អត្ថន័យបង្កប់ដែលមិនគួរអោយជឿនៅក្នុងរូបភាពមុនដំបូងបង្អស់ដែលអ្នកមើលឃើញ?
Loading...
ប្រាកដណាស់ វាបង្ហាញថា
អ្នកជាមនុស្សស្វែងរកសេរីភាពគ្រប់ពេលវេលា។
អ្នកជាបុគ្គលឯករាជ្យម្នាក់ដែលតែងតែធ្វើកិច្ចការងារអ្វីមួយដោយខ្លួនឯង
ហើយមិនរង់ចាំជំនួយពីអ្នកដទៃ ព្រោះអ្នកគិតថា
អ្នកនឹងអាចធ្វើវាបានល្អបំផុតដូចអ្វីដែលអ្នកប្រាថ្នា។
ដំបូន្មានដែលអ្នកគួរចងចាំគឺថា
អ្នកគួរតែឈប់គិតថាអ្នកដទៃមិនអាចយល់ពីគំនិត និងសកម្មភាពរបស់អ្នក។ ផ្ទុយទៅវិញ
អ្នកគួររៀនបើកចិត្តអោយទូលាយចំពោះអ្នកជុំវិញខ្លួន និងពិភពលោកទាំងមូល ហើយគួរតែព្យាយាមធ្វើយ៉ាងណាកុំអោយខ្លួនឯងក្លាយជាមនុស្សឯកោ។
២. រូបសត្វដំរី
អ្នកតែងតែស្វែងរកការការពារ។
ប្រហែលជាអ្នកធ្លាប់បានឆ្លងកាត់បទពិសោធន៍ជីវិត ឫស្នេហាមួយដែលធ្វើអោយ អ្នកមានភាពខ្លាចរអា
និងមិនសូវមានភាពជឿជាក់លើខ្លួនឯង។ វាមិនមែនមានន័យថាអ្នកជាមនុស្សទន់ខ្សោយនោះទេ
តាមពិតទៅអ្នកគឺជាមនុស្សដែលអោយតម្លៃខ្ពស់បំផុតលើភាពស្មោះត្រង់រវាងគ្នានិងគ្នា
ទៅវិញទៅមក នៅក្នុងទំនាក់ទំនងណាមួយ។
ដំបូន្មានដែលអ្នកគួរចងចាំគឺថា នៅពេលដែលអ្នកមានអារម្មណ៍ថា
គ្មានភាពកក់ក្តៅ និងខ្វះការការពារពីសំណាក់អ្នកដទៃ អ្នកគួរតាំងចិត្តអោយស្ងប់ និងរឹងមាំ
ហើយផ្តោតលើខ្លួនឯងជាមុន និងមើលត្រឡប់ថា
អ្នកពិតជាខ្លាំងពូកែមែនដែលអ្នកបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិត ទម្រាំបានដល់ថ្ងៃនេះ។
រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
ប្រភពអត្ថបទពី: wikr.com
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments