គន្លឹះអស្ចារ្យជួយស្វែងរកការងារដែលយើងពេញចិត្ត
Loading...
ជាធម្មតាយើងម្នាក់ៗនិយាយថា ខ្លួនចង់ធ្វើនេះខ្លួនចង់ធ្វើនោះ ដោយមិនបានគិតថាវាត្រូវការអ្វីខ្លះហើយខ្លួនត្រូវធ្វើអ្វីដើម្បីបានវា ទាល់តែដល់ពេលមួយដែលខ្លួនស្វែងយល់ថា ការដែលខ្លួនថាចង់ធ្វើនេះធ្វើនោះគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ ហើយនៅពេលនោះខ្លួនឯងនឹងភ្ញាក់ខ្លួន វង្វេង មិនដឹងថាស្រលាញ់អ្វីអោយពិតប្រាកដហើយគួរធ្វើអី រៀនអីនៅថ្ងៃមុខ វិធីទាំងនេះអាចផ្តល់ជាគំនិតដល់ការជ្រើសរើសរបស់អ្នក៖
១. រាប់អានមនុស្សដែលស្រលាញ់ការងាររបស់ខ្លួនអោយបានច្រើន

ជាការពិតណាស់ការងារណាក៏មានចំណុចបញ្ហារបស់វាដែរ ប៉ុន្តែបើយើងមើលឃើញតែបញ្ហានោះ អ្នកគ្មានថ្ងៃរកអ្វីដែលខ្លួនពេញចិត្តទេ។ ដូច្នេះអ្នកគួរតែស្គាល់មនុស្សដែលស្រលាញ់ការងាររបស់គេ ហើយស្តាប់គេរៀបរាប់នូវក្តីសប្បាយរបស់គេនោះយើងនឹងមានអារម្មណ៍ល្អទៅតាមនោះ ហើយអាចជាផ្លូវដែលយើងគួរដើរតាម។
២. ធ្វើការស្រាវជ្រាវអោយបានច្រើន

អ្នកអាចនឹងចូលចិត្តការងារនេះ ឬ នោះនៅពេលជាមួយគ្នា ដូច្នេះកំុទាន់គិតអីច្រើនហើយអង្គុយតែពិបាកចិត្ត ។ ធ្វើបញ្ជីនូវអ្វីដែលខ្លួនចូលចិត្ត ហើយបន្ទាប់មកស្វែងយល់ពីវាម្តងមួយ បន្ទាប់ពីនោះអ្នកនឹងអាច កាត់បន្ថយជំរើសអ្នកអោយកាន់តែតិចទៅហើយងាយស្រួលជ្រើសរើសជាងមុន។
៣. ឈប់គិតច្រើនពេក

កំុរវល់តែគិត ត្រូវគិតហើយធ្វើវាក្នុងពេលតែមួយ គិតច្រើនពេកអាចនឹងមិនបានអ្វីមកវិញទេ នាំតែហ្មងសៅខ្លួនឯងទេ។ ព្រោះពេលខ្លះអ្វីដែលយើងស្រលាញ់អាចនឹងមិនស្មុគស្មាញដូចអ្វីដែលយើងគិតទេ ។
៤. ព្យាយាមអោយអស់ពីសមត្ថភាពសិន

គ្មានអ្វីដែលអាចផ្តល់លទ្ធផលត្រឹម មួយយប់នោះទេ វាអាចនឹងជោគជ័យ ឬបរាជ័យវាផ្អែកលើការតស៊ូនឹងខំប្រឹង ស្វែងយល់អោយបានច្រើនពីសមត្ថភាពរបស់ខ្លួន ហើយប្រៀបធៀបពីអ្វីដែលខ្លួនអាចធ្វើបាន បន្ទាប់មកបង្កើតពេលកំណត់ ដើម្បីវាស់ពីសមត្ថភាពខ្លួនម្តងទៀតថា តើវាកើនឬថយចុះ។
៥. ស្វែងរកចំណុចពិសេសរបស់ខ្លួន

វាពិតជាពិបាកក្នុងការស្វែងរកអ្វីដែលខ្លួនចូលចិត្តឬសមត្ថភាពរបស់ខ្លួន វាត្រូវការពេលវេលា និងការតាំងចិត្តដើម្បីស្វែងរក។ ដើម្បីងាយស្រួលនោះត្រូវចាប់ផ្តើមពីអ្វីដែលខ្លួនអាចធ្វើបាន មានន័យថាអ្វីដែលខ្លួនគិតថាងាយស្រួលនឹងធ្វើ បន្ទាប់មកចូលអោយជ្រៅបន្តិចម្តងៗ នោះយើងនឹងដឹងពីដែនកំណត់របស់យើង ហើយអ្វីដែលយើងធ្វើបាន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments