយថា អ្នកនឹងអាចរះនៅពេលណា រួចហើយលិចទៅវិញនៅពេលណានោះទេ។ ចំពោះរឿងស្នេហាវិញ អ្នកមិនសូវជាពូកែក្នុងរឿងនេះប៉ុន្មាននោះទេ អ្នកនៅតែវ៉ល់ៗក្នុងរឿងនេះ លុះត្រាណាតែអ្នករៀបការហើយ ទើបអ្នកមានភាពប្រាកដប្រជាក្នុងខ្លួន។ ប្រសិនបើអ្នកជាមនុស្សស្រីនៅពេលដែលអ្នករៀបការហើយ អ្នកប្រាកដជាមានអំរែកនៅលើស្មាជាច្រើនសំរាប់ជីវិតគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកជាមនុស្សប្រុសមិនថាអ្នករៀបការរូចឬមិនទាន់នោះទេ អ្នកតែងតែមានមុខជានិច្ចនៅក្នុងរឿង ជម្លោះ វាយកាប់ចាក់គ្នា។ សំរាប់អ្នកដែលត្រូវរ៉ូវជាមួយអ្នក ឬក៏ជាគូដ៏ល្អសំរាប់អ្នកគឺកើតនៅក្នុងថ្ងៃទី២ ទី៥ និងទី៩។
លេខរៀងទី ៣
ចំពោះអ្នកដែលកើតនៅក្នុងថ្ងៃនេះ ជាមនុស្សដែលមានបេះដូងរឹងមាំ អាត្មានិយម មានសាសនានៅជាប់ខ្លួន មានក្ដីស្រលាញ់ និងមានតម្រូវការនៅក្នុងជិវិតខ្ពស់។ នៅក្នុងជីវិតគ្រួសាររបស់អ្នកគឺសំបូរទៅដោយបញ្ហានៅពេលដែលអ្នកស្ថិតក្នុងអាយុវ័យកណ្ដាល។ អ្នកជាមនុស្សដែលមានឥទ្ធិពលខ្លាំង ក្នុងការនិយាយអ្វីមួយឲ្យគេស្ដាប់តាមជាមួយនឹងទឹកមុខរីករាយរបស់អ្នក។ អ្នកជាមនុស្សដែលខិតខំធ្វើការ ដាក់សម្ពាធឲ្យខ្លួនឯងជាខ្លាំងដើម្បីសំរេចការងារអ្វីមួយ។ អ្នកតែងតែចង់ឲ្យក្មេងដែលមានអាយុក្រោមអ្នកសា្ដប់នូវដំបូន្មានរបស់អ្នកជានិច្ច។ ជាការពិតណាស់អ្នកមិនមែនជាមនុស្សដែលCool នោះទេ ដូច្នេះហើយវាមិនមែនជារឿងលំបាកអ្វីនោះទេ ក្នុងការដោះស្រាយអ្វីមូយជាមួយអ្នក។ ដោយសារតែជីវិតរបស់អ្នកជួបតែបញ្ហា ការព្រួយបារម្ភច្រើន ប៉ុន្ដែបញ្ហាទាំងនេះនឹងរលាយបាត់ឆាប់នេះៗមិនខាន។ អ្នកជាមនុស្សដែលស្រលាញ់លុយបន្ដិច ដូច្នេះហើយអ្នកតែងតែធ្វើការងារគ្រប់យ៉ាង ដើម្បីទទួលបានចំណូលទាំងនោះ។ ចំណុចមួយទៀតរបស់អ្នកដែលកើតក្នុងថ្ងៃនេះ គឺជាមនុស្សដែលស្រលាញ់សេរីភាព មានការឆ្នៃប្រឌិតខ្ពស់ និងមហិច្ឆតាខ្ពស់ និងតែងតែនាំសំណើចមកកាន់មនុស្សដែលជុំវិញខ្លួនគេ។ ចំពោះមនុស្សដែលល្អឥតខ្ចោះសំរាប់អ្នកឬគូរបស់អ្នកគេកើតក្នុងលេខរៀង៦ និងទី៩ ចំពោះគូឬមនុស្សដែលល្អមធ្យម គឺកើតក្នុងលេខរៀង ទី១ ទី២ និងទី៥។
លេខរៀងទី៤
សំរាប់អ្នកដែលកើតក្នុងថ្ងៃនេះដែរ ជាមនុស្សដែលមានភាពរឹងរូស ប្រឹងប្រែងធ្វើការ ចូលចិត្ដជួយយកអាសារអ្នកដទៃ ប៉ុន្ដែមិនមានសំណាងនៅក្នុងជីវិត។ ប្រសិនបើអ្នកជាមនុស្សប្រុស អ្នកចូលចិត្ដរំខានអ្នកដទៃ ប៉ុន្ដែអ្នកក៏ជាមនុស្សដែលងាយយល់ពីបញ្ហារបស់អ្នកដទៃបានយ៉ាងឆាប់រហ័សដែរ ហើយអ្នកភាគច្រើនចំណាយពេលនៅជាមួយមនុស្សស្រីច្រើន ។ ប្រសិនបើអ្នកជាមនុស្សស្រីអ្នកជាសិស្សពូកែរម្នាក់និងចូលចិត្ដខាងសិល្បៈ។ ចំពោះរឿងស្នេហាវិញ អ្នកងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នៅពេលដែលអ្នកមានអាយុក្មេងខ្ចី។ អ្នកក៏ជាមនុស្សដែលមានទំនួលខុសត្រូវចំពោះគ្រួសាររបស់អ្នកដែរ។ អ្វីដែលអ្នកគួរតែប្រយ័ត្ននោះគឺ មានមនុស្សមួយចំនួនតែងតែមកយកផលប្រយោជន៍ពីអ្នក តាមរយៈទង្វើល្អរបស់អ្នក ដល់ចំនុចនេះអ្នកគួរតែប្រុងប្រៀងដោយខ្លួនឯង។ អ្នកដែលត្រូវរ៉ូវជាមួយអ្នកឬជាគូដ៏ល្អរបស់អ្នក គឺកើតនៅក្នុងលេខរៀង ទី១និងទី៨ និងល្អមធ្យមគឺថ្ងៃទី៥ ទី ៦ និងទី៧។
លេខរៀងទី៥
សំរាប់អ្នកដែលកើតក្នុងថ្ងៃនេះ ជាមនុស្សដែលមានភាពល្បីល្បាញ អ្នកអាចសំរេចទទួលបានអ្វីមួយដោយអ្នកគ្រាន់តែនិយាយជាមួយគេ សូម្បីតែសត្រូវរបស់អ្នកក៏អ្នកអាចបញ្ចុះបញ្ចូលបានដែរ។ ជាមនុស្សដែលមានភាពវ័យឆ្លាតក្នុងកិច្ចការជំនួញ នៅពេលដែលអ្នកចង់ធ្វើអ្វីមួយ ហើយគឺអ្នកតែងតែធ្វើតាមខួរក្បាលរបស់អ្នកជានិច្ច។ អ្នកអាចចូលចុះជាមួយមនុស្សទាំងពួងបានយ៉ាងងាយស្រួល។ គ្រូដែលល្អបំផុតសំរាប់អ្នកគឺជាបទពិសោធន៍ក្នុងជីវិត។ មនុស្សដែលត្រូវរ៉ូវឥតខ្ចោះជាមួយអ្នកគឺស្ថិតនៅក្នុងលេខ ១ ២ និង ៩ និងល្អមធ្យមគឺលេខ ៦ ៨ ។
លេខរៀងទី៦
ចំពោះអ្នកដែលកើតក្នុងថ្ងៃទាំងនេះ មានន័យថាអ្នកកើតក្នុងភាពសប្បាយរីករាយ ហើយអ្នកមិនដែលខ្វល់ពីបញ្ហាអ្វីនោះទេ។ អ្នកតែងតែសប្បាយនូវអ្វីដែលអ្នកមាន ហើយអ្នកពូកែទាំងការសិក្សានិងជំនួញ។ អ្នកជាមនុស្សដែលឆ្លាត ចិត្ដល្អ មានភាពល្បីល្បាញ ម៉ត់ចត់ ទំនួលខុសត្រូវខ្ពស់ ស្មោះត្រង់ មិនលំអៀង តែងតែជួបនូវសំណាងល្អនិងមានអ្នកចូលចិត្ដច្រើន។ ប្រសិនបើអ្នកជាបុរសវិញ អ្នកប្រាកដជាចំណាយពេលច្រើនសំរាប់ស្វែងរកមនុស្សដែលអ្នកស្រលាញ់។ ប្រសិនបើអ្នកជាមនុស្សស្រី អ្នកប្រាកដជាភ្ជាប់ពាក្យឬរៀបការឆាប់ៗមិនខាន ព្រោះអ្នកជាមនុស្សដែលខ្វល់ខ្វាយពីគ្រួសារនិងមិត្ដភិក្ដច្រើន។ចំពោះអ្នកដែលជាដៃគូរដល់ល្អរបស់អ្នកគឺអ្នកកើតក្នុងថ្ងៃ ១៦ និង ៩ ហើយដៃគូល្អមធ្យមរបស់អ្នកគឺលេខ ៤ និង ៥។
លេខរៀងទី៧
អ្នកដែលកើតក្នុងថ្ងៃនេះ គឺតែងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ មានទំនុកចិត្ដលើខ្លួនឯង ឆ្លាតវៃ ចូលចិត្ដសិល្បៈដូចជាច្រៀង រាំ សម្ដែងជាដើម។ ប្រសិនបើអ្នកជាមនុស្សស្រី មានន័យថាពូកែគ្រប់រឿងដូចដែលបានរៀបរាប់នៅខាងលើ។ អ្នកប្រាកដជាបោះបង់រឿងគ្រប់យ៉ាង ដើម្បីគ្រួសាររបស់អ្នក មានន័យថាអ្នកផ្ដល់តម្លៃទៅឲ្យគ្រួសារអ្នកជាខ្លាំង។ ប្រសិនបើអ្នកជាមនុស្សប្រុស អ្នកនឹងមានភាពល្បីល្បាញជាមួយនឹងមនុស្សស្រីនិងឆ្លាតផងដែរ។ ដូចគ្នានេះ មិនថាស្រីឬក៏ប្រុសនោះទេ អ្នកគួរតែចំណាយពេលស្វែងរកមនុស្សដែលអ្នកស្រលាញ់ មិនត្រូវអង្គុយតែរង់ចាំគេនោះទេ បើមិនដូច្នេះទេអ្នកអាចនៅព្រៅមួយជីវិតក៏អាចថាបាន។ ចំពោះអ្នកដែលជាដៃគូដ៏ល្អរបស់អ្នក គឺអ្នកកើតក្នុងលេខរៀងទី២ ហើយដៃគូល្អមធ្យមរបស់អ្នកគឺលេខ ១ និង ៤។
លេខរៀងទី៨
សំរាប់អ្នកដែលកើតក្នុងលេខរៀងនេះ គឺជាមនុស្សដែលមានជាខ្លួនឯងខ្ពស់ពិបាកយល់ថា អ្នកកំពុងគិតអ្វីត្រូវការអ្វីណាស់។ អ្នកជាមនុស្សដែលពូកែរខាងបញ្ជារឲ្យធ្វើនេះធ្វើនោះ អ្នកច្រើនតែទទួលរងការឈឺចាប់នៅក្នុងអាយុដែលវ័យក្មេង ជាពិសេសរឿងដែលទាក់ទងនឹងទ្រព្យសម្បតិ្ដ។ អ្នកជាមនុស្សដែលទ្រាំទ្រគ្រប់ដាវលំពែង គ្រប់រឿងរ៉ាវដើម្បីតែបានយុត្ដិធម៌។ចំពោះអ្នកដែលជាដៃគូដ៏ល្អរបស់អ្នក គឺអ្នកកើតក្នុងលេខរៀងទី១៤ និង ៨ ហើយដៃគូល្អមធ្យមរបស់អ្នកគឺលេខ ៥។
លេខរៀងទី៩
អ្នកដែលកើតក្នុងលេខរៀងទី៩នេះជាមនុស្សដែលខ្លាំងខាងសតិអារម្មណ៍ រាងកាយ និងស្មារតី។ អ្នកជាមនុស្សដែលប្រឹងប្រែងធ្វើការ ប៉ុន្ដែមិនងាយសម្រេចគោលដៅ ដោយសារតែមានឧបសគ្គច្រើននៅជុំវិញខ្លួនអ្នក។ ជាធម្មតាអ្នកប្រាកដជាទទួលរងនូវការឈឺចាប់ ដោយសារបញ្ហាគ្រួសារទាំងវ័យក្មេង ប៉ុន្ដែអ្នកមិនដែលចុះចាញ់នោះទេ។ ហើតការងារអ្វីដែលអាចសម្រេចបានការងារនោះ ប្រាកដជាការងារមួយដែលធំសម្បើម ដែលមិននឹងធ្វើបានសម្រេច។ អ្នកតែងផ្ដល់តម្លៃឲ្យសង្គម និងចូលចិត្ដប្រឈមមុខនិងឧបសគ្គននិងតស៊ូពុះពាររហូតបានសម្រេច។ ចំពោះអ្នកដែលជាដៃគូរដល់ល្អរបស់អ្នកគឺអ្នកកើតក្នុងលេខរៀងទី៣ ៥ ៦ និង ៩ ហើយដៃគូរល្អមធ្យមរបស់អ្នកគឺលេង ២៕
ប្រែសម្រួលដោយ ណយ ធានី
ប្រភពអត្ថបទ Truth Slap
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments