ការពិតទាំង ១០ ទាល់តែនៅកូរ៉េខាងត្បូងទើបអាចរកបាន?
Loading...
ប្រទេសជាច្រើនលើពិភពលោកសុទ្ធតែមានចំណុចពិសេសៗខុសប្លែកពីគ្នាគួរអោយចាប់អារម្មណ៍។
ថ្ងៃនេះ យើងនឹងបង្ហាញអ្នកពីប្រទេសមួយក្នុងចំណោមទាំងអស់ គឹប្រទេសកូរ៉េខាងត្បូង ថាតើបែបបទនៃការរស់នៅមានភាពប្លែកយ៉ាងណា។
១. នៅតាមផ្លូវ អ្នកអាចឃើញថា មានការលក់ផ្លែឈើច្រើនមុខ
ចិតជាចំនិតៗ ដោតនឹងឈើឫស្សី សម្រាប់លក់ជាពិសេសនៅរដូវក្តៅ។
២. ដំឡូងផ្អែមបំពងវិលៗដាក់ចង្កាក់នេះ
ជាចំណីដ៏ពេញនិយមបំផុតមួយ និងងាយស្រួលរកបានគ្រប់ទីកន្លែង។
៣. គេព្យួរជីនៅលើដើមឈើ អ្នកមិនដឹងស្មានតែ
ដើមឈើឈឺហើយ បានគេព្យួរសារ៉ូមអោយចឹង។
៤. សម្រាប់កូនក្មេងតូចៗ ភាគច្រើនប៉ាម៉ាក់គេតែងនាំកូនចេញមកក្រៅស្រូបខ្យល់អាកាស
និងជួបមនុស្សម្នា ហើយពួកគេត្រូវបានដាក់អោយអង្គុយក្នុងរទេះក្មេងដែលអាចគេងផង
និងលេងក្នុងនោះផង។ រទេះបែបនេះមានទំងន់ស្រាលជាងរទេះរុញធម្មតា។
៥. ប្រភេទឈាម គឺជាកត្តាសំខាន់ធំមួយ ក្នុងការជ្រើសរើសគូអនាគត។
៦.
មនុស្សចូលចិត្តប្រើប្រាស់បន្ទប់ទឹកដែលមានប្រដាប់ចុចបញ្ជាច្រើន មានម៉ាស្សា
មានពន្លឺភ្លើងភ្លឺចាំងតិចៗ និងមានតន្ត្រីកំដរអារម្មណ៍។
៧. វាជារឿងទូទៅ និងគ្មានអីចំឡែកទេ
នៅពេលមនុស្សប្រុសៗភាគច្រើនប្រើប្រាស់គ្រឿងសម្អាង ដូច្នេះទើបមើលទៅស្បែក
និងសក់របស់ពួកគេមានភាពស្អាតអស់ទាស់។
៨. ហាងកាហ្វេ និងភោជនីយដ្ឋានទាំងអស់
មិនថាធំក្តីតូចក្តី សុទ្ធតែមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ។
៩. មិនថាមនុស្សធំ ឫកូនក្មេង តែងតែផឹកទឹកដោះគោមួយកែវជានិច្ចនៅពេលអាហារថ្ងៃត្រង់។
ពួកគេតែងផឹកទឹកដោះគោជូរ ទឺកដោះគោស្រស់ និងទឹកដោះគោក្រឡុកជាដើម។
១០. គីមឈី គឺជាម្ហូបប្រចាំត្រកូលមួយមុខដែលមិនអាចខ្វះបាន។
ក្រៅពីគីមឈី ជនជាតិកូរ៉េក៏តែងតែនិយមផ្អាប់បន្លែច្រើនមុខទៀត ធ្វើដូចជាជ្រក់ ឫទម្រង់ជាគីមឈី
សម្រាប់ទទួលទានផងដែរ។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me
ប្រភពអត្ថបទពី: brightside.me














No comments