ដើម្បីភាពល្អប្រសើរក្នុងជីវិតត្រូវធ្វើរឿងទាំងនេះមុនពេលគេង
Loading...
វេលាពេលយប់
ក៏ជាពេលសំខាន់ដែលអ្នកត្រូវតែមានទម្លាប់មួយចំនួនដើម្បីភាពល្អប្រសើរក្នុងជីវិត។
អ្នកមិនត្រូវបណ្ដែតបណ្ដោយពេលយប់ដោយគ្មានប្រយោជន៍នោះទេ។
តើត្រូវធ្វើដូចម្ដេចខ្លះដើម្បីមានទម្លាប់ល្អសម្រាប់ជីវិត? តោះមកអានទាំងអស់គ្នា
បើចង់ដឹងថាត្រូវធ្វើអ្វីខ្លះក្នុងពេលយប់។
១ ដើរ
បន្ទាប់ពីបញ្ចប់កិច្ចការនានា
អ្នកគួរតែចំណាយពេលខ្លះដើម្បីដើរជាការកំសាន្ត រឺជាការហាត់ប្រាណទើបជារឿងដែលល្អ។
ការដើរនេះជួយដល់សុខភាព
ថែមទាំងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាបំភ្លេចរាល់បញ្ហាបានទាំងអស់។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រឡះ ស្រស់ស្រាយដែលជួយឲ្យខួរក្បាលបានសម្រាក។
២ វាយតម្លៃ
មុននឹងគេង
អ្នកគួរតែចំណាយពេលខ្លះដើម្បីវាយតម្លៃនូវអ្វីដែលអ្នកបានធ្វើក្នុងរយៈពេលមួយថ្ងៃនឹង។
ការធ្វើបែបនេះជារឿងល្អដែលអ្នកអាចដឹងពីចំណុចល្អរបស់ខ្លួន ចំណុចមិនល្អ
ចំណុចខ្សោយមួយចំនួន។ ប៉ុន្តែអ្នកត្រូវតែកែប្រែចំណុចមិនល្អទាំងនោះ
ដោយមិនត្រូវវាយតម្លៃហើយទុកវាចោលនោះទេ។
៣ អានសៀវភៅ
គ្រប់ពេលអ្នកអាចអានបានជានិច្ច។
ជាពិសេសមុនពេលគេងដែលអ្នកគួរតែមានសៀវភៅជាប់ខ្លួនជានិច្ចសម្រាប់អាន។
ការអាននេះមានប្រយោជន៍ណាស់ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់
ធូរស្រាលក្នុងខួរក្បាលហើយជួយឲ្យអ្នកឆាប់ងងុយគេងនិងបង្កើនចំណេះដឹងថែមទៀតផង។
៤ សមាធិ
មនុស្សគ្រប់គ្នាតែងតែចំណាយពេលពេញមួយថ្ងៃដើម្បីបំពេញកិច្ចការរៀងៗខ្លួន។
ច្បាស់ណាស់គ្រប់គ្នាពិតជាមានការនឿយហត់ជាមិនខាន។ បែបនេះ
អ្នកគួរតែធ្វើការសមាធិរៀងរាល់យប់មុនពេលគេងដើម្បីជួយឲ្យខ្លួនឯងបានសម្រាកនិងជួយឲ្យខួរក្បាលបានធូរស្បើយពីរឿងកិច្ចការងារផ្សេងៗ។
៥ បិទភ្លើង
ពេលគេងជាពេលដែលធ្វើឲ្យអ្នកមានអារម្មណ៍ចាកផុតពីការរំខាននានា។
អ្នកត្រូវការភាពស្ងប់ស្ងាត់ ដើម្បីធ្វើឲ្យការគេងរបស់អ្នកបានស្កប់។ បែបនេះ
អ្នកត្រូវតែបិទភ្លើងនិងព្យាយាមនូវឲ្យឆ្ងាយពីការរំខានពីសំឡេងនានាដូចជាទូរស័ព្ទជាដើម។
៦ គ្រោងសម្រាប់ថ្ងៃស្អែក
ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាដែលអ្នកត្រូវតែចំណាយពេលខ្លះដើម្បីរៀបគម្រោងសម្រាប់ថ្ងៃស្អែកឲ្យរួចរាល់នាពេលយប់។
ពេលអ្នកបានគ្រោងរួចរាល់ហើយនោះ អ្នកនឹងចំណេញពេលវលាបានច្រើនដោយគ្រាន់តែភ្ញាក់ពីគេងមកអ្នកអាចចំណាយពេលធ្វើកិច្ចការទាំងនោះបានតែម្ដងដោយមិនត្រូវគិតនូវពេលព្រឹកថាត្រូវធ្វើអ្វីនោះទេ។
អត្ថបទដោយ៖ ប៉ោ
គឹមហុក
ប្រភព៖ Pick The Brain





No comments