របៀបសរសេរអក្សររបស់អ្នកបង្ហាញពីអត្តចរិតអ្នក
Loading...
មនុស្សម្នាក់ៗមានការសរសេរផ្សេងៗគ្នា។ អ្នកខ្លះសរសេរអក្សរធំៗ អ្នកខ្លះសរសេរតូចៗ អ្នកខ្លះសរសេរញឹក អ្នកខ្លះរង្វើល និងផ្សេងៗជាច្រើនទៀត។ អ្នកប្រហែលជាមិនសូវជាចាប់អារម្មណ៍ប៉ុន្មានថា របៀបសរសេរអក្សរនេះប្រាប់អ្វីបានខ្លះអំពីខ្លួនអ្នក។ អ្នកជំនាញ អាចមើលដឹងពីអត្តចរិតខាងក្នុងរបស់អ្នកបានដោយការមើលរបៀបការសរសេរអក្សររបស់មនុស្សម្នាក់ៗ។ តើប្រភេទអក្សរបែបណា ប្រាប់អ្វីខ្លះ? ខាងក្រោមនេះគឺជាអត្តចរិតមើលដោយការពិនិត្យតួរអក្សអ្នកសរសេរ។
1. ទំហំអក្សរ
អ្នកសរសេរអក្សរតូចៗ ភាគច្រើនជាមនុស្សមានសមាធិខ្ពស់ និងផ្តោតអារម្មណ៍បានល្អ។ ពួកគេតែងមានការប្រុងប្រយ័ត្នណាស់ចំពោះឥរិយាបទដែលគេប្រព្រឹត្តិ។ ចំណែកអ្នកសរសេរអក្សរធំៗ គឺជាមនុស្សដែលចង់ឲ្យអ្នកដទៃយល់ពីខ្លួន ចង់បានចំណាប់អារម្មណ៍ និង ចង់មានទំនាក់ទំនងជាមួយសង្គមឲ្យបានច្រើន។
2. អក្សរទ្រេត
បើសិនជាអ្នកសរសេរអក្សរទ្រេតទៅខាងស្តាំ អ្នកជាមនុស្សរួសរាយ ជាអ្នកខ្វល់ខ្វាយពីអារម្មណ៍ ចង់បានក្តីស្រឡាញ់ពីអ្នកជុំវិញខ្លួន ព្រមទាំងឲ្យតម្លៃលើគ្រួសារនិងមិត្តភក្តិ។ បើអក្សរបែរជាទ្រេតទៅឆ្វេង មានន័យថាអ្នកជាមនុស្សគិតច្រើន ហើយចង់ធ្វើការច្រើនជាងអ្នកដទៃ។ ហើយបើអ្នកសរសេរអក្សរត្រង់ មិនទ្រេតទេ អ្នកនោះជាមនុស្សដែលចូលចិត្តការពិត ភាគច្រើនមិនដើរតាមបេះដូងខ្លួនឯងទេ តែតាមភាព ឡូស៊ិក (logic).
3. សរសេរអក្សរសង្កត់
អ្នកដែលសរសេរអក្សរសង្កត់ខ្លាំង អ្នកនោះជាមនុស្សគិតច្រើន មានអារម្មណ៍តឹងតែង និងព្រួយបារម្ភ។ បើមិនសរសេរអក្សរសង្កត់ទេ អ្នកជាមនុស្សដែលផ្តល់ភាពងាយស្រួលឲ្យខ្លួនឯង មិនដាក់សម្ពាធ និង ធ្វើអ្វីមួយៗតាមដំណើរ។
4. សរសេរត្បៀតៗ
អ្នកសរសេរអក្សរត្បៀតៗ អ្នកនោះជាមនុស្សរើសច្រើន ជាពិសេសមិត្តភក្តិ។ ចំណែក អ្នកសរសេរមិនត្បៀត ជាមនុស្សសំបូរមិត្តភក្តិ មានន័យថា អ្នកណាក៏ជាមិត្តភក្តិដែរ។
5. សរសេរអក្សរវែងៗ
អ្នកសរសេរអក្សរវែងៗ ជាមនុស្សរួសរាយ ចូលចិត្តដើរលេង និង ងាយនិយាយជាមួយ។ ចំណែកអ្នកសរសេរអក្សរខ្លីៗច្រើនតែជាមនុស្សរស់នៅតែភាពខាងក្នុងរបស់ខ្លួនឯង ហើយភាគច្រើនចូលចិត្តនៅផ្ទះ។
6. សរសេរអក្សរជាប់ៗគ្នា
អ្នកសរសេរអក្សរជាប់ៗគ្នា ជាមនុស្សធ្វើអ្វីឲ្យបានសមរម្យ ត្រឹមត្រូវ និងប្រុងប្រយ័ត្ន ពិសេសក្នុងការសម្រេចចិត្ត។ បើសម្រាប់អ្នកសរសេរអក្សរមិនជាប់គ្នាវិញ គេជាមនុស្សធ្វើអ្វីលឿនៗ មានការបទបែនខ្ពស់ ផង។
7. គម្លាតរបស់បន្ទាត់នីមួយៗ
បើអ្នកសរសេរអក្សរដោយឲ្យបន្ទាត់ទី១ និង បន្ទាត់បន្ទាប់ជាប់ៗគ្នា អ្នកជាមនុស្សដែលមានការគ្រប់គ្រងពេលវេលាអន់។ តែបើសរសេរឃ្លាតៗគ្នា បានន័យថាអ្នកជាមនុស្សដឹងនូវព្រំដែនរបស់មនុស្សម្នាក់ៗ ឬ ការអត់ធ្មត់របស់អ្នកដទៃ។
8. គួចធំ ឬ គ្រាន់តែចុច
មានអក្សរខ្លះ យើងត្រូវការសរសេរដោយគួច តែអ្នកខ្លះសំរាច់ចិត្តគ្រាន់តែចុចតូបមួយប៉ុណ្ណោះ។ អ្នកដែរគួចអក្សរ អ្នកនោះជាមនុស្សដែលចូលចិត្តការលេង និង សិល្បៈ។ បើគ្រាន់តែចុចអក្សរ អ្នកជាមនុស្សដែលខ្វល់ខ្វាយពីភាពឥតខ្ចោះ ឬ ភាពជាក់លាក់ពិតប្រាកដ។
ប្រភព៖ Beingguru and Business Insider
ដោយ៖ ហ៊ាង សុគន្ធារី





No comments