ព័ត៌មានថ្មីបំផុត

ទំរាំ​ក្លាយ​ជាគីមី​វិទូ​ គាត់​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ណាស់!​

Loading...
បេីនិយាយអំពីឈ្មោះលោក​ Mandeleev អ្នកដែលធ្លាប់សិក្សាភាគច្រេីនប្រាកដជាបានស្គាល់គាត់ជាមិនខាន ព្រោះគាត់គឺជាគីមីវិទូសញ្ជាតិរុស្សីដ៏ល្បីល្បាញម្នាក់ដែលបានបង្កេីតខួបគីមី​ (Mandeleev's Chemical Periodic Table) ប្រហែលតាំងពី​ ១៤៨​ ឆ្នាំមុនមកម្ល៉េះ បេីរាប់ចាប់ពីពេលដែលគាត់ដាក់បង្ហាញជាប្រវត្តិសាស្រ្តដំបូងក្នុងឆ្នាំ​ ១៨៦៩។

 ជាការពិតណាស់លោក​ Mandeleev បានកេីតនៅក្នុងទីក្រុង​ Tolbosk ប្រទេសរុស្សីនៅថ្ងៃទី​ ៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៨៣៤ ប៉ុន្តែអ្វីដែលគួរអោយ​សោកស្តាយនោះ​គឺលោកបានលាចាកលោកតាំងពីថ្ងៃទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ១៩០៧​ ក្នុងទីក្រុង​ Saint Petersburg ក្នុងវ័យ៧២ឆ្នាំមកម្លះ។ 





លោក​ Mandeleev គឺជាកូនពៅនៅក្នុងគ្រួសារ​ដែលឪពុករបស់គាត់គឺជាគ្រូបង្រៀនផ្នែកសិល្បៈ​ នយោបាយ​ និង ទស្សនវិជ្ជា ប៉ុន្តែជាអកុសលឪពុក​របស់គាត់បានពិកាភ្នែកហេីយបាត់បង់នូវការងារ​ជាគ្រូបង្រៀនរបស់គាត់ដែលធ្វេីអោយសេដ្ធកិច្ចគ្រួសាររបស់គាត់មាន​ភាពដុនដាបទេីបម្តាយរបស់គាត់​សម្រេចចិត្តចាប់ផ្តេីមការងាររោងចក្រផលិតកញ្ចក់​សល់ពីគ្រួសារដែលត្រូវបានបោះបង់ជាយូរណាស់មកហេីយសារជាថ្មី។ គ្រួសាររបស់លោកកាន់តែលំបាកទៅៗ ក្រោយពេលដែល​ឪពុករបស់លោកបានទទួលមរណៈភាព និងរោងចក្រម្តាយ​របស់លោកបានឆេះខ្ទេចនៅពេលដែលលោកមានវ័យ១៣ឆ្នាំ​តែទោះជាយ៉ាងណាម្តាយរបស់លោកនៅតែខិតខំប្រឹងប្រែងដេីម្បី​អោយលោកទទួលបាននូវចំនេះដឹងខ្ពង់ខ្ពស់ ទេីបគាត់នាំលោកទៅកាន់ទីក្រុង​ Moscow​ ប៉ុន្តែគួរអោយសោកស្តាយដែលសកលវិទ្យាល័យ​នៅទីនោះពុំព្រមទទួល​គាត់ឡេីយ ទេីបម្តាយនិងកូនក៏បា​សម្រេចចិត្តមករស់នៅជាមួយជីតានៅក្នុងទីក្រុង​ Saint Peterburg វិញដោយលោកបានបន្តការសិក្សានៅក្នុង​ Main Pedagogical Institute ដែលជាសកលវិទ្យាល័យ​ចំណាស់បំផុតនៅក្នុងក្រុង​ Saint Peterburg។​ 






គាត់ពិតជាមិនបានធ្វេីអោយម្តាយរបស់គាត់ខកបំណងនោះទេ ដោយនៅក្នុងឆ្នាំ​ ១៨៦១​ គាត់បានបោះពុម្ភផ្សាយនៅសៀវភៅមួយក្បាលដែលមានឈ្មោះថា​ "Organic Chemistry" ដែលនាំអោយគាត់ឈ្នះក្នុងកម្មវិធី​ "Demidov Prize of the Petersburg Academy of Sciences"។

អត្ថបទដោយ ៖ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments