បើក្បាលគ្រែមានរបស់ទាំងនេះ អ្នកមិនអាចទទួលបានជោគជ័យគ្រប់រឿង
Loading...
នៅលើក្បាលគ្រែរបស់អ្នក មិនគួរមានរបស់ទាំងនេះឡើយ។ នៅពេលដែលមាន
វានឹងធ្វើឲ្យប៉ះពាល់ដល់លាភសំណាងរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរដាក់កញ្ចក់នៅក្បាលគ្រែឡើយ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សំណាងរបស់អ្នកទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពអ្នកទៀតផង។
- អ្នកគួរតែដាក់ចង្កៀងតូចមួយនៅក្បាលគ្រែ ព្រោះវាអាចធ្វើឲ្យអ្នកគេងលក់ស្រួល។
- គ្រែរបស់អ្នកមិនគួរដាក់នៅចំកណ្តាលបន្ទប់ឡើយ ព្រោះវាអាចធ្វើឲ្យអ្នកខ្វះអារម្មណ៍សុវត្ថិភាព។ ម្យ៉ាងទៀត វាក៏អាចប៉ះពាល់ដល់លាភសំណាងអ្នកដែរ។
- ក្បាលគ្រែ និងចុងគ្រែរបស់អ្នក មិនគួរផ្អែកជិតបង្អួចទេ ហើយក៏មិនគួរទល់មុខបង្អួចដែរ។ វានឹងអាចនាំយកសំណាងមិនល្អមកដល់អ្នកបាន។
- ចុងក្រោយ អ្នកមិនគួរឲ្យក្បាលគ្រែទល់មុខទ្វាឡើយ៕





No comments